🧸បង្ខំការប៉ះមហាមិត្ត💗_11_

5.4K 513 5
                                    

Episode 11

              ជុងហ្គុកនាំថេយ៍មកភោជនីយដ្ឋានដែលគេមកលើកមុខ ព្រោះថេយ៍គេចូលចិត្តញ៉ាំទីនេះណាស់។

“អេថេយ៍ជាជីមីន?”
“អូល្អណាស់ គេប្រហែលមកