Part1/3: អាខ្ទើយ

9.4K 201 4
                                    

ថេយ៉ុង Top / ជុងហ្គុក Bottom

   « ណែពួកឯង ឃើញអ្នកម្នាក់នោះដែលទេ? » ជុងហ្គុក ងាកសួរមិត្តភក្តិរបស់គេដែលកំពុងតែអង្គុយជជែកគ្នាលេងនៅក្រោមម្លប់ដើមឈើធំមួយ នៃសាលារៀន។
   « ឃើញតាស៎ មានអីឬ? » យ៉ុនថេ ដែលជាមិត្តរបស់គេក៏ងាកមកឆ្លើយនឹងសំណួររបស់មិត្ត ព្រោះមិញនេះគេរវល់តែមើលរឿងនៅក្នុងទូរស័ព្ទរបស់គេ។
   « អាម្នាក់នោះយើងឃើញវាតាំងពីចូលមករៀនថ្នាក់ជាមួយយើងមកសរុបទៅគឺជិតមួយឆ្នាំហើយ តែមិនដែលឃើញវាមានសង្សារ ឬក៏និយាយជាមួយមនុស្សស្រីឡើយ ប្រហែលវាជាខ្ទើយទេដឹងបានស្រីក៏មិននិយាយរក ហើយប្រុសក៏មិននិយាយបែបនេះ » នាយតូចនិយាយជាមួយមិត្តរបស់គេតែភ្នែករបស់គេវិញ កំពុងតែសម្លឹងមើលទៅអ្នកកម្លោះដែលអង្គុយនៅមិនឆ្ងាយពីគេប៉ុន្មាននោះទេ។ មូលហេតុដែលគេនិយាយបែបនេះព្រោះប្រុសម្នាក់នោះតាំងពីចូលរៀនផ្លាស់មកទីនេះហើយក៏រៀនប៉ះថ្នាក់របស់គេមិនដែលថាឃើញប្រុសម្នាក់នោះនិយាយជាមួយមនុស្សស្រីឬក៏ប្រុសណាម្នាក់ឡើយសូម្បីតែប្រវត្តិធ្លាប់មានសង្សារក៏គេមិនដែលធ្លាប់ដែរ ឬមួយប្រុសម្នាក់នោះជាខ្ទើយ? បានជាមិនហ៊ាននិយាយជាមួយនឹងអ្នកណា ខ្លាចថាគេចាប់បានថានាយជាខ្ទើយ?
   « យើងមិចនឹងដឹងទៅ បើចង់ដឹង ទៅសួរគេដោយខ្លួនឯងទៅ » អ្នកជាមិត្តក៏ដាក់បន្ថែម ចង់ដឹងរឿងគេបែបនេះ ហេតុអីក៏មិនទៅសួរគេតែម្តងទៅ ព្រោះជុងហ្គុកពិភាក្សារឿងប្រុសម្នាក់ដែលអង្គុយនៅជិតពួកគេនោះ រយះពេលជាច្រើនថ្ងៃ ឲ្យតែពួកគេអង្គុយលេងពេលណា ជុងហ្គុកតែងតែនិយាយពីរឿងប្រុសម្នាក់ហ្នឹងរហូត។
   « ចាំមើលណា យើងនឹងទៅសួរគេឥឡូវនេះតែម្តង » ថាហើយ ជុងហ្គុកក៏ងើបដើរទៅជិតប្រុសម្នាក់នោះ ចង់ដឹងថាប្រុសម្នាក់នោះជាខ្ទើយពិតឬក៏អត់? បានជាមិនដែលនិយាយជាមួយអ្នកណាបែបនេះ។
   « ណែ… » ជុងហ្គុក ដើរមកជិតកន្លែងដែលបុរសនោះអង្គុយ រួចដាក់គូទអង្គុយជិតអ្នកកម្លោះ ហើយស្រែកហៅឈ្មោះរបស់នាយទាំងកម្រោល
   « មានការអី? » បុរសសង្ហាងើបមុខចេញពីសៀវភៅ រួចងាកមកសម្លឹងមើលរាងតូច ដែលកំពុងតែសម្លឹងមើលមកគេមិនដាក់ភ្នែក។
   « ឯងជាខ្ទើយមែនទេ? » ជុងហ្គុក សួរទៅនាយ ត្រង់ៗ ចង់ដឹងយូរមកហើយ ថ្ងៃនេះត្រូវតែក្លាហានសួរការពិតចេញពីមាត់នាយទាល់តែបាន។
   « ឯងគិតចឹងឬ? » ថេយ៉ុង ជ្រួញចិញ្ចឹមចូលគ្នា ក្មេងម្នាក់នេះពិតជាក្លាហានខ្លាំងណាស់ ដែលហ៊ានសួរបែបនេះមកកាន់គេ។
   « ត្រូវហើយ យើងមិនដែលឃើញឯងនិយាយជាមួយអ្នកណា មិនថាប្រុសឬក៏ស្រីទេ តាំងពីឯងមករៀនទីនេះ យើងមិនដែលឃើញនិយាយជា មួយអ្នកណាសោះ ឯងអាចជាខ្ទើយក៏ថាបាន »
   « មានអ្វីមកបញ្ជាក់ដែរទេ? » ថេយ៉ុង មុខចាប់ផ្តើមក្រហមងាំង តែព្យាយាមសម្រួលមិនចង់រករឿងនៅហ្វូងមនុស្សច្រើន អ្នកណាដែលទ្រាំបានទៅ នៅសុខៗមកថាគេជាខ្ទើយបែបនេះ សួរថាអ្នកណាទ្រាំបាន មនុស្សមាត់បែបនេះ ទាល់តែរំលោភឲ្យបាក់គ្រែម្តងទើបបាន។
