ភាគទី ២

367 20 0
                                    

ជីមីន សម្លឹងមើលទៅក្មួយស្រីដែលបងថ្លៃ ពចេញទៅបាត់ដោយស្នាមញញឹម។ គេមើលថែសម្រាប់តែថ្ងៃ អាទិត្យ ប៉ុណ្ណោះដោយសារតែ ស៊ុកជីន រវល់ក៏ត្រូវយកមកផ្ញើនិង ជីមីន ។

ជីមីន ដើរចូលមកក្នុងផ្ទះវិញពេលដែលឡានរបស់ ស៊ុកជីន បើកចេញទៅបាត់ គេដើរចូលមកក្នុងផ្ទះដែលមានសភាពស្ងាត់ជ្រងុំគ្មានអ្នកបម្រើអីឡើយសូម្បីតែសន្តិសុខនឹងក៏គ្មានដែល ភូមិគ្រឹះធំនេះគេរស់នៅតែម្នាក់អែងនោះទេ។

តឺត តឺត។
សម្លេងទូរស័ព្ទញ័រនៅលើតុធ្វើឲ្យរាងក្រាស់ ជ្រួញចិញ្ចើមអ្នកណាជាអ្នកតេរមក។ ជីមីន ដើរទៅយកទូរស័ព្ទរួចក៏ចុចលើកពេលដែលបានដឹងថាជាលេខរបស់ម៉ាក់ខ្លួន។

« អាឡូ ម៉ាក់ » ជីមីន លើកទូរស័ព្ទមកផ្អឹបត្រចៀកទើបនិយាយសម្លេងស្រទន់ទៅកាន់គាត់។

« ជីមីន អា៎ម៉ាក់បានរកគូរស្រកឲ្យអែងហើយ អាយុអែងពេលនេះ២៥ឆ្នាំហើយល្មមតែគិតគូរវាហើយ » ពាក្យដដែលៗតែងតែឮចេញពីក្រអូមមាត់ម្តាយធ្វើឲ្យគេដកដង្ហើមធំដោយការហត់ចិត្តជាខ្លាំង។

« អត់ទេម៉ាក់។ ខ្ញុំមិនទាន់ចង់មានប្រពន្ធឡើយ បើម៉ាក់ចង់បានចៅពខ្លាំងណាស់ ទៅនិយាយជាមួយ យ៉ុងជេ ទៅឲ្យវាយកប្រពន្ធទៅ » ជីមីន និយាយដោយការធុញទ្រាន់ដោយសារតែម្តាយបង្ខំឲ្យយកប្រពន្ធ ទើបគេរុញច្រានប្អូនប្រុសឲ្យអ្នកម៉ាក់

« អត់ទេ អែងជាកូនច្បងត្រូវតែមានប្រពន្ធមុនប្អូន » អ្នកស្រី ផាក នៅតែរឹងតតឹងនិងនិយាយដដែលៗចង់ឲ្យកូនប្រុសយកប្រពន្ធអាយុគាត់ក៏កាន់តែចាស់ហើយ គាត់ចង់បានចៅពខ្លាំងណាស់បើគេនៅតែបែបនឹងគាត់ស្លាប់មុនពេលគេរៀបការទៀតផង។

« ម៉ាក់ កុំរឹងតតឹងជាមួយខ្ញុំពេក ខ្ញុំថាអត់គឺអត់ហើយបើម៉ាក់មកនិយាយតែប៉ុណ្ណឹងបានហើយខ្ញុំរវល់ » ជីមីន ប្រញ៉ាប់ចុចបិទយ៉ាងលឿនព្រោះមិនចង់ឲ្យម៉ាក់របស់គេនៅនិយាយដដែលជ្រាំដែលនឹងគេខ្លាំងពេកស្តាប់ពេលណាក៏ស្រគៀត្រចៀកដែល ចំមេនហើយ។

ថ្ងៃថ្មីឈានមកដល់ លីនី អង្គុយនៅក្នុងផ្ទះមើលតុក្តតាតែម្នាក់អែងនាងអង្គុយនៅលើសាឡុងភ្នែកបើកម៉ក់ៗសម្លឹងទៅទូរទស្សន៍។

សម្រែកបេះដូងWhere stories live. Discover now