ជីវិតគូរ 3/5: នឹក!!

2.3K 131 5
                                    

រយះពេល2ឆ្នាំហើយដែលជុងគុកនិងថេយ៉ុងលែង លះគ្នា ជុងគុកសម្រេចចិត្តទៅរស់នៅក្នុងទឹកដី Paris ដែលជាស្រុកកំណើតរបស់គេ(ក្នុងរឿង) 

ទោះជានៅទីនោះយ៉ាងណាក្តី !! ចិត្តនិងបេះដូងរបស់គេគឺនៅតែនឹកបុរសដែលមានឈ្មោះថាជាអតីតប្តីបុរសដែលគេស្រឡាញ់ពេញក្រអៅបេះ ដូង។

ចំណែកឯថេយ៉ុងវិញតាំងពីថ្ងៃនោះ កើតឡើងមកគេក្លាយជាស្ងៀមស្ងាត់ មិនមាត់កមុខក្រៀមក្រំមិនញញឹមដាក់អ្នកណាសោះ! ពីមួយថ្ងៃទៅមួយថ្ងៃឲ្យតែទំនេរពីការងារ គេតែងតែមកផ្ទះវិញមិនបន្តវក់វីដូចកាលមុននោះទេ។ 

ពេលគិតរឿងនាយនិងរាងតូចឡើងវិញ ពេលនោះគេគឺមានអារម្មណ៍ថាស្អប់ខ្លួនឯងយ៉ាងខ្លាំង ធ្វើជាប្តីបែបណា? សូម្បីតែពេលវេលានៅជាមួយប្រពន្ធគ្មានផង! ល្អប៉ុណ្ណាទៀតទៅ មនុស្សប្រុសដូចរាងតូច ដែលទ្រាំរហូតមកដល់មួយឆ្នាំនោះ។ 

ជុងគុកជាមនុស្សដែលពូកែទ្រាំ គេគិតឡើងវិញ កំហុសដែលគេធ្វើដាក់រាងតូច ពិតជាខុសធ្ងន់ខ្លាំងណាស់ រៀបការបាន3ឆ្នាំ តែមួយរយះចុងក្រោយនេះគេប្រែប្លែក។

គេវ៉ក់នឹងការងារខ្លាំងពេក ដល់ថ្នាក់ភ្លេចគិតថាមានប្រពន្ធម្នាក់អង្គុយរងចាំបាយនៅផ្ទះ តែគេសុខចិត្តគេចមុខ មិនចង់ជួប មិនចង់និយាយរក ធ្វើខ្លួនកាន់តែឃ្លាតឆ្ងាយពីប្រពន្ធ ចុងក្រោយពេលនេះ គេក៏ត្រូវមកអង្គុយសោកស្តាយនូវកំហុសរបស់គេដែលធ្វើខុសទៅលើអតីតប្រពន្ធរបស់ខ្លួន។

ថ្ងៃត្រង់ល្មមរាងសង្ហាបោះជំហានចូលក្នុងផ្ទះតម្រង់ទៅតុបាយដែលអ្នកបម្រើបានរៀបចំឲ្យគរឈរសម្លឹងមើលតុបាយយ៉ាងយូររំលឹកពីអតីតកាលរឿងគេហើយនិងរាងតូចដែលគេតែងតែទុករាងតូចចោល មិនរវល់ខ្វល់ឲ្យរាងតូចញាំបាយតែម្នាក់ឯងដេកម្នាក់ឯង វាពិតជាឯកាខ្លាំងណាស់ដឹងទេ? ឥលូវនេះគេជាអ្នកជំនួសរាងតូចម្តងហើយ។

ពេលខ្លះគេក៏ត្រូវដេកត្រម៉ក់ជ្រុលម៉ោងធ្វើការក៏មានព្រោះតែគ្មានសំលេងរាងតូចមកដាស់គេ រំខាន់គេធ្វើឲ្យគេធុញទៀតទេ ពីមុនគេអាចនិងធុញមែន
តែឥលូវនេះគេពិតជាចង់លឺសំលេងនឹកគ្រប់យ៉ាងដែលជារាងតូចណាស់ចង់ឲ្យរាងតូចធ្វើបែបនេះដាក់គេម្តងទៀតបើអាចកែប្រែពេលវេលាឲ្យថយ ក្រោយបានគេនិងមិនធ្វើដាក់រាងតូចបែបនិងទេ។ 

🔞SHORT NOVEL🔞 Where stories live. Discover now