   « កាយវិការឯងរាល់ថ្ងៃនោះអី ហាសហា អាខ្ទើយ » ជុងហ្គុក សើចម្អកឲ្យនាយ រួចហើយក៏ដើរទៅកន្លែងមិត្តរបស់គេវិញ។
   « បានការហើយឯង អាម្នាក់នោះជាខ្ទើយពិត មែន » មកដល់កន្លែងមិត្តរបស់គេអង្គុយ ជុងហ្គុកក៏និយាយឮៗឲ្យមិត្តរបស់គេស្តាប់ រួចហើយក៏ដើរ ទៅកន្លែងមិត្តរបស់គេវិញ រួចហើយក៏ងាកមកសើចចម្អកឲ្យថេយ៉ុងដែលកំពុងតែសម្លឹងមើលមកពួកគេទាំងក្តាប់ដៃខាំមាត់ស្ទើរបែកឈាម។
   « រឿងរបស់គេទេ តោះទៅវិញ » យ៉ុនថេ សម្លឹងមើលមុខរបស់មិត្តបន្តិច រួចហើយក៏ងាកទៅសម្លឹងមើលថេយ៉ុងវិញម្តង ឃើញថាថេយ៉ុងខឹងសម្បើមណាស់ ដែលនៅសុខៗមិត្តរបស់គេទៅសួរសំណួរបែបនោះ។
   « ហាសហា អាខ្ទើយ អាមុខដូចគូទស្វាជាខ្ទើយ ហាសហា » ជុងហ្គុក ដើរកាត់មុខរបស់នាយ តែក៏មិនភ្លេចងាកមកសើចចម្អកឲ្យនាយដែរ រយះពេលដែលគេចង់ដឹងថាប្រុសម្នាក់នេះជាអ្វីឲ្យប្រាកដ ទីបំផុតគេបានដឹងហើយ ថាប្រុសម្នាក់នេះការពិតគឺជាខ្ទើយ។
   « ចាំមើលថាអាខ្ទើយម្នាក់នេះ អាចឲ្យឯងថ្ងូរក្រោមទ្រូងរបស់យើងបានឬអត់? » ថេយ៉ុង បង្ហាញស្នាមញញឹមលាក់គំនួចឡើងមក រយះពេលដែលគេមករៀននៅទីនេះ ហើយគេមិនមានមិត្តភក្តិដូចជាអ្នកផ្សេង ព្រោះគេជាមនុស្សដែលមិនចេះរញ៉េរញ៉ៃច្រើន គេចូលចិត្តនៅម្នាក់ឯង ព្រោះតែប៉ារបស់គេបញ្ចូនគេឲ្យមករៀននៅទីនេះ ទាំងដែលគេមិនចង់សូម្បីតែបន្តិច។ ពេលដែលមកដល់ហើយ គេមិននិយាយរកអ្នកណាទាំងអស់ គេគ្មានមិត្ត គេចូលចិត្តនៅម្នាក់ឯងស្ងៀមស្ងាត់ តែការនៅម្នាក់ឯងរបស់គេនេះ ធ្វើឲ្យក្មេងប្រុសម្នាក់ហ៊ានហៅគេថាជាខ្ទើយ ទាំងដែលគេជាកូនម៉ាហ្វៀលាក់មុខនៅក្នុងសង្គម ក្មេងម្នាក់នេះប្រហែលជាចង់ថ្ងូរក្រោមទ្រូងគេហើយមើលទៅ បានជាប្រហើនខ្លាំងដល់ថ្នាក់នេះ។
   ពេលវេលាសិក្សាក៏ដល់ម៉ោងបញ្ចប់ ជុងហ្គុកនឹងយ៉ុនថេក៏បំបែកគ្នាទៅចំណតឡានរៀងៗខ្លួន ដោយយ៉ុនថេចាកចេញទៅផ្ទះមុនគេ ចំណែកឯគេវិញ កំពុងតែរកសោរឡាន តែរកក្នុងកាតាបយ៉ាងណាក៏រកមិនឃើញដែរ។
   « នៅឯណាចេះ? » ជុងហ្គុក រកមើលទម្លាក់ចោលរបស់ក្នុងកាតាបចោលទាំងអស់ទុកវានៅមួយឡែកសិន ទើបរកឃើញសោរនោះនៅសៀវភៅរបស់គេ។
   « រកឃើញហើយ » នាយតូចក៏ប្រមូលរបស់របរដាក់នៅលើកាតាបរបស់ខ្លួនវិញ រួចគេងើបឈរឡើងដើម្បីបំណងចូលក្នុងឡាន ស្រាបតែមាននរណាមកខ្ទប់មាត់របស់គេក៏មិនដឹង។
   « អ្ហឹមមម… » ជុងហ្គុក ព្យាយាមរើចេញពីការខ្ទប់ មាត់នោះ តែមិនបានប៉ុន្មានផង ស្រាប់តែភ្នែករបស់គេក៏បិទឡើងបន្តិចម្តងៗសន្ឃឹមៗ រហូតដល់សន្លប់បាត់ស្មារតី។
   បុរសដែលចាប់ខ្ទប់មាត់របស់ជុងហ្គុកនោះ ក៏ចាប់បីកាយតូចស្រាលដូចជាសំឡី ដូចហើយក៏លើកដាក់នៅលើឡានរបស់គេឲ្យគេងស្រួលប្រួល ទើបគេបើកចេញ ទៅយ៉ាងលឿន។

                   ង៉ោងងងង…

                   សូមរងចាំភាគបន្ត....

#ថេយ៍ស៊ី

🔞SHORT NOVEL🔞 Where stories live. Discover now