ភាគទី១៨: មានតែមេឃទេដែលយល់អារម្មណ៍មួយនេះ💔

799 88 2
                                    

ពេលល្ងាចមេឃស្រទុំ ខ្យល់ដ៏បរិសុទ្ធបក់ផើយផាត់ ស្លឹកឈើរវិចៗ អាកាសធាតុនៅទីនេះពិតជាអំណោយផលពិតមែន គ្រប់យ៉ាងនៅជុំវិញខ្លួន វី សុទ្ធសឹងរុក្ខជាតិធម្មជាតិ ជាទស្សនីយភាពដ៏ស្រស់ត្រកាលបំផុត និងកម្របានជួប ។ សម្លេងចាបយំប្រៀបដូចជាតន្រ្តីពិរោះរដ្ដំ ញាំងឱ្យអារម្មណ៍អ្នកស្ដាប់កាន់តែសប្បាយរីករាយ វី ដើរគយគន់ផ្ការីកដុះជាជួរៗយ៉ាងច្រើន ស្គុះស្គាយចម្រុះពណ៌នៅសួនចំការរបស់អ្នកភូមិដែលនៅជិតចំការដំណាំរបស់ ជុងហ្គុក ។ អ្នកភូមិនៅទីនេះចិត្តល្អរោះរាយរាក់ទាក់ណាស់ ហើយក៏ស្រលាញ់រាប់អាន វី ផងដែរ ព្រោះដូចដែលដឹង វី រោះរាយគួរឱ្យស្រលាញ់ណាស់ មិនខ្វះអ្នកចូលចិត្តគេទេ ទើបពេលទំនេរពីការងារ គេតែងតែមកលំហែរអារម្មណ៍នៅសួនផ្កានេះជាញឹកញាប់ ដើម្បីស្រូបយកក្លិនពិដោររបស់ផ្កានានានិងរំសាយទុក្ខកង្វល់ ។
« វី! »
សម្លេងគ្រលរបន្លឺឡើងពីចម្ងាយ បណ្ដាលឱ្យម្ចាស់ឈ្មោះរហ័សងាកទៅតាមប្រភពសម្លេង គ្រាន់តែឃើញវត្តមានរបស់ ជុងហ្គុក រាងតូចប្រញាប់ងាកមុខមកវិញ រួចបម្រុងនឹងដើរទៅមុខបន្ត ប៉ុន្តែត្រូវអ្នកម្ខាងទៀតស្រែកឃាត់! ។ក្រោយកើតរឿងនៅថ្ងៃនោះឡើងមក វី ចាប់ផ្ដើមអៀននឹង ជុងហ្គុក គ្រប់ពេលបានជួបមុខគ្នាម្ដងៗគេតែងតែនឹកឃើញដល់ស្នាមថើបដំបូងដ៏សែនលន្លង់លន្លោច ដែលខ្លួនមិនធ្លាប់បានឆ្លងកាត់មកពីមុន មិនហ៊ានសូម្បីមើលមុខនាយចំ ពេលខ្លះគេចពីគេក៏មាន ព្រោះធ្វើខ្លួនមិនត្រូវ ។
« ឯងចង់គេចពីខ្ញុំឬ វី? »
សម្លេងដ៏ម៉ឺងម៉ាត់របស់ ជុងហ្គុក អាចធ្វើឱ្យគេដទៃភ័យបាន តែមិនមែន វី នោះទេ រាងតូចងាកក្រោយសន្សឹមៗ ហើយញញឹមស្ញេញទាំងមិនសូវសមដាក់ចៅហ្វាយនាយ ។
« អ្នកណាថា? ខ្ញុំមិនបានគេចពីលោកទេ រឿងអីដែលខ្ញុំត្រូវគេចពីលោកនោះ »
« ចុះមុននេះប្រុងទៅណា? »
ជុងហ្គុក ឈរឱបដៃសម្លឹងមុខ វី យ៉ាងសង្ហារ គេឃើញឫពាររបស់រាងតូចប្លែកៗ តាំងពីថ្ងៃដែលខ្លួននិង វី ស្លុងអារម្មណ៍ថើបគ្នាមកម្ល៉េះ មិនសូវមាត់.ក មិននិយាយឬសួរនាំច្រើន ដូចសកម្មភាពដែលធ្លាប់ធ្វើពីមុន ហើយកន្លែងណាដែលគេទៅ វី មិនហ៊ាននៅទេ ធ្វើឱ្យនាយកាន់តែប្រាកដចិត្ត ថារាងតូចព្យាយាមគេចពីខ្លួនច្បាស់ណាស់ ហេតុនេះទើបដាច់ចិត្តតាមមកដល់ទីនេះ សួរនាំនិងបកស្រាយឱ្យដឹងរឿង ។
« មុននេះខ្ញុំគិតថានឹងត្រឡប់ទៅផ្ទះវិញនោះអី ព្រោះមេឃស្រទុំរកភ្លៀងហើយ »
« ល្អហើយដែលឯងមិនគិតអីផ្ដេសផ្ដាស់ រឿងកាលពីថ្ងៃមុនបំភ្លេចចោលទៅ កុំគេចមុខពីខ្ញុំទៀត ចាត់ទុកថាវាមិនបានកើតឡើងទៅចុះ ព្រោះខ្ញុំបានមិនមែនជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នាទេ »
