ភាគទី៣៦: វាជាពេលវេលាដែលមានក្ដីសុខបំផុតមិនអាចបំភ្លេចបាន💛

715 72 7
                                    

     « គេឈ្មោះ វី ជាជំនួយការរបស់ខ្ញុំលោកអ៊ំ! » គ្រាន់តែឮចម្លើយរបស់ ជុងហ្គុក វី ទម្លាក់ទឹកមុខចុះភ្លាមៗ...
     « អ្ហ៎រ! មានជំនួយការម្នាក់ក្បែរខ្លួនបែបនេះល្អហើយ បានជួយសម្រាលការងាររបស់ឯងខ្លះណាក្មួយ »
      « បាទ! អ៊ីចឹងខ្ញុំមិនរំខានលោកអ៊ំទេ ខ្ញុំសុំអនុញ្ញាតចូលទៅក្នុងចំការបានទេលោកអ៊ំ »
      « ប្រាកដជាបាន! ថ្ងៃក្រោយមិនសុំអីទេ សុទ្ធសឹងជាគ្រួសារតែមួយចង់ចេញចូលពេលណាក៏បានដែរ អ៊ំមិនហាមឃាត់ទេ »
      « បាទអគុណលោកអ៊ំ »
      « អ្ហឹម! ចូលទៅតាមសប្បាយចុះ កុំក្រែងចិត្តអី »
      « អគុណលោកអ៊ំ » វី ញញឹមឱនគួរសម ។ ក្រោយសន្ទនាគ្នារួច រាងចំណាស់ក៏ដើរធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់ដូចធម្មតា ។
      ជុងហ្គុក ក៏កាន់ដៃ វី ដើរសម្ដៅទៅចំការទំពាំងបាយជូរ ដែលមានទំហំដីរាប់សិបហិចតាលាតសន្ធឹកឆ្ងាយដាច់កន្ទុយភ្នែក ។ ចំការនេះក៏ជាចំណុចសំខាន់ អាចទាក់ទាញភ្ញៀវទេសចណ៍បានច្រើនគ្រាន់បើ ហើយចំណូលក៏បានទៅតាមហ្នឹងដូចគ្នា ។
     « វី! ខឹងបងមែនទេ? » ឃើញមាឌតូចស្ងប់ស្ងាត់មិននិយាយ ជុងហ្គុក ក៏លួចមើលទឹកមុខរបស់គេខណៈពេលកំពុងបណ្ដើរគ្នាដើរ ។
     « ហ្អឹម? ខឹងរឿងអី? ម៉េចក៏សួរបែបនេះ? » វី លើកចិញ្ចើមសួរទៅ ជុងហ្គុក ។
     « គឺពាក្យដែលបងប្រាប់ទៅលោកអ៊ំមុននេះ »
     « ចំមែន! អូនមិនមែនជាមនុស្សខឹងអត់ហេតុផលអ៊ីចឹងទេ! » មុននេះ វី ក៏រៀងអន់ចិត្តបន្តិចបន្តួចដែរ តែក្រោយគិតឡើងវិញអារម្មណ៍របស់គេក៏ប្រែមកជាធម្មតា ។ ជុងហ្គុក ឮដូចនេះគេពេញចិត្តណាស់ នាយមានអារម្មណ៍ថាខ្លួនឯងរើសមនុស្សមិនខុសទេ ។
« Wow ទីនេះមែនទេដែលបងថានឹងធ្វើឱ្យអូនភ្ញាក់ផ្អើល? » វី ចូលមកដល់ស្រូបក្លិនដែលសាយភាយនៃផ្លែទំពាំងបាយជូរក៏ដឹងមុនបាត់ទៅហើយ តែអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះគឺទេសភាពជុំវិញខ្លួន ស្រស់ស្អាតខ្លាំងគួរជាទីចាប់អារម្មណ៍ ។
« មែនហើយ ពេញចិត្តទេ? »
« អ្ហឹម! ពេញចិត្តខ្លាំងណាស់! ហើយនេះ ពួកយើងត្រូវដើរជុំវិញទីនេះទាំងអស់ឬ? តែវាធំខ្លាំងណាស់ណា »
« ល្ងង់ណាស់! អ្នកណាឈ្នះដើរបានឆ្ងាយយ៉ាងហ្នឹងនោះ ទីនេះមិនមែនមានតែចំការទំពាំងបាយជូរទេ នៅមានចំការស្រ្តប៊ីរីទៀតផង តែទំហំដីតូចជាងនេះ ហើយក៏មានកន្លែងមើលទេសភាពផ្សេងទៀត ចាំបងជូនទៅឱ្យបានស្គាល់ »
