ភាគទី ១

1.2K 37 0
                                    

សម្លេងពូក្មួយ និយាយគ្នាលេងសើចសប្បាយឲ្យកក្អឹកឮរហឹងពេញភូមិគ្រិះ ស្តាប់ទៅវាពិតជាសប្បាយនឹងកក់ក្តៅណាស់

« លីនី ក្មួយចង់ញ្ញាំអីថ្ងៃនឹង? ពូធ្វើឲ្យ » ជីមីន ឱនមុខទៅសួរក្មេងស្រីអាយុ៣ឆ្នាំដែលកំពុងតែអង្គុយជិតខ្លួនលេងកូនក្រមុំតែម្នាក់អែងនោះ។

« អឺ.... » លីនី រត់ត្រុយទៅសាឡុង ព្រមទាំងយកទូរស័ព្ទដើរមករកលោកពូវិញ ហើយក៏បើកទូរស័ព្ទបើកបង្ហាញមុខម្ហូបដែលខ្លួនចង់ញ្ញាំ

« ក្មួយចង់ញ្ញាំវាមេនទេ? » ជីមីន សម្លឹងមើលទូរស័ព្ទដែលវាជាប្រហិតឆឹងនិងមីខ្មៅ ពេលក្មួយស្រីលើកបង្ហាញទើប ជីមីន សួរបញ្ចាក់ក្មួយស្រីហើយក៏ត្រូវនាងងួកក្បាលតបវិញ។ លីនី អាយុបីឆ្នាំហើយតែនៅមិនទាន់ចេះនិយាយនៅឡើយទេ នាងចេះតែ អិះ អឹះៗ វាពិបាកស្តាប់ខ្លាំងណាស់។ ជីមីន ក្រោកឡើងដើរទៅក្រោយផ្ទះបាយធ្វើប្រហិតឆឹង និង មីខ្មៅឲ្យ លីនី ញ្ញាំដោយទុក លីនី ឲ្យលេងនៅមុខផ្ទះដោយមានរបងព័ទ្ធជុំវិញគេខ្លាចថាក្មួយរបស់គេ រត់ទៅណាផ្តេសផ្តាសអ្នកណាចាប់ទៅប្រាកដជាឪរបស់នាងមកអូសកគេទៅបាញ់ចោលជាមិនខាន។

« លីនី មកញ្ញាំម៉ោ ពូៗធ្វើរួចហើយ » ជីមីន ដាក់ចាននៅលើតុរួចក៏ដើរទៅលើក លីនី ឲ្យចេញពីរបងនិងពនាងមកអង្គុយលើកៅអ៊ី

« ហាមាត់ » ជីមីន ចាប់ប្រហិតឆឹងមួយចំណិត ព្រមទាំងធ្វើសញ្ញាហាមាត់ឲ្យនាងហាមាត់។ លីនី ហាមាត់តាមលោកពូបន្ទាប់មក លោកពូក៏បញ្ចុកប្រហិតឆឹងឲ្យទៅនាង។ ជីមីន សម្លឹងមើល លីនី ញ្ញាំទាំងញញឹមចេញម៉ោមិនដឹងខ្លួនគេស្រលាញ់នាងណាស់មើលចុះគួរឲ្យស្រលាញ់យ៉ាងនឹងក្រឺតខ្នាញ់ចង់តែចាប់ក្រញិចទេ។ ជីមីន នៅបញ្ចុករបស់ដែលគេធ្វើឲ្យក្មួយស្រីញ្ញាំទាល់តែនាងឆ្អែតទើបគេឈប់ បញ្ចុករួចក៏ពនាងទៅងូតទឹកបាត់។

« នេះទឹកដោះកូរក្មួយទៅបៅហើយគេងទៅ៕ ក្មេងល្អត្រូវតែគេងថ្ងៃ » ជីមីន ញីសក់ក្បាលក្មួយស្រីដោយការស្រលាញ់ ចំណែកឯនាងតូចក៏ងួកក្បាលដាក់លោកពូបើកភ្នែកឲ្យកំភ្លង់ៗរួចក៏ឡើងលើគ្រែគេង។

*ពេលរសៀល

ឡានទូពណ៌ខ្មៅមួយគ្រឿង ឈប់ចតនៅមុខភូមិគ្រឹះរបស់ ជីមីន អ្នកសង្ហារបើកទ្វារចុះពីលើឡាន រួចក៏ដើរចូលទៅខាងក្នុងផ្ទះរបស់អ្នកកម្លោះដូចជាមករកអ្នកណា

« ជីមីន ឯណាកូនយើង » ស៊ុកជីន ដើរចូលមកដល់ក្នុងផ្ទះកំពុងតែឃើញ ជីមីន កំពុងគូររូបឆ្នៃម៉ូអីម្យាង។

