jealous🔞🔞🔞

3.2K 151 2
                                    

Apartments ៚

      « ឆឹស!!Minwoo??..... » សម្លេងអស់សំណើចចុងមាត់បន្លឺឡើងតាមដោយអណ្ដាតទល់ថ្ពាល់អង្គុយសម្លឹងមើលអេក្រង់ទូរទស្សន៍ដែលកំពុងបង្ហាញពីការសម្ភាររវាងPark Jiminដែលជាតារាទោលនិងតារាទោលម្នាក់ទៀតឈ្មោះ Cha Eunwoo មិនត្រឹមតែសម្ភារធម្មតាទេថែមទាំងនិយាយពីរឿងShipដែលបានអ្នកគាំទ្របានShipហើយក៏ហៅឈ្មោះចូលគ្នាថែមទៀត...

« បានគេសួរបែបនេះញញឹមស្រស់ណាស់!!!...»
អារម្មណ៍មួរម៉ៅក៏រិតតែកើតមានឡើងខ្លាំងឡើងពេលឃើញសង្សារខ្លួនឯងញញឹមញញែមយ៉ាងស្រស់ពេលលឺសំនួរគេសួរថា « តើអ្នកទាំងពីរទាក់ទងគ្នាឬ??... » ហើយនៅសម្លឹងមើលមុខអាម្នាក់នោះដោយកែវភ្នែកស្រទន់ថែមទៀត...

« Jeon Jimin ចាំមើលបងនិងដាក់ទោសអូនយ៉ាងមិច!! » សម្លេងសង្រ្គឺតជើងធ្មេញពោលឡើងម្នាក់ឯងទៀតកែវភ្នែកក្រហមព្រោះតែការខឹងប្រច័ណ្ឌដែលខ្លួនមានទៅលើសង្សារ គេធ្លាប់ប្រាប់ហើយថារួមការងារជាមួយក៏រួមទៅតែកុំស្និតស្នាលពេកកុំញញឹមរាយមន្ដស្នេហ៍បែបនេះដាក់អ្នកផ្សេងក្រៅពីគេខ្លាំងពេក តែក្មេងនេះយ៉ាងមិច??នៅតែផ្គើនគេដដែល ចាំមើលថាគេនិងដាក់ទោសក្មេងពូកែផ្គើនម្នាក់នោះបែបមិច!!

*On TV

« ពួកយើងមិនបានទាក់ទងគ្នាទេ គ្រាន់ជាមិត្តដែលយល់ចិត្តគ្នាបានច្រើន... » សម្លេងស្រទន់ស្រួយស្រឹបបន្លឺឡើងទាំងអស់សំណើចកែវភ្នែកកូនឆ្មាសម្លឹងមើលមនុស្សប្រុសក្បែរខ្លួនទាំងញញឹមបិទមាត់មិនជិត...

« ពិតមែនហើយ!!ជីមីននិយាយត្រូវ... »Eunwooបន្ថែមពីក្រោយជីមីនទាំងស្នាមញញឹមមិនរលាយពីផ្ទៃមុខសង្ហារបស់គេដែលកំពុងញញឹមដាក់ជីមីនដូចគ្នា...

« អូ!!ចុះអ្នកទាំងពីរចង់អោយទំនាក់ទំនងលើសពីមិត្តដែរទេ??.. »សំនួរMCចោតសួរឡើងធ្វើអោយអ្នកទាំងពីរទប់សំណើចមិនបានក៏បែរសម្លឹងមើលមុខគ្នាទាំងសប្បាយរីករាយខុសតែប្រុសម្នាក់នេះដែលអង្គុយមើលទាំងខ្ញាំសំបកដបស្រាដែលនៅនិងដៃរហូតដល់រយះមុតដៃរបស់ខ្លួន

« តាមពិតទៅខ្ញុំក៏ចង់អោយលើសដែល តែម្នាក់ឯងគេដូចមិនចង់សោះ!!... »Eunwooនិយាយលេងសើចហើយក៏សម្លឹងមើលមុខជីមីន លឺបែបនេះជីមីនក៏សើចឡើងខ្លាំងហើយក៏ផ្អែកខ្លួនទៅលើស្មាEunwoo

Short Novel 🔞Où les histoires vivent. Découvrez maintenant