« Wow អស្ចារ្យមែន បងឆាប់នាំអូនទៅមើលភ្លាមទៅ ជុងហ្គុក » វី ទទួចទាំងអន្ទះសារ ។
      « អូខេៗ តោះ » ថាហើយពួកគេក៏កាន់ដៃគ្នា ដើរចូលទៅបរិវេណខាងក្នុងចំការ ផ្លូវដែលដើរចូលទៅពោរពេញដោយផ្លែទំពាំងបាយជូរ អមសងខាង ។ វី និង ជុងហ្គុក ដើរមើលកម្មករដែលកំពុងធ្វើការក្នុងចំការយ៉ាងសកម្ម ពួកគេថែមទាំងបេះផ្លែវាមកញ៊ាំទៀតផង ។
« អៅ! ជុងហ្គុក មានមេអំបៅ! » កំពុងដើរសុខៗក៏ស្រាប់តែមានសត្វមេអំបៅពណ៌ស្វាយមួយហើរមកទំលើដៃរបស់គេ ពណ៌របស់វាពិតជាគួរឱ្យស្រលាញ់ណាស់ ចំ វី ជាមនុស្សចូលចិត្តសត្វប្រភេទនេះទៀត ស្រួលមិនស្រួលគេចាប់វាដាក់ចូលក្នុងហោប៉ៅអាវ យកទៅប្រលែងនៅផ្ទះក៏ថាបាន ។
« វាមកទំលើដៃអូនងាយយ៉ាងនេះឬ? »
« នៅទីនេះមានផ្កាមែនទេ? » ធម្មតាសត្វមេអំបៅចូលចិត្តរស់នៅកន្លែងណាដែលមានរុក្ខជាតិពណ៌បៃតង ជាពិសេសគឺផ្កា អ៊ីចឹងប្រាកដណាស់ថាម្ដុំនេះមានដើមផ្កា ។
« មាន! នៅខាងលិចនោះ បងជូនអូនទៅ »
ជុងហ្គុក និយាយហើយក៏អូសដៃមាឌតូចដើរទៅទិសខាងលិច ។ មកដល់ទីនេះទេសភាពរឹតតែស្អាតមិនគួរឱ្យជឿរ ខ្យល់បរិសុទ្ធបក់វូៗប៉ះជាមួយនឹងស្លឹករុក្ខជាតិ បានជាទស្សនីយភាពដ៏ស្រស់ត្រកាលគួរឱ្យចង់រស់នៅ ។ ដើមផ្កាជាច្រើនដុះជាជួរផ្ដុតគ្នា គ្រប់ប្រភេទចម្រុះពណ៌ ជាកម្មសិទ្ធរបស់លោកអ៊ំម្ចាស់ចំការ គាត់ចាត់ទុកទីនេះជាសួនលំហែកាយរបស់គាត់ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ កន្លែងនេះអាចមើលព្រះអាទិត្យលិច នាពេលល្ងាចបានយ៉ាងស្រស់ស្អាត ។
« ជុងហ្គុក! មេអំបៅច្រើនណាស់ យើងចាប់យកទៅផ្ទះខ្លះទៅ »
« ចាប់យកទៅផ្ទះមិនបានទេ ទម្រាំទៅដល់ផ្ទះវាងាប់តាមផ្លូវបាត់ហើយ មេអំបៅមិនមែនសត្វឆ្មាឬសត្វស្រណកទេណា »
« អៅ! តែវាគួរឱ្យស្រលាញ់ណាស់ ជុងហ្គុក ថតឱ្យអូនមួយប៉ុស្តិ៍មក៍ » វី ឈរជិតគុម្ពផ្កាជាមួយនឹងមេអំបៅគ្រប់ពណ៌ដែលហោះហើរព្រោងព្រាត វី ញញឹមយ៉ាងគួរឱ្យស្រលាញ់ បញ្ចេញកាយវិការគ្រប់ស្ទាយ៍ ដើម្បីឱ្យអ្នកម្ខាងទៀតថតរូបឱ្យខ្លួន ។
ជុងហ្គុក កាលបានឃើញស្នាមញញឹមរបស់ វី បែបនេះក្នុងចិត្តក៏រីករាយឥតឧបមា ក្ដីសុខរបស់ វី ក៏ជាក្ដីសុខរបស់គេដូចគ្នា ។
« ថតឱ្យស្អាតណា ជុងហ្គុក! មិនអ៊ីចឹងទេ អូននឹងដេញវាយបងមិនខាន »
« កុំភ័យ! នេះរួចហើយមកមើលមក៍ »
« ហីយ៉ា ស្អាតគ្រាន់បើ មក៍! យើងថតជាមួយគ្នាខ្លះទៅ មិនងាយបានមកកន្លែងមានទេសភាពស្អាតៗបែបនេះទេ »
« អូខេៗ! »
