🔞តំបន់មិត្ត🔞

5.9K 138 2
                                    

ថេយ៉ុង Top / ជុងគុក Bottom

គីម ថេយ៉ុង & ចន ជុងគុក គេទាំងពីរជាមិត្តនិងគ្នាយូរមកហើយ តែមាននាក់ម្ខាងទៀត ដែលមិនបានទុកថេយ៉ុងជាមិត្តនោះទេ ព្រោះតែថេយ៉ុងមានសង្សាររួចទៅហើយ។

  « អាឡូ មីននី ពេលនេះអូននៅឯណា? »
អ៊ុន មីននី ជាសង្សាររបស់ថេយ៉ុង ពួកគេស្រឡាញ់គ្នាយូរមកហើយ តែសម្រាប់នាងវិញ នាងមិនដែលស្រឡាញ់ថេយ៉ុងស្មោះទេ នាងគ្រាន់តែស្រឡាញ់បោកយកលុយរបស់នាយតែប៉ុណ្ណោះ។  

« ថេយ៍! ពេលនេះអូនរវល់ខ្លាំងណាស់មិនអាចនិយាយទូរស័ព្ទបានទេ » មីននី និយាយទៅកាន់នាក់ម្ខាងទៀត ដូចជាមាន រឿងអ្វីលាក់បាំងអញ្ចឹង។ 

« នេះយើងខានជួបគ្នាច្រើនថ្ងៃហើយ អូនមិននឹកបងខ្លះទេឬ? » ថេយ៉ុង និយាយទាំងហួសចិត្ត ពួកគេខានជួបគ្នាយូរហើយ តែនាងដូចជាគ្មានពេលសម្រាប់គេសោះ។

  « បានហើយថេយ៍ អូនរវល់ ចាំតិចទៀតអូនខលទៅបងវិញ » ទឺត…និយាយបានតែត្រឹមនេះ នាងក៏រហ័សចុចបិទយ៉ាងលឿន រកតែអ្នកម្ខាងទៀតសួររកហេតុផលមិន បាន។

  « ហ៊ើយ…វាស្អីណាស់ណាទៅវើយ » ថេយ៉ុង និយាយហើយក៏ស្រាប់តែមានគេខលមក។

   « ហេឡូ អាស្វាថ្ងៃនេះមកផឹកទៀតទេ? » ស៊ុកជីន ដែលជាសិស្សច្បងរបស់គេ កាលសម័យនូវរៀនជាអ្នកខលមកនាយ។

  « ប្រាកដជាទៅហើយ កំពុងតែមួម៉ៅស្រាប់ផង »

  « នេះកុំប្រាប់ថា ឈ្លោះគ្នាជាមួយសង្សារឯងទៀតវើយ » ស៊ុកជីន និយាយទាំងសើចចុងមាត់ ខលទៅថេយ៉ុងពេលណា ថាមិន ដែលឈ្លោះគ្នាជាមួយនិងស្រីរបស់គេនោះ។

   « តិចតួចទេ បានហើយនៅកន្លែងណាប្រាប់មក »

  « កន្លែងដដែល »

   « បន្តិចទៀតខ្ងុំទៅដល់ » ទឺត… ទូរស័ព្ទក៏ផ្តាច់។ 20នាទីថេយ៉ុងក៏ជិះមកដល់ club ដែលជាកន្លែងប្រចាំរបស់គេ ពេលចូលទៅដល់ក៏ឃើញបងៗរបស់គេចាំស្រេច។

  « កម្ម៉ង់អីហើយឬនៅ » ថេយ៉ុង ដាក់គូទអង្គុយភ្លាម ក៏សួរទៅបងៗគេភ្លាម។

 « រួចហើយ តោះផឹកទៅ » យ៉ុនហ្គី និយាយហើយ ក៏នាំគ្នាផឹកម្នាក់ពីរបីកែវ ក៏មាននាក់ចាប់ផ្តើមនិយាយឡើង។

🔞SHORT NOVEL🔞 Where stories live. Discover now