Ma Boyfriend 🔞

2.8K 123 6
                                    

Short Novel Jikook 🔞 KOO~TOP

៙Condo

10 : 00pm

ក្មេងប្រុសមាឌតូចល្អិតពាក់តែអាវសមឺវែងពណ៍សត្រឹមភ្លៅជាមួយខោខ្លីរឹបរាងកប់ក្រលៀនសក់លើកចងឡើងទៅលើឈរឆុងកាហ្វេទាំងមុខក្រម៉ូវមើលមិនយល់ គេធុញគេខឹងគេអន់ចិត្តដែលមិត្តប្រុសមិនខ្វល់ជាមួយគេគិតតែពីអង្គុយចុចហ្គេម នេះឫមិត្តប្រុសរបស់គេស្រលាញ់ហ្គេមជាងគេទៅទៀត!!!

« ធុញ ធុញៗៗៗៗៗ.... »ជីមីន គេស្រែកទាំងធុញទ្រាន់ដៃទាញកាំបិតមកហាន់កញ្ច្រាំងលើជ្រុញដែលទទេស្អាតសឹងបែកជាពីរ

« វ៉ូ...ទប់អារម្មណ៍ៗជីមីន!!! »ជីមីន ដកដង្ហើមចូលវែងៗព្យាយាមទប់អារម្មណ៍របស់ខ្លួនឯងកុំអោយដុតខុនដូរនេះចោលមុននិងទាញកែវកាហ្វេកាន់និងដៃហើយក៏ដើរសម្ដៅទៅបន្ទប់មួយដែលជាបន្ទប់លេងហ្គេមផ្ដាច់មុខរបស់សង្សារខ្លួន។។

« Jung?? »ដៃតូចបើកទ្វារទិញហើយក៏អើតក្បាលចូលមុនទើបខ្លួនចូលតាមក្រោយទាំងហៅឈ្មោះសង្សាររបស់ខ្លួនតិចៗតែអ្នកខាងនោះមិនបានលឺទេព្រោះកាសជាប់ត្រចៀកដៃក៏រវល់ចុចភ្នែកក៏រវល់អេក្រង់កុំព្យូទ័រទប់មិនហ៊ានដកភ្នែកចេញ។

រាងតូចពេបមាត់ទឹកមុខអន់ចិត្តក៏កើតមានឡើងភ្លាមៗមុននិងដើរទៅទាញកៅអីក្បែរនោះមកអង្គុយជិតមនុស្សមាឌធំផ្អែកក្បាលនិងស្មាធំ
ទូទាយមើលគេលេងហ្គេម

« MIN?? »គេឧទានឡើងទាំងភ្ញាក់ផ្អើលតិចតួច

« អឹម....គឺអូន »ជីមីនឆ្លើយតបទៅវិញស្របពេលលើកជើងឡើងទាំងសងខាងដាក់លើកៅអីខ្លួនអង្គុយហើយផ្លុំកាហ្វេផឹក

« យប់ហើយអូនមិនទាន់គេងទៀតហី??នៅផឹកកាហ្វេទៀតក៏ដឹងថាផឹកកាហ្វេពេលយប់វា
មិនល្អ »ជុងគុក តបមកវិញតែភ្នែកនៅតែសម្លឹងអេក្រង់កុំព្យូទ័រជាប់ដដែលវាធ្វើអោយរាងតូចពិបាកនិងស្មានថាដែលគេនិយាយនេះមានបារម្ភពីខ្លួនឫមួយក៏អត់??

« អូនគេងមិនលក់ អូនធុញ »រាងតូចប្រាប់តាមត្រង់នូវអារម្មណ៍របស់ខ្លួនហើយក៏វិះតែស្រែកយំពេលគេមិនបានខ្វល់ជាមួយនិងសម្ដីរបស់ខ្លួន

Short Novel 🔞Where stories live. Discover now