ភាគទី០៩: ជាកំហុសរបស់លោក!!

1K 103 2
                                    

ចេញពីចំការហើយ អ្នកទាំងពីរក៏ធ្វើដំណើរសម្ដៅទៅក្នុងក្រុង ប៊ូសាន ការធ្វើដំណើរត្រូវប្រើពេលយូរគួរសម រហូតធ្វើឱ្យ វី គេងលក់តាមផ្លូវហើយភ្ញាក់វិញម្ដងជាពីរដង ។ ចូលមកដល់ក្នុងក្រុង ប៊ូសាន បើយើងសម្លឹងមើលនៅតាមដងវិថី ពេញទៅដោយអគារធំៗខ្ពស់ត្រដែត មានមនុស្សអ៊ូអរច្រើនកោះក និងសម្បូរទៅដោយយានយន្ដបើកបរទៅមកឥតល្ហែរ   បរិយាកាសនៅទីក្រុងនេះខុសប្លែកពីតំបន់ជនបត់ដែលពួកគេរស់នៅឆ្ងាយណាស់ ។ នៅឯជនបទមានខ្យល់ធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ ប្រជាជនភាគច្រើនជាចូលចិត្តស្លៀកពាក់សាមញ្ញនិងមានអកប្បកិរិយារួសរាយរាក់ទាក់ ចំណែកក្នុងក្រុងនេះវិញ បែបបទការរស់នៅនិងការស្លៀកពាក់របស់ពួកគេហាយសូរ ទាក់ទាញគួរឱ្យចាប់អារម្មណ៍ និយាយរួមគឺវាម្យ៉ាងម្នាក់ពីគ្នា សំខាន់ទៅលើចំណូលចិត្តរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ។ (adminចូលចិត្តជនបទជាង><)
      « ល្មមភ្ញាក់ហើយ! » សម្លេងល្វើយៗបន្លឺឡើងក្បែរត្រចៀកអ្នកដែលកំពុងគេលន់លក់ កាច់.កគ្មានជំពាក់អ្នកណាមួយរៀល ។
      វី ភ្ញាក់ពីគេងទាំងធីងធងព្រោះគេបិទភ្នែកគេងដោយអង្គុយ មិនដូចជាគេងលើគ្រែ ងាយស្រួលបត់បែនខ្លួននោះឡើយ ជូនកាលរលាក់ទង្កិចក្បាលនឹងកញ្ចក់ទ្វារឡានក៏មាន ហើយវាក៏បណ្ដាលឱ្យឈឺកញ្ចឹង.កចុករោយស្មារជាដើម ។ វី ញីភ្នែកថ្នមៗរួចក៏ត្រូវភ្ញាក់ផ្អើលនឹងទិដ្ឋភាពចំពោះមុខខ្លួន...
    « អៅ! លោកទីនេះជាកន្លែងណា? »
       « ក្នុងក្រុង ប៊ូសាន នោះអី »
       « ពិតមែនឬ? ស្អាតខ្លាំងណាស់ ខ្ញុំមិនដែលដឹងសោះ ហិហិ កុំប្រាប់ណាថាលោកនាំខ្ញុំមកដើរលេង? »
       វី ញញឹមសើចបិទមាត់មិនជិត ព្រិចភ្នែកញាប់ៗដាក់ ជុងហ្គុក តែនាយមិនខ្វល់ ផ្ដោតអារម្មណ៍លើការបើកបររបស់ខ្លួន រហូតមកដល់មន្ទីរពេទ្យធំមួយកន្លែង ដែលស្ថិតនៅចំកណ្ដាលទីក្រុង រាងក្រាស់បើកទ្វាររថយន្ដចុះ ហើយ វី ម្នីម្នារត់ទៅតាមពីក្រោយ ជុងហ្គុក យ៉ាងប្រកៀកប្រកិត គេដើរធម្មតាប៉ុណ្ណោះតែជំហានវែងៗ ឯមាឌតូចវិញរត់ញាប់ជើងឆ្មេញខ្លាចតាមមិនទាន់គេ  រហូតមកដល់កន្លែងរដ្ឋបាល ។
