‼️NOT BAD‼️ភាគ5/?

1.4K 145 15
                                    

« ជាឯង!ជីមីនខ្ញុំស្រលាញ់ឯង! »កែវភ្នែកមាំស្រទន់សម្លឹងមុខតូចច្រមិចឥតព្រិចដោយអារម្មណ៍ញាប់ញ័រជាខ្លាំងសឹមសារភាពពាក្យមួយប្រយោគដែលគេលាក់ទុកជាយូរចេញមកដោយស្នាមញញឹមព្រមជាមួយក្ដីសង្ឃឹមដែលគិតថាជីមីននឹងព្រមទទួលយកគេបន្ទាប់ពីរឿងរ៉ាវថ្ងៃនោះ។ គេដឹងថាវាមិនសមហេតុផលណាស់ណានោះទេដែលលង់ស្រលាញ់មនុស្សម្នាក់ត្រឹមតែរយះពេលមួយយប់ហើយក៏រឹតតែគួរអោយអស់សំណើចដែលនៅរងចាំមនុស្សម្នាក់នោះដល់ទៅរយះពេលប្រាំពីរឆ្នាំបើតាមអ្នកផ្សេងគេប្រហែលជាមានអ្នកថ្មីសាងគ្រួសាររួចបាត់ទៅហើយ ប៉ុន្តែចំពោះលោកមេបញ្ជាការចន ជុងហ្គុកម្នាក់នេះវិញគេមិនដូចជាអ្នកដ៏ទៃនោះទេស្រលាញ់គឺស្រលាញ់ ស្អប់គឺស្អប់។ហើយគេក៏គ្មានអារម្មណ៍ថាស្អប់ជីមីនតាំងតែពីដំបូងមកម្លេះ គ្រាន់តែឃើញមុខស្រទន់មួយនេះញញឹមដាក់គេធ្វើអោយបេះដូងដែលរឹងកម្រឹងប្រែជាញាប់ញ័រលោតកន្រ្ទាក់ស្ទើរតែផ្ទុះចេញមកក្រៅរហូតធ្លោយដល់ការមានសម្ព័ន្ធជាមួយជីមីន។

     ពីដំបូងក៏គេមិនជឿដែលថាគេបានលង់ស្រលាញ់ជីមីនគេគ្រាន់តែគិតថាប្រហែលជាអារម្មណ៍ភ័យខ្លាចឬក៏ប្លែកអារម្មណ៍ដែលបានជួបមនុស្សប្រុសស្អាតដ៏ថ្នាក់នេះទើបធ្វើអោយបេះដូងគេញាប់ញ័រ។ប៉ុន្ដែមនោសញ្ចេតនាដែលគេមានចំពោះជីមីនថ្ងៃដែលគេហាមាត់ស្នើរសុំអោយតុលាការទុកជីវិតអោយជីមីន ថ្ងៃដែលគេស្វែងរកគ្រូពេទ្យផ្លូវចិត្តពូកែៗមកព្យាបាទជីមីនថ្ងៃដែលគេលួចមើលជីមីនជាលើកចុងក្រោយមុននឹងចាកចិត្តទាំងទឹកភ្នែកដោយសារភាពអលោះអាល័យមិនចង់ឃ្លាត ថ្ងៃដែលគេចាកចេញទៅប្រទេសកំណើតវិញទាំងចិត្តមិនចង់ ថ្ងៃដែលគេយល់ព្រមរៀបការជាមួយមនុស្សស្រីដែលនាយមិនស្រលាញ់ដើម្បីបានជួបជីមីន ថ្ងៃដែលគេលួចធ្វើដំណើររាប់ម៉ោងពីទ្វីបអាមេរិកមកដល់ទឹកដីកូរ៉េដើម្បីលួចមើលជីមីនពីចំងាយត្រឹមតែប៉ុន្មានម៉ោងហើយក៏ត្រូវចាកចេញទៅវិញ រហូតមកដល់ថ្ងៃនេះជាថ្ងៃដែលនាយទន្ទឹមរងចាំអស់រយះពេលជាយូរទាំងតឹងតែងអន្ទះសារក្នុងប្រអប់ទ្រូងជាខ្លាំងដើម្បីបង្ហាញនិងសារភាពក្ដីស្រលាញ់ទៅកាន់ជីមីនអោយបានដឹង។

Short Novel 🔞Where stories live. Discover now