ភាគទី ១២

362 17 2
                                    

« អញ្ចឹងឲ្យពូគេងជាមួយអែងជំនួសព្រមទេ? » ជីមីន ឱនទៅខ្សឹបដាក់ត្រចៀក លីនី ធ្វើឲ្យនាងព្រឺសម្បុរខ្ញាកៗរោមដៃបាស់ជ្រោងច្រាំង។ ជីមីន ដកមុខចេញពីត្រចៀកនាងព្រមទាំងញញឹមចុងមាត់សម្លឹងមុខក្មួយស្រីដែលកំពុងតែអង្គុយគាំងភ្លឹក ឯមុខវិញក្រហមដូចផ្លែប៉េះ នាងអង្គុយមិនកម្រើកសោះធ្វើឲ្យក្នុងចិត្តគេអស់សំណើចជាខ្លាំង រួចក៏ឱនទៅរកផ្ទៃមុខនាងសារជាថ្មីធ្វើឲ្យថ្ពាល់នាងក្រហមអៀនស្ទើរស្លាប់

« លោកពូ ឆ្កួត » លីនី លើកដៃច្រានមុខលោកពូ ចេញពេលដែលគេបម្រុងនិងថើបបបូរមាត់នាងមេននោះ ធ្វើឲ្យនាងភ័យរៀបចំខ្លួនមិនត្រូវ។

« ក្រែងពីតូចអែងជាអ្នកថើបពូមុននោះ? » លីនី ជ្រួញចិញ្ចើមហាក់ដូចជាមិនយល់ពីន័យលោកពូនិយាយ នាងថើបលោកពូពេលណា? នាងចាំមិនបានពិតមេន

« តាំងពីពេលណា? ថើបកន្លែងណា៎ដែរ? » ជីមីន សើចនៅដើមកតិចៗពេលក្មួយស្រីមិនចាំពេលដែលនាងថើបបបូរមាត់គេនោះ គេអង្គុយសម្លឹងមុខនាងបន្តិចបំណងចង់តែថើបនាងដើម្បីដាស់ការចងចាំនាងម៉ោវិញ។

« ចង់ឲ្យពូធ្វើឲ្យចាំទេ? » ជីមីន លើកចិញ្ចើមម្ខាងនិយាយដោយទឹកមុខព្រាន លីនី សម្លឹងមើលក្រខ្សែរភ្នែករបស់លោកពូយ៉ាងជ្រៅ ព្រមទាំងសម្លឹងមើលមុខដ៏សែនច្រឡើមរបស់លោកពូដោយការឈ្លក់វង្វេង។

« ខ្ញុំចាំហើយ មិនបាច់ទេ » លីនី លើកដៃចុចលើបបូរមាត់របស់លោកពូជាការហាមប្រាណ មិនចាំបាច់ឲ្យលោកពូរំលឹកនាងនោះទេព្រោះនាងចាំហើយ។

« បើចាំហើយក៏ចុះទៅ » ជីមីន ដេញ លីនី ឲ្យចុះពីលើឡានទាំងឬកពារក្រអឺតក្រទមព្រមទាំងដកដៃចេញពីចង្កេះនាងយ៉ាងព្រងើយធ្វើឲ្យនាងខាំមាត់ក្តៅក្រហាយជាមួយលោកពូស្ទើរស្លាប់

« ពូទៅណា » លីនី បាញ់ក្រខ្សែរភ្នែកទៅរក ជីមីន ទាំងកាចព្រមទាំងចំរិទ្ធសួរគេដោយសម្លេងគំហកៗ

« ទៅធ្វើការ » ជីមីន ឆ្លើយហីៗប៉ុន្តែមិនបានសម្លឹងមើលមុខនាងឡើយគឺគេបែរទៅមើលកន្លែងផ្សេង។

« ពូ កុហក » លីនី គំហកដាក់កណ្តាលមុខលោកពូដោយការខឹងសម្បើព្រោះអម្បាញ់មុននោះគេប្រាប់នាងថាទៅ ដេកជាមួយស្រីច្បាស់ណាស់

« ពូ ជាមនុស្សក្នុងសង្គមគេដឹងឮគ្មានពេលឯណាទៅគិតរឿងឥតប្រយោជន៍ទាំងនោះទេ » ជីមីន ដកដង្ហើមធំសម្លឹងទៅ លីនី ដែលអង្គុយនៅលើភ្លៅគេឡើយ នាងមិនទាន់ចុះទៅណាឡើយ។

« ខ្ញុំជឿពូ បើសិនជា លោកពូ ទៅដេកជាមួយស្រីមេនខ្ញុំនឹង.... » លីនី និយាយទាំងឆ្នាស់ឆ្នើមហើយភ្នែកក៏សម្លឹងទៅផ្នែកខាងក្រោមរបស់ ជីមីន ធ្វើឲ្យគេសម្លឹងតាមភ្នែករបស់នាង

« កាត់ចោលហើយ » លីនី ឱនមកជិតត្រចៀកគេនឹងនិយាយប្រយោគចុងក្រោយខ្សឹប ធ្វើឲ្យគេលេបទឹកមាត់ក្អឹកៗ។ លីនី អស់សំណើចនឹងលោកពូជាខ្លាំងពេលដែលដកមុខចេញពីប្រលោះករបស់គេឃើញគេធ្វើមុខភ័យ។

« អ្ហឹម... » លីនី លើកដៃលើស្មាររបស់រាងក្រាស់ព្រមទាំងឱនមុខមកជិតលោកពូទៀតធ្វើឲ្យគេធ្វើខ្លួនមិនត្រូវឡើងភ្លាមពេលដែលនាងឱនមកជិតគេខ្លាំងពេក។

« ជុប ... » លីនី ថើបថ្ពាល់របស់លោកពូឮឡើងខ្សឺត រួចក៏ញញឹមដាក់លោកពូទាំងសប្បាយចិត្តហើយក៏ក្រោកចុះពីលើភ្លៅរបស់លោកពូបើកទ្វារចេញទៅបាត់។

« ក្មួយចម្កួត » ជីមីន តាមសម្លឹងមើល លីនី ដើរចូលក្នុងវីឡាហើយគេក៏លើកដៃស្ទាបថ្ពាល់កន្លែងដែលនាងថើបអម្បាញ់មិញនេះ ដោយញញឹមតែអែងជាមួយស្នាមថើបស្រីក្មេង។

សម្រែកបេះដូងWhere stories live. Discover now