បេះដូងរបស់ វី ធ្លាក់ដល់ដីក្ដុក គេស្រាប់តែមានអារម្មណ៍ឈឺចាប់មួយរំពេច ពេលឮសម្ដីប៉ុន្មានម៉ាត់នេះ ចេញពីមាត់របស់មនុស្សដែលខ្លួនលួចមានចិត្តស្រលាញ់តាំងពីយូរ ជាពិសេះគឺឃ្លាចុងក្រោយនេះ ឈឺដូចគេយកកាំបិតមកចាក់ទម្លុះអ៊ីចឹង វាជាអ្វីដែលគេមិនចង់ឮ តែមិនអាចហាមចិត្តគេបានទេ បើយើងស្រលាញ់នរណា ត្រូវស្របតាមការសម្រេចចិត្តរបស់គេ និងទទួលយកហេតុផលគ្រប់យ៉ាងដោយស្នាមញញឹម ។
« ពិតមែនហើយ លោកក៏មិនត្រូវគិតពីវាដូចគ្នា ហឹស! បំភ្លេចចោលរៀងខ្លួនទៅ ខ្ញុំសុំលាទៅផ្ទះហើយ បន្តិចតិចទៀតមេឃនឹងមានភ្លៀងធ្លាក់ » ទោះបីឈឺចាប់បែបណាក៏ វី នៅតែអាចបត់បែនតាមកាលៈទេសៈបានគ្រប់យ៉ាង គេនៅតែរក្សាស្នាមញញឹមដ៏គួរឱ្យស្រលាញ់ទៅកាន់ ជុងហ្គុក មិនរលុប ។
« មក៍! ចាំខ្ញុំជូនទៅ »
« មិនអីទេ ខ្ញុំអាចទៅដោយខ្លួនឯងបាន លាសិនហើយ »
និយាយរួច វី ក៏ដើរចេញទៅទាំងអារម្មណ៍មិននឹងក្នុងខ្លួន ក្នុងចិត្តពេលនេះខ្ទិចខ្ទាំក្លាយជាផេះផង់អស់ហើយ ។ គិតទៅស្រលាញ់គេម្នាក់ឯងវាមិនងាយស្រួលនោះទេ ព្រោះពេលឈឺចាប់ក៏ឈឺតែម្នាក់ឯង ឈឺជាងសេពគប់គ្នាជាសង្សារហើយត្រូវគេសុំបែកទៅទៀត មានតែអ្នកដែលស្រលាញ់គេតែម្ខាងទើបយល់អារម្មណ៍នេះច្បាស់ ។
តាំងពីដើមមកខ្ញុំយល់ខុសម្នាក់ឯង គិតថាគេនឹងមានចិត្តឱ្យខ្ញុំខ្លះ តែការពិតគេមិនបានស្រលាញ់ឬចាប់អារម្មណ៍លើមនុស្សប្រុសដូចគ្នានោះទេ ត្រូវហើយ! គេស្រលាញ់មនុស្សស្រី ម្នាក់នោះគឺ យូមី មិនមែនឯងទេ វី ឯងគ្មានសង្ឃឹមអាចបានបុរសល្អដូចជាគេ គឺគ្មានសូម្បីមួយភាគរយ ។
វី ដើរតែលតោលម្នាក់ឯង គិតឡើងវិញគ្រប់យ៉ាង គេមិនគួរណាជ្រុលខ្លួនជ្រុលបេះដូង ស្រលាញ់មនុស្សដែលមិនអាចស្រលាញ់ដល់ថ្នាក់សោះ ហើយក៏មិនធ្លាប់បានគិតថា ស្នេហាធ្វើឱ្យយើងឈឺចាប់ដល់កម្រិតនេះដែរ ។ គេគិតក្នុងចិត្តបណ្ដើរបន្តដំណើរទៅមុខជារើយៗ នៅតាមផ្លូវគ្មានសូម្បីមនុស្សម្នាក់ ដូច្នេះវាងាយស្រួលបញ្ចេញអារម្មណ៍ដ៏សែនកណ្ដោចកណ្ដែងរបស់ខ្លួនណាស់ ទឹកភ្នែកដែលដក់ក្នុងរង្វង់ភ្នែកមូលក្រឡង់ ក៏ស្រក់ចុះមកដាបលើថ្ពាល់ក្រពុំ ដំណាលគ្នាជាមួយនឹងទឹកភ្លៀងធ្លាក់ វី ឈប់ដំណើរញញឹមសម្លឹងទៅមេឃ ។
« មេឃកំពុងយំជំនួសខ្ញុំមែនទេ? អគុណណាស់ ហ្អឹក! មានតែមេឃទេដែលយល់អារម្មណ៍មួយនេះ »
វី យំកាន់តែខ្លាំង ដើម្បីបញ្ចេញអារម្មណ៍ឈឺចាប់ អួលណែនក្នុងទ្រូង ហេតុអីក៏ឈឺយ៉ាងនេះ? ត្រឹមពាក្យសមញ្ញាញដែលមនុស្សទូទៅអាចនិយាយបានដូចគ្នាសោះ ហេតុអីត្រូវយំ? ហេតុអីៗ? ហ្អឹកៗ!

