ភាគទី ៥

285 10 2
                                    

#ហុងកុង

បន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោង អង្គុយយ៉ាងស្ពឹកគូថរោយដៃរោយជើងហើយនោះគេក៏បានមកដល់កាន់ទឹកដី ហុងកុង យ៉ាងសុវត្ថិភាព។ ជីមីន អូសវ៉ាលីចេញពីប្រលានយន្តហោះរួចក៏ដើរទៅរកឡានខ្មៅមួយគ្រឿងដែលគេដឹងច្បាស់ណាស់ថាជាកូនចៅរបស់មិត្តគេ គីម ថេយ៉ុង នោះអែង។

« អ្នកប្រុស ថេយ៉ុង ឲ្យមកទទួលអ្នកប្រុស » ជីមីន ងួកក្បាលជាការយល់មិនបញ្ចេញស្នាមញញឹមអ្វីទាំងអស់គឺគេរក្សាទឹកមុខស្មើរស្ងប់រួចក៏ឡើងឡានអង្គុយនៅកៅអីខាងក្រោយ ម្នាក់អែង។

ជីមីន អង្គុយសម្លឹងមើលផ្លូវតាមកញ្ចក់ឡានគេនឹករលឹកដល់ក្មួយស្រីដែលធ្លាប់តែនៅជាមួយនឹងមើលថែនាងដូចជាកូនតែពេលនេះក៏ត្រូវបែកគ្នារយៈពេលវែងដោយសារខ្លួនត្រូវមក ហុងកុង ដើម្បីបើកជំនួញរកសុី។ ឡានឈប់នៅមុខភូមិគ្រឹះដ៏សែនធំ ជីមីន បើកទ្វារចុះពីលើឡានដោយទឹកមុខស្មើរគេងើយសម្លឹងមើលភូមិគ្រឹះរបស់មិត្តដោយការស្ងើចសរសើរដែលមានរសនិយមល្អណាស់។ ជីមីន ស៊កដៃចូលហ៊ោប៉ាវខោរទើបបោះជំហ៊ានដើរចូលទៅខាងក្នុងភូមិគ្រឹះ។

« មកហើយឬ មកអង្គុយត្រង់នេះសិនម៉ោ » គ្រាន់តែចូលមកដល់ភ្លាម កម្លោះសង្ហារមុខមាត់ដូចទេវបុត្រស្អាតរកកន្លែងទាស់គ្មាន កម្ពស់ខ្ពស់ ច្រមុះស្រួចបបូរមាត់បេះដូង ភ្នែកក៏មិនតូចពេកហើយក៏មិនធំពេកដែរ។ ថេយ៉ុង អង្គុយនៅលើសាឡុង គងទាក់ខ្លាសម្លឹងទៅ ជីមីន ដែលដើរចូលមកក៏លើកដៃទះសាឡុងតិចបញ្ចាក់ឲ្យគេចូលមកអង្គុយក្បែរខ្លួន។

« ផ្ទះនេះធំជាងផ្ទះយើងនៅឯកូរ៉េទៅទៀត » ជីមីន ដាក់គូថអង្គុយចុះក្បែរមិត្តមុននិងសម្លឹងជុំវិញខ្លួនក៏ឃើញថាផ្ទះនេះធំណាស់ប៉ុន្តែគេបែរជានៅម្នាក់អែងនឹងអ្នកបម្រើ៣ទៅ៤អ្នកតែប៉ុណ្ណោះ។

« មិនធំណាស់ណាទេគឺដូចគេដូចអែង » ថេយ៉ុង ឈោងដៃយកទឹកផ្លែឈើយកមកក្រេបបន្តិចទើបបន្តរការនិយាយស្តីជាមួយអ្នកកម្លោះ។

« និយាយអញ្ចឹង ផ្ទះដែលយើងឲ្យអែងជួយរកឲ្យយើងនៅតំបន់នេះយ៉ាងម៉េចហើយ » ជីមីន នឹកឃើញក៏សួររឿងនេះឡើង ពីព្រោះគេត្រូវមករស់នៅទីនេះថាមិនត្រូវគឺនៅមួយជីវិតផងមិនដឹង គេមិនចង់នៅសេអ៊ូលប៉ុន្មាននោះឡើយ។

សម្រែកបេះដូងWhere stories live. Discover now