🧸បង្ខំការប៉ះមហាមិត្ត💗_8_

5.6K 508 2
                                    

Episode 8: នេះម៉ាក់ឲ្យគេមកនៅមួយអាទិត្យ??

       បន្ទាប់ពីញ៉ាំអាហាររួចរាល់ ជុងហ្គុកក៏នាំ ថេហ្យុង ទៅកន្លែងហាងលក់សម្លៀកបំពាក់សម្រាប់រៀបការម្តងព្រោះខ្ជិលនៅដើរលេង។

“សូមស្វាគមន៍មកកាន់ហាងយើងខ្ញុំ”

“ត្រូវការសម្លៀកបំពាក់ថ្ងៃរៀបការមែនទេ??? នៅហាងយើងខ្ញុំមានគ្រប់ម៉ូតអាចរើសបាន” អ្នកលក់បន្តរៀបរាប់ពីសម្លៀកបំពាក់នីមួយៗ។
“ជុង!!ឯងថាមួយណា សមនឹងយើង?”
“ឯងពាក់ស្អីក៏ស្អាតដែរ” ជុងហ្គុក

“ពិតមែន?? បើចឹងឯងរើសឲ្យយើងទៅ រើសឲ្យយើងស្តាប់ឮទេ?” ថេយ៉ុងនិយាយបែបសម្លុតទៅកាន់នាយធ្វើឲ្យមុខនាយនោះសម្លក់ឡើងចងើជ្រុះគ្រាប់ភ្នែកហើយ។

“នៅទីនេះហើយយើងទៅរើសឲ្យ” ជុងហ្គុក
“អឺ!!”
ជុងហ្គុក ក៏ដើរមើលសម្លៀកបំពាក់មួយណាសាកសមនឹងគេ??
“មួយនេះល្អទេ??” រាងសង្ហាចាប់អារម្មណ៍លើម៉ូតមួយនេះមើលទៅសមនឹងរាងតូចស្តើងរបស់គេណាស់ ជាឈុតគ្រហ្សេពណ៍ទឹកដោះគោពិតជាស្អាតណាស់មើលមកមិនកាចពេកមិនស្លូតពេកវាពិតជាថ្លៃថ្នូរណាស់។

“អុះ!!សូមទោសអ្នកនាង” ជុងហ្គុក អម្បាញ់មិញ ជ្រុលដើរបុកនិងនារីម្នាក់។
“អរអត់អីទេ” នាងនិយាយឲ្យភ្នែករាងក្រាស់។

“យើស!!ឯងមិននៅញ៉ែស្រីហេ្អស៎?” សកម្មភាពទាំងនេះត្រូវបាននាយតូចឃើញពេញៗភ្នែក  ដោយទ្រាំមិនបាន ថេយ៉ុងក៏ចូលទៅជ្រៀតជ្រែកពួកគេទាំងពីរ។

“បងសម្លាញ់ រើសឲ្យអូនហើយឬនៅ?!” នេះគេកើតស្អីទៀតហើយ?ព្រឹកមិញបោកនាយឲ្យថើបឥឡូវមកនិយាយអូនបង??ស្តាប់ច្រឡំឬ??ឬក៏គេខ្មោចចូលទៀតហើយ។

“ឯងជាអ្នកណា បានមកតោងដៃតិងជើងគេបែបនេះ”
“ជាប្រពន្ធមិនឲ្យតោងប្តី???”
“ថេយ៍ឯងយ៉ាងម៉េចនឹង?” ជុងហ្គុក និយាយ តិចៗក្បែត្រជៀកនាយតូច។
“ស្ងាត់មាត់!!!” ថេយ៉ុង មួលដើមដៃនាយមួយទំហឹង ឈឺសាច់ទៀតហើយ។
“អួយ!!ឈឺណាស់ ថេយ៍”
“អស់ការនាងហើយ ចេញទៅ ចេះមកហាងសម្លៀកបំពាក់រៀបការទៅកើត”
“មកមិនបានឬ?ហាងនេះមានបានផ្លាកឲ្យអ្នកដែលមិនទាន់រៀបការចូលមិនបានឬ?”
“មិនបាន!!!យ៉ាងម៉េច?”
“ឯង ឯង” នាងទ្រាំនិងសម្តីនាយតូចមិនបានក៏ដើរចេញបាត់ទៅ។
“ឯង!!!”
“ហៅយើង??” ជុងហ្គុក ចង្អុលមុខខ្លួនឯង
“ប្រុងអ្នកណាទៀត”
“មិញដូច អូនបងដាក់យើងទេ!!” ជុងហ្គុក ឆ្លៀតចាញ់គេ ទាំងគេកំពុងតែខឹង។

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Where stories live. Discover now