‼️NOT BAD‼️3/?

1.1K 175 19
                                    

Note : ដោយសារនេះត្រឹមជាប្រភេទរឿងខ្លីអញ្ចឹងខ្ញុំសរសេរកាត់ៗអត់បានអូសបន្លាយអីវែងឆ្ញាយទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកបានព្រមទាំងយល់ន័យនៃសាច់រឿង។
_________________
7ឆ្នាំកន្លងផុតទៅ
         រយៈពេលប្រាំពីរឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័សអតីតកាលចាស់ក៏បានរសាយទៅតាមពេលវេលាដែលគន្លងហួសតែក៏មិនប្រាកដថាអតីតកាលទាំងនោះរលាយបាត់សូន្យពីការចងចាំរបស់ក្មេងប្រុសម្នាក់ដែល។គេចំណាយពេលដល់ទៅប្រាំមួយឆ្នាំក្នុងការព្យាបាលជំងឺដល់សែនឃោឃៅមួយនោះ។

    មើលក្រឡេកមើលទៅពេលវេលាគន្លងដែលគេនៅជាអ្នកជំងឺវិញវាមានសភាពវេទនាលំបាកលំបិនខ្លាំងណាស់។នៅពេលដែលជំងឺធ្វើទុកកជើងតូចរបស់គេក៏ត្រូវបំពាក់ដោយ
ច្រវ៉ាក់ដល់ធំចងភ្ជាប់នឹងបង្គោលដែកដូចជាសត្វធាតុ ទាំងអ្នកជំងឺទាំងគ្រូពេទ្យមួយចំនួនសម្លឹងមើលមកកាន់គេដូចជាមនុស្សឆ្គួតទឹកមុខពួកគេបង្ហាញយ៉ាងច្បាស់ថាស្អប់ខ្ពើមនឹងជីមីនកម្រិតណាពេលខ្លះក៏មានអ្នកលួចមកធ្វើបាបវាយជេរប្រទិចមើលងាយសព្វសារពើ ស្ដីបន្ទោសគេព្រោះតែគេធ្លាប់ជាឃាតករដល់ឃោឃៅគ្រប់គ្នាខ្លាចញញើតមិនហ៊ាននៅក្បែរដូចជាជីមីនជាសម្រាមស្អុយរលួយ។ពេលខ្លះជីមីនត្រូវអង្គុយរលីងរលោងទឹកភ្នែកសម្លឹងមើលអ្នកជំងឺដ៏ទៃលេងសប្បាយជាមួយគ្នាខុសពីគេដែលនៅម្នាក់ឯងគ្មានអ្នកណាចង់រាប់់អានលេងសើចសប្បាយជាមួយ,ពេលខ្លះក៏ធ្លោយធ្វើបាបខ្លួនឯងខ្ចៅមុខខ្ចៅមាត់រាងកាយពោរពេញទៅដោយស្នាមរបួសជាច្រើនកន្លែង។

   ប៉ុន្តែក៏អរគុណដល់គ្រូពេទ្យមួយចំនួនដែលព្យាយាមមើលថែព្យាបាលជីមីនបានធូរស្បោយទោះជាត្រូវលំបាកបែបណាក៏ស៊ូទ្រាំខាំមាត់
សង្គត់ចិត្តប្រើវិធីលួងលោមដោយសម្ដីស្រទន់ពន្យល់ជីមីនដោយចិត្តត្រជាក់ព្រមទាំងព្យាយាមអានសៀវភៅរំងាប់ផ្លូវចិត្តសតិអារម្មណ៍ជាច្រើនអោយជីមីនស្ដាប់ព្យាយាមលើកទឹកចិត្តគ្រប់សព្វបែបយ៉ាង។ពេលទំនេរក៏នាំជីមីនលេងសើចសប្បាយដូចជាអ្នកជំងឺផ្សេងៗបំបាត់ភាពអផ្សុកមិនអោយជីមីនមានអារម្មណ៍ថាឯការបាក់ទឹកចិត្តបន្ដទៀត។ជារៀងរាល់ថ្ងៃ
ជីមីនក៏ត្រូវមើលថែការពារយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យផ្លូវចិត្តជំនាញៗជាច្រើនការនាំលេងសើចសប្បាយក៏បានជួយធ្វើអោយជីមីនស្រស់ស្រាយភ្លេចអស់ពាក្យថាឯការអារម្មណ៍រវើយរវាយនិងហេតុការណ៍អតីតកាលដែលកើតឡើងចំពោះគេ ពេលមួយថ្ងៃទៅមួយថ្ងៃផ្លូវចិត្តជីមីនក៏បានធូរស្បោយបន្ដិចម្ដងៗរហូតមកដល់ពេលបច្ចុប្បន្នវាមិនមែនធូរស្បោយបាន100%តែម្ដងនោះទេតែយ៉ាងណាក៏បាន90%ដែលហើយគេនៅតែលេបថ្នាំរំងាប់ផ្លូវចិត្តជារៀងរាល់ថ្ងៃដើម្បីបង្ការខ្លាចថាជំងឺរើរឿងវិញ។

Short Novel 🔞Where stories live. Discover now