      « សួស្ដី! អ្នកគ្រូពេទ្យ »
      « ចាស៎សួស្ដី! »
      « អ្នកជំងឺឈ្មោះ ចន អ៊ុនចា ស្នាក់នៅបន្ទប់លេខប៉ុន្មានដែរ? » ជុងហ្គុក សួររួចគិលានុបដ្ឋាយិកាស្រីវ័យប្រហែល២០ឆ្នាំ ងាកមកចុចកុំព្យូរទ័រដើម្បីរកមើលតារាងស្រង់ឈ្មោះអ្នកជំងឺ ។ អកប្បកិរិយារបស់ ជុងហ្គុក ហាក់ដូចជាស្លន់ស្លោរ ព្រួយបារម្ភពីនរណាម្នាក់ ប៉ុន្តែទឹកមុខរបស់គេមិនប្ដូរសោះគឺគេនៅតែរឹងមាំដដែល ។
      « អ្នកជំងឺឈ្មោះ ចន អ៊ុនចា សម្រាកនៅបន្ទប់លេខ ០៦២ ជាន់ទី០៦ ចាស៎! »
« បាទ! អគុណ »
ជុងហ្គុក ប្រញាប់រត់សម្ដៅទៅជណ្ដើរយន្ដប្រអប់ហើយ វី ក៏ព្យាយាមរត់ទៅតាមពីក្រោយនាយមិនឱ្យឃ្លាត ។ ចូលមកក្នុងជណ្ដើរយន្ដប្រអប់ ជុងហ្គុក សញ្ចឹងងើយមើលទៅលេខជាន់នៃអគារមិនដាក់ ធ្វើឱ្យមាឌតូចអត់មិនឆ្ងល់មិនបាន ។
« លោក! អ្នកណាគេឈ្មោះ ចន អ៊ុនចា? »
« ជាម៉ាក់របស់ខ្ញុំ »
« ម៉ាក់លោកឬ? អៅ! ហើយគាត់មានបញ្ហាអីទើបមកមន្ទីរពេទ្យ? »
«.....»
ជុងហ្គុក មិនតប ព្រោះមកដល់ជាន់ទី៦ ជណ្ដើរយន្ដប្រអប់ក៏បើកទ្វារ គេរហ័សរត់ទៅរកបន្ទប់លេខ០៦២ ពេលដែលរកឃើញហើយគេក៏បើកទ្វារចូលទៅខាងក្នុង អ្នកជំងឺដែលកំពុងគេងនៅលើគ្រែគឺជាអ្នកស្រី ចន ម្ដាយរបស់គេហ្នឹងហើយ ព្រមទាំងលោកគ្រូពេទ្យកម្លោះ ផាក ជីមីន នៅទីនេះម្នាក់ផងដែរ កំពុងអង្គុយកំដរគាត់ ។
« អ្នកម៉ាក់! »
« ហ្គុកគី ម៉េចក៏កូនដឹងថាម៉ាក់នៅទីនេះ? »
អ្នកស្រី ចន និយាយទាំងភ្ញាក់ផ្អើល ពេលឃើញវត្តមានកូនប្រុសតែមួយគ្រាប់របស់ខ្លួនមកដល់ ជីមីន ស្ទុះមកជួយគ្រាគាត់ឱ្យក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ព្រោះគាត់នៅខ្សោយនៅឡើយ ។
« អ្នកម៉ាក់! ម៉ាក់យ៉ាងម៉េចហើយ? ម៉េចក៏ម៉ាក់មិនប្រាប់ខ្ញុំ!? ម៉ាក់មានជំងឺមហារីកដល់ដំណាក់កាលទីមួយ តែបែរជាប្រាប់គ្រប់គ្នាឱ្យលាក់បាំងខ្ញុំ ម៉ាក់ធ្វើបែបនេះធ្វើអី! ខ្ញុំជាកូនប្រុសរបស់ម៉ាក់ណា! ហេតុអីម៉ាក់កុហកខ្ញុំ!? »