« នៅខាងលើ » ជីមីន ដកភ្នែកចេញពីក្រដាសព្រមទាំងទម្លាក់ខ្មៅដៃចោល រួចក៏លើកដៃចង្អុលទៅខាងលើ។ ស៊ុកជីន ក៏ដើរឡើងទៅខាងលើដើម្បីទៅយកកូនស្រីមានតែមួយរបស់ខ្លួន។

ស៊ុកជីន ពកូនស្រីចុះមកពីខាងលើវិញដោយញញឹមស្រស់។ ឯ លីនី បានឃើញលោកប៉ាក៏ញញឹមសើចសប្បាយលើកដៃឱបកលោកប៉ាជាប់ខ្លាចលោកប៉ាទៅចោលបាត់

« ប៉ាៗ » លីនី ហៅប៉ាៗធ្វើឲ្យ ស៊ុកជីន បើកភ្នែកធំៗព្រមទាំងញញឹមទាំងសប្បាយចិត្តពេលឮកូនហៅខ្លួនបែបនេះ។

« នែ៎ កូនយើង ចេះហៅយើងហើយ » ស៊ុកជីន ដើរមកប្រាប់ ជីមីន ទាំងអួតប្រាប់ថាកូនស្រីគេចេះហៅគេថាប៉ាហើយ

« បោក » ជីមីន ពេបមាត់ទាំងមិនជឿ គេនៅជាមួយនាងមួយថ្ងៃហើយមិនឃើញនាងនិយាយអីមួយម៉ាត់សោះ ចេះតែ អិះ អឹះៗ នៅនឹងអែង បែបនេះហើយបានជាគេមិនជឿ

« ហៅប៉ាៗមើលកូន » ស៊ុកជីន បង្គាប់កូនឲ្យហៅខ្លួនថាប៉ាម្តងទៀតប៉ុន្តែ លីនី បែជាក្រវីក្បាលតតាត់ធ្វើឲ្យ ស៊ុកជីន សម្លក់មុខកូនស្រីដោយការក្រឺតខ្នាញ់។

« សមមុខ កូនមិនហៅ » ជីមីន និយាយឌឺដាក់បងថ្លៃដោយការសមចិត្ត។ ជីមីន ងើបឈរដើរមករកក្មួយស្រីព្រមទាំងអង្អែលថ្ពាល់នាងថ្នមៗ

« ហៅ ពូមីន ម្តងមើល៎ » លីនី មិនមាត់សម្លឹងមុខ ជីមីន ភ្លឹះៗទាំងមីងមាំងហើយសម្លឹងមុខប៉ាៗព្រមទាំងហើបមាត់និយាយ

« បងមីន » ជីមីន បើកភ្នែកក្រឡោតធំៗស្ទើតែគាំងបេះដូងពេលឮក្មួយស្រីហៅគេបែបនេះ គេឲ្យហៅពូមីនមិនមេន បងមីន ឯណា។

« ហៅថា ពូុមីន មិនមេនហៅ បងមីន ទេលីនី » ស៊ុកជីន បង្គាប់ឲ្យកូនស្រីហៅ ជីមីន ថាពូមិនមេនបងនោះទេម៉េចក៏ទៅចេញហៅបងអញ្ចឹងអ្នកណាបង្រៀន

« បងមីន » លីនី នៅតែមិនហៅពូបែរជាហៅ ជីមីន ថាបងធ្វើឲ្យ ជីមីន អស់សំណើចនិងក្មួយស្រីក្បាលខូចមួយនេះ

« ហៅថាពូភ្លាម » ស៊ុកជីន ខាំធ្មេញក្រឺតខ្នាញ់និងកូនស្រីជាខ្លាំងឲ្យហៅពូទៅចេញហៅបង។ ឯ លីនី ក៏ខាំមាត់ក្រវីក្បាលតតាត់មិនហៅតាមលោកប៉ានោះឡើយធ្វើឲ្យ ស៊ុកជីន ហួសចិត្តបុិនអាចន៍ចៃសោះចេះហៅបងឯណាឲ្យហៅពូមិនហៅទៀត

« បានហើយ ទៅផ្ទះវិញ លាលោកពូទៅកូន » ស៊ុកជីន តឿនកូនស្រីឲ្យលាលោកពូ ព្រោះពេលនេះ លោកប៉ាត្រូវយកនាងទៅផ្ទះវិញ

« បាយៗ បងៗ » លីនី លាដៃ ក្រវីបាយដាក់ ជីមីន ធ្វើឲ្យគេសើចកក្អឹកនិងសព្ទនាមដែលនាងហៅគេនោះ។

សម្រែកបេះដូងWhere stories live. Discover now