វាជាពេលវេលាដែលមានក្ដីសុខបំផុតដែលមិមអាចបំភ្លេចបាន ជុងហ្គុក ខានសប្បាយចិត្តបែបនេះយូរណាស់មកហើយ មួយថ្ងៃៗរវល់តែការងារ មានតែពេលនៅក្បែរ វី ប៉ុណ្ណោះទើបគេអាចមានតែស្នាមញញឹមចេញពីចិត្ត មិនមែនបង្ខំ ។
ក្រោយថតរូបរួច ពួកគេក៏អង្គុយលើទោងដែលចងជាមួយដើមឈើធំមួយ មើលព្រះអាទិត្យអស្ដង្គតរលត់ចូលកាន់វាំងនននៃរាត្រីកាល ជាមួយគ្នាយ៉ាងផ្អែមល្ហែម ។
វី ញញឹមសញ្ជឹងគិត គេមិនមែនមិនដឹងថាខ្លួនឯងបាត់បង់ការចងចាំពីមុនៗនោះទេ គ្រាន់តែគេចង់ប្រើពេលវេលានេះ បង្កើតអានុស្សាវរីយ៍ល្អៗជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ មិនថាជា ជុងហ្គុក ឬអ្នកដទៃទៀត ព្រោះគេមិនដឹងថាខ្លួនឯងត្រូវរស់នៅក្នុងស្ថានភាពបែបនេះបានយូរប៉ុណ្ណាទេ ហើយកាន់តែមិនដឹងថាថ្ងៃណាពេលណា ទើបគេអាចមានការចងចាំត្រឡប់មកវិញ ។
ប្រសិនជាខ្ញុំមានការចងចាំរឿងចាស់ៗមកវិញពិតមែន ខ្ញុំអាចនឹងភ្លេចរឿងថ្មីៗកន្លងមកនេះហើយត្រូវទេ? បើអ៊ីចឹងមែននោះ ខ្ញុំអាចនឹងចាំបុរសដែលកំពុងឱបខ្ញុំផ្ដល់ភាពកក់ក្ដៅឱ្យខ្ញុំនេះបានដែរទេ?
វី គិតនៅក្នុងចិត្ត ទាំងអួលដើម.ក ទឹកភ្នែករបស់ក៏ស្រាប់តែស្រក់ចុះមកដោយមិនដឹងខ្លួន សុខៗក៏មានអារម្មណ៍ថាខ្លាចបាត់បង់ ពិសេសគឺ ជុងហ្គុក គេមិនចង់ឱ្យមានអាក្រក់បែបនេះកើតឡើងទេ បើអាចជ្រើសរើសបានគេមិនត្រឡប់ទៅរកការចងចាំអតីតកាលរបស់ខ្លួនឡើយ ។
« វី! ម៉េចក៏អូនយំ? »
« ហ្អឹម? » រាងតូចភ្ញាក់ស្មារតីមកវិញ រហ័សលើកដៃក្រវាស់ទឹកភ្នែកដែលស្រក់លើថ្ពាល់ចេញយ៉ាងលឿន ។
« មានរឿងអីមែនទេ? ម៉េចក៏សុខៗយំបែបនេះ? » ជុងហ្គុក គេបារម្ភណាស់ នាយស្ទាបថ្ងាស់និងចាប់ប្រអប់ដៃរបស់ វី មកកាន់ខ្លាចក្រែងគេមិនស្រួលខ្លួន ។
« អត់ទេ គ្មានអ្វីទេ មេឃងងឹតហើយ យើងត្រឡប់ទៅវិញពេលនេះមែនទេ? » ហេតុតែមិនចង់ឱ្យអ្នកម្ខាងទៀតគិតច្រើន វី ក៏សម្រេចចិត្តមិនប្រាប់ការពិតពីខ្លួនឯង បង្វែររឿងនិយាយផ្សេងវិញ ។
« លោកអ៊ំឱ្យពួកយើងនៅញ៊ាំអាហារពេលល្ងាចជាមួយគាត់មួយពេល រួចរាល់ចាំត្រឡប់ទៅវិញ »
« អូខេ! អ៊ីចឹងយើងទៅៗ » ជុងហ្គុក ងក់ក្បាល រួចពួកគេក៏កាន់ដៃគ្នាដើរត្រឡប់ទៅផ្ទះរបស់លោកអ៊ំចំណាស់ដែលជាម្ចាស់ចំការ ។ ដើរបណ្ដើរនិយាយគ្នាពីនេះពីនោះសើចផ្អើលបក្សារបក្សី ព្រៃព្រឹក្សា គ្មានខ្វល់អ្វីទេ សំខាន់ថ្ងៃនេះគេសប្បាយចិត្ត ។ (🌚)

To be continue......

Comments ម៉ាម៉ាត់ពីរមកសំពណ្វថ្លើមប្រម៉ាត់😭💓

❦វាយោផាត់ស្នេហ៍❦Donde viven las historias. Descúbrelo ahora