ជុងហ្គុក និយាយរាប់រៀបទាំងភ្នែករលីងរលោង កាន់ដៃរបស់អ្នកជាម្ដាយជាប់ គេស្រលាញ់អ្នកស្រី ចន ខ្លាំងជាងអ្វីៗទាំងអស់ បន្ទាប់ពីឪពុកចែកឋានទៅហើយ គេគ្មានអ្នកណាក្រៅពីម្ដាយកំសត់របស់ខ្លួនម្នាក់នេះឡើយ ។
« ជុងហ្គុក ធ្វើចិត្តឱ្យត្រជាក់សិនទៅ ឯងកុំ... »
« ឯងក៏ម្នាក់ដែរអាពេទ្យ! មានរឿងធំយ៉ាងនេះឯងបែរជាលាក់បាំងយើង ឯងនៅទុកយើងជាមិត្តទេ!? »
ជុងហ្គុក និយាយកំហកកាត់សម្ដីរបស់ ជីមីន ទាំងខឹងក្រោធ អ្នកស្រី ចន ឃើញបែបនេះក៏និយាយឃាត់ ។
« កុំបន្ទោស មីនមីន អី! កំហុសទាំងអស់គឺមកពីម៉ាក់ ព្រោះម៉ាក់ជាអ្នកប្រាប់ឱ្យ មីនមីន លាក់បាំងកូនពីបញ្ហានេះ ម៉ាក់មិនចង់ឱ្យកូនដឹងដោយសារខ្លាចប៉ះពាល់ដល់ការងាររបស់កូន ឱ្យម៉ាក់សុំទោសផងណា កុំខឹងនឹង មីនមីន អី បន្ទោសតែម៉ាក់ម្នាក់បានហើយ »
      អ្នកស្រី ចន និយាយទាំងទឹកមុខអង្វរ.ក ជុងហ្គុក ដកដង្ហើមធំមួយឃូររួចឱនទៅឱបម្ដាយយ៉ាងណែន ដូចជាខ្លាចបាត់បង់គាត់ទៅណាអ៊ីចឹង ក្នុងទ្រូងរបស់គេអួលណែន តែទោះជាយ៉ាងណាគេជាមនុស្សរឹកមាំមិនបង្ហូរទឹកភ្នែកនៅចំពោះមុខនរណាម្នាក់ឡើយ ពេលមកឃើញសភាពម្ដាយរបស់ខ្លួនសម្រាកលើគ្រែ ព្យួរសារ៉ូមជាប់នឹងដៃជាមួយនឹងទឹកមុខស្លេកស្លាំង ខុសពីសព្វមួយដង ដែលគាត់តែងតែរីករាយស្រស់ស្រាយ ធ្លាប់តែយូរៗគាត់មានបញ្ហាសុខភាពម្ដងតែមិនធ្ងន់ធ្ងរប៉ុន្មាន  ប្រសិនជាប្រៀបនឹងជំងឺមហារីកនេះវាប្រាកដជាមានហានីភ័យជាងជំងឺធម្មតា កូនឯណាដែលមិនបារម្ភពីម្ដាយនោះ ។
      « ម៉ាក់មិនត្រូវធ្វើបែបនេះទៀតទេ! យល់ដែរទេ? ខ្ញុំស្រលាញ់ម៉ាក់ »
ជុងហ្គុក ពោលឡើង ឱបម្ដាយខ្លួនយ៉ាងណែន វី ក៏ញញឹមសម្លឹងទៅម្ដាយកូនទាំងពីរ រំពេចនោះក្បាលរបស់គេក៏ស្រាប់តែឈឺឡើងភ្លាមៗ...
« អួយ៎! »
រាងតូចបន្ទន់ជង្គង់អង្គុយចុះលើកដៃខ្ទប់ក្បាលខ្លួនឯង នៅសុខៗក៏មានរូបភាពស្រពិចស្រពិលម្យ៉ាងលេចឡើង ជីមីន ប្រញាប់ចូលជិត វី ឱបស្មាររបស់គេ សួរទាំងបារម្ភ...
