Step brother 3/5

2.7K 115 4
                                    

Ep3:ចិត្តដាច់ម្លេះ???

@បន្ទប់ធំ

"ហើយមានរឿងអីហាស??បានដល់ថ្នាក់នេះ....."លោកចនចោទសំនួរសួរទៅកាន់កូនប្រុសទាំងពីរដែលអង្គុយទល់មុខគ្នាទាំងអោនមុខចុះ....

"គឺ........"

"គ្មានអីទេប៉ា....គឺរឿងបន្ដិចបន្ដួចប៉ុណ្ណោះ..."ដោយឃើញជុងគុកពិបាកឆ្លើយពេកទើបជីមីនឆ្លើយជំនួស....

"គ្មានអីយ៉ាងមិច??ឃើញយំអោបគ្នាធ្វើមើលតែមានម្នាក់ត្រូវទៅធ្វើសឹកសង្រ្គាមហើយនោះ...."គាត់បន្ថែម....

"បើនិយាយពីរឿងនោះខ្ញុំក៏មានរឿងប្រាប់ទៅប៉ានិងម៉ាក់ដែល....."មុខសង្ហាលឺបែបនេះក៏ប្រញាប់ងើបមុខសម្លឹងមើលទៅជីមីនយ៉ាងលើននេះកុំប្រាប់ណាថានិយាយរឿងទៅបារាំង

"ហុឹម!!!និយាយមករឿងអ្វីទៅជីមីន??...."អ្នកស្រីចនប្រញាប់និងសួរពេលលឺសម្ដីកូនប្រុសបង្គើតរបស់ខ្លួន

"យប់នេះខ្ញុំនិងឡើងទៅបារាំង....."ជីមីននិយាយទាំងញញឹមខ្សោះដាក់លោកចននិងអ្នកស្រីចន...ហុឹស...ជាសម្លេងរបស់ជុងគុកដែលសើចចំអកអោយខ្លួនឯងមិនយល់ទេថាជីមីនគិតអីសម្ដីកាយវិការគេមុននេះគ្មានន័យអីនិងអោយជីមីនអាណិតនិងយល់ពីគេទេឫ??គេស្រលាញ់ក៏ព្រមទទួលខុសត្រូវចង់សាងគ្រួសារជាមួយតែមើលកាយវិការជីមីនចុះ???

"ទៅយ៉ាងម៉េច??រស់នៅជាមួយអ្នកណា??ធ្វើការអី???..."សំនួរដែលបង្គប់ទៅការការព្រួយបារម្ភរបស់អ្នកស្រីចនគ្រាន់តែលឺបែបនេះគាត់ក៏ខិតខ្លួនមកអង្គុយជិតនិងក្រសោបដៃរបស់ជីមីន...

"ម៉ាក់កុំបារម្ភអី!!ខ្ញុំមានមិត្តភក្តិម្នាក់នៅទីនោះពេលទៅដល់គេនិងចាត់ចែងកន្លែងស្នាក់នៅកន្លែងធ្វើការអោយខ្ញុំហើយ....."ជីមីនអង្អែលដៃគាត់ស្រាលៗដើម្បីបញ្ជាក់ថាវាគ្មានបញ្ហានោះទេ..

" ប្រាកដទេជីមីន...ហេតុអីនៅសុខៗក៏ចង់ទៅបែបនេះ??....."ជីមីនងើបមុខសម្លឹងមើលឳពុកចុងដែលទឹកមុខរបស់គាត់ប្រាកបទៅដោយការងើយឆ្ងល់...

"ខ្ញុំគ្រាន់តែចង់ប្រើជីវិតរស់នៅដោយខ្លួនឯងណាមួយខ្ញុំក៏អាយុច្រើនណាស់ហើយតែមិនទាន់ជួយជាប្រយោជន៍អ្វីដល់គ្រួសារបានបន្ដិចទេ...."

Short Novel 🔞حيث تعيش القصص. اكتشف الآن