តុ តុ!
« វី! ភ្ញាក់ឬនៅក្មួយ!? វី ឮមីងសួរទេ? »
ព្រឹកប្រលឹមភ្លាម មីងស៊ូ ប្រញាប់មកគោះទ្វារបន្ទប់ក្មួយតបស់ខ្លួនភ្លាម គាត់ព្យាយាមគោះនិងស្រែកសួរដដែលៗ ប៉ុន្តែគ្មានចម្លើយតបនោះទេ ទើបសម្រេចចិត្តបើកទ្វារចូលទៅខាងក្នុង ឃើញ វី កំពុងគេងឃ្លុំភួយជិតខ្លួន មីងស៊ូ លត់ជង្គង់អង្គុយក្បែរក្មួយ គាត់ចងចិញ្ចើមខ្មូរពេលឃើញសភាពខ្លួនរបស់ វី ញ័រទទ្រឹកដូចកូនសត្វ បបូរមាត់ស្លេកប្រេះស្ងួត អ្នកជាមីងបារម្ភណាស់ គាត់លើកដៃស្ទាបថ្ងាស់របស់គេ ទើបដឹងថា គេក្ដៅខ្លួនមិមដឹងជាកម្ដៅប៉ុន្មានអង្សារទេ ក្ដៅដូចភ្លើងអ៊ីចឹង ។
« ឪវា! មកនេះលឿនឡើង វី! ភ្ញាក់ឡើងក្មួយ! ហេតុអីក៏ក្ដៅខ្លួនយ៉ាងនេះ »

To be continue.....

Comments សាច់រឿងម្នាក់មួយមក🥺

❦វាយោផាត់ស្នេហ៍❦Where stories live. Discover now