« វី កើតអី? សម្រួលអារម្មណ៍សិនទៅ »
ជីមីន គ្រារាងតូចមកអង្គុយលើសាឡុង រួចឱ្យទឹកទៅគេផឹកមួយកែវ ។ ជុងហ្គុក លែងអ្នកស្រី ចន ពីការឱប ងាកមកចាប់អារម្មណ៌នឹង វី វិញ...
« ឯងកើតអី? »
ជុងហ្គុក សួរទាំងសោះកក្រោះមិនខុសពីសព្វដង៖
« ខ្ញុំមិនអីទេ គ្រាន់តែឈឺក្បាលតិចតួចប៉ុណ្ណោះ » វី ញញឹមបង្ហាញពីអាការៈរបស់ខ្លួន រួចងាកទៅអ្នកស្រី ចន...
« ជំរាបសួអ្នកមីង ខ្ញុំឈ្មោះ វី »
« ក្មួយជា...? »
« ខ្ញុំជាកម្មករធ្វើការនៅចំការរបស់កូនប្រុសអ្នកមីងបាទ! » ស្ដាប់ការរៀបរាប់ជាមួយនឹងទឹកមុខញញឹមពព្រាយរបស់ វី អាចធ្វើឱ្យមនុស្សជុំវិញខ្លួនគេ ស្រលាញ់ចូលចិត្តអត្តចរឹតរួសរាយគួរឱ្យស្រលាញ់បែបនេះ ថាមិនត្រូវអាចមានអ្នកលង់នឹងគេដោយមិនដឹងខ្លួនទៀតផងក៏ថាបាន ។
« មើលទៅក្មួយគួរឱ្យស្រលាញ់ណាស់ អាយុប៉ុន្មានហើយ? ហើយមកទីនេះជាមួយនឹង ហ្គុកគី បានយ៉ាងម៉េច? »
« ហ្គុកគី?? » វី និយាយខ្សឹបៗ មើលទៅមុខ ជុងហ្គុក ភ្លឹសៗហើយសើច « អ្ហ៎រ! គឺអ៊ីចេះទេអ្នកមីង មុននេះ... »
« អ្នកម៉ាក់ៗ សម្រាកវិញទៅ អង្គុយយូរមិនល្អដល់សុខភាពទេ ម៉ាក់ត្រូវសម្រាកឱ្យបានច្រើន ទើបឆាប់ជា »
ជុងហ្គុក និយាយកាត់សម្ដីរបស់ វី រៀបចំឱ្យអ្នកស្រី ចន គេងធម្មតាវិញ...
« តែក្មួយ វី មិនទាន់បាននិយាយអ្វីទេ »
« ម៉ាក់កុំស្ដាប់ក្មេងនេះនិយាយអត់ប្រយោជន៍អី ម៉ាក់សម្រាកវិញចុះណា » ស្របពេលនោះ ក៏មានសម្លេងគោះទ្វារបន្ទប់កាត់ចង្វាក់សន្ទនា ទ្វារបើករួចបង្ហាញនូវគិលានុបដ្ឋាយិកាម្នាក់រុញឧបករណ៍សម្រាប់ដាក់ថ្នាំនិងរបស់ផ្សេងៗដទៃទៀត...
« អធ្យាស្រ័យ ដល់ពេលពិនិត្យអ្នកជំងឺ និងឱ្យអ្នកជំងឺសម្រាកហើយចាស៎! »
នាងនិយាយហើយ ជីមីន ក៏ក្រោកមករៀបចំពិនិត្យអាការៈរបស់អ្នកស្រី ចន ដែលត្រូវជាអ៊ំស្រីថ្លៃរបស់ខ្លួនម្ដងទៀត ។
« ខ្ញុំចេញទៅក្រៅមួយភ្លេត ម៉ាក់សម្រាកចុះ បន្តិចទៀតខ្ញុំមកវិញហើយ »
អ្នកស្រី ចន ញញឹមងក់ក្បាលជំនួសចម្លើយ រួច ជុងហ្គុក ក៏ដើរចេញពីបន្ទប់...
« ខ្ញុំសុំចេញទៅក្រៅបន្តិចសិនអ្នកមីង »
វី ឱនលំទនទៅស្ត្រីវ័យកណ្ដាល លោកគ្រូពេទ្យនិងគិលានុបដ្ឋាយិកាហើយរហ័សចេញទៅតាម ជុងហ្គុក ។ វី រត់ចេញមកក្រៅបាត់ស្រមោល ជុងហ្គុក ឈឹង ក្រឡេកទៅឃើញស្រ្តីម្នាក់ទំនងជាអ្នកអនាម័យ គេក៏ដើរទៅរកគាត់ សួរនាំអំពី ជុងហ្គុក គាត់ប្រាប់ថា មុននេះគេឡើងជាន់ខាងបន្ទាប់នេះ ដែលមានសួនសុប្បនិមិត្តធំទូលាយ និងខ្យល់ល្អបរិសុទ្ធ ងាយស្រួលសម្រាប់អ្នកជំងឺដែលចង់ចេញមកលំហែរអារម្មណ៍ធុញថប់ ហើយពេលឡើងមកដល់ក៏ឃើញ ជុងហ្គុក ពិតមែន គេកំពុងអង្គុយលើបង់ក្រោមដើមឈើទាំងទឹកមុខតប់ប្រម៉ល់ ខ្វាយខ្វល់ពីរឿងអ្វីម្យ៉ាង ។
« ម៉េចក៏ស្រងូតស្រងាត់យ៉ាងនេះ? »
វី សួរ ដាក់ខ្លួនអង្គុយជិតរាងក្រាស់៖
« គ្មានអីទេ! »
មិនខុសពីរាល់ដង ពាក្យសម្ដីដែល ជុងហ្គុក ប្រើមកលើ វី គឺសោះកក្រោះ ហាក់មិនចង់និយាយជាមួយគេ ប៉ុន្តែមាឌតូចមិនបានខ្វាយខ្វល់ឡើយ គេនៅតែព្យាយាមនៅជិតស្និតជាមួយ ជុងហ្គុក ជានិច្ច តែជូនកាល មិនបាច់ប្រឹងតាមគេទេ សុខៗក៏ត្រូវនៅក្បែរគេជាប់ដោយមិនបានគិតទុក ដូចជាពេលនេះជាដើម ។
« ហ្អឹម...! ខ្ញុំមើលដឹងណា៎ ថាលោកកំពុងគិតអី »
« ឯងជាគ្រូទាយឬ? »
« ទេ! ប៉ុន្តែខ្ញុំមើលទឹកមុខរបស់លោក ខ្ញុំដឹងថាលោកកំពុងគិតពីអ្នកមីង ចន » ជុងហ្គុក ស្ងាត់មាត់មិនតបឆ្លើយ សម្លឹងទៅវាហារយ៉ាងប្រងើយ ។
វី បន្ត៖
« ការពិតទៅ កំហុសទាំងអស់នេះមិនមែនជាកំហុសរបស់លោកគ្រូពេទ្យ រឹតតែមិនមែនជាកំហុសរបស់អ្នកមីង ចន ឬក៏អ្នកណាទាំងអស់! អ្នកដែលខុសនោះគឺជាលោកហ្នឹងហើយ ចន ជុងហ្គុក! »
      ជុងហ្គុក ចងចិញ្ចើមឆ្ងល់៖
     « លោករវល់នឹងការងាររហូតភ្លេចមើលថែម្ដាយរបស់ខ្លួនឯង បណ្ដោយឱ្យគាត់ឈឺដល់ដំណាក់កាលទីមួយ ហើយលោកនៅមានមុខទៅបន្ទោសអ្នកដទៃទៀត ចំមែនហើយ »
      ជុងហ្គុក ស្ដាប់អ្នកម្ខាងទៀតនិយាយរៀបរាប់ ហើយក៏សញ្ជឹងគិត ។ ជាងកន្លះខែមកនេះ គេពិតជារវល់នឹងការងារពិតមែន មិនសូវបានជួបមុខម្ដាយ គ្មានទាំងពេលវេលាជួបញ៊ាំអាហារជុំគ្នាទៀតផង ។ ជូនថ្ងៃខ្លះគេគេងនៅផ្ទះជិតចំការឬការិយាល័យ ហើយថ្ងៃខ្លះទៀតក៏ត្រឡប់ទៅសម្រាកផ្ទះដែលនៅឆ្ថាយពីចំការទាំងយប់ជ្រៅ មិនបានយកចិត្តទុកដាក់ មើលថែទាំម្ដាយទុកឱ្យគាត់នៅម្នាក់ឯងឯកា ។
    « ខ្ញុំដឹងថាការងាររបស់លោកសំខាន់ ហើយម៉ាក់របស់លោក កាន់តែសំខាន់សម្រាប់លោកថែមទៀត ហេតុនេះខ្ញុំមានដំណោះស្រាយដ៏ល្អនិងពិសេសអស្ចារ្យមួយសម្រាប់លោក មិនបាច់ពិបាកគេងព្រួយបារម្ភទៀតទេ »
     « ឯងជួយអ្វីខ្ញុំបាន?? »
     « លោកកុំចង់មើលស្រាលខ្ញុំណា ខ្លួនខ្ញុំតូចមែន ប៉ុន្តែចិត្តខ្ញុំធំណាស់ លោកអាចពឹងពាក់ខ្ញុំបាន »
      វី និយាយទាំងមានភាពជឿរជាក់៖
     « ពឹងរឿងអីបានទៅ? ការងារនៅចំការនេះឬ? ហ្អឹស! លេងសើចពេកហើយ ក្មេងដូចជាឯងនេះ គំនិតរាក់ពិតមែន ចូលចិត្តគិតអ្វីងាយៗ » ជុងហ្គុក សើចដើម.ក ហួសចិត្ត
      « លោកមិនជឿរមែនទេ? ខ្ញុំពិតជាអាចធ្វើបានមែនណា » ជុងហ្គុក ក្រោកដើរចេញយ៉ាងប្រងើយ...
      « ខ្ញុំមិនបង្ខំលោកឱ្យជឿរខ្ញុំទេ លោកអាចសាកល្បងខ្ញុំបាន » ឮបែបនេះ ជុងហ្គុក ទច់ដំណើរ ចងចិញ្ចើមបង្រួមភ្នែកខិតមុខទៅជិតផ្ទៃមុខតូចច្រមិចសន្សឹមៗ ។
      « ក៏បាន ខ្ញុំនឹងសាកល្បងឯងប៉ុន្មានថ្ងៃសិន »
      « ពិតមែនឬ? » វី សួរ រាងក្រាស់ងក់ក្បាលដើរទៅមុខបន្ត « ហិហិ ប៉ុន្តែលោកត្រូវតម្លើងប្រាក់ខែឱ្យខ្ញុំលើសពីមុនណា ព្រោះការងារលោកពិបាកជាងធ្វើចំការទៅទៀត »
      « ពិបាកស្អីទៅ អង្គុយនៅកន្លែងត្រជាក់សោះហ្នឹង »
      « ក៏ហត់នឹងគិតនោះអី ទោះបីមិនហត់កម្លាំងតែយ៉ាងណា ការងាររបស់លោកហត់នឹងប្រើខួរក្បាលណាស់ លោកគួរតែយល់ហើយមែនទេ? »
      « ចំជាក្មេងមុខលុយមែន »
      « សម្រេចថាលោកយល់ព្រមហើយណា ខ្ញុំគួរតែធ្វើក្រដាស់កិច្ចសន្យាមួយ ឱ្យលោកផ្ដិតមេដៃធ្វើជាភស្តុតាងហើយទើបបាន »
      « ដល់ម្លឹងផងឬ? »
      « ប្រាកដហើយ! ព្រោះខ្ញុំខ្លាចលោកភ្លេចសម្ដីខ្លួនឯង ហិហិ » ( 😹 )

    
To be continue.......

Comments  ផងណា🥺💕

❦វាយោផាត់ស្នេហ៍❦Where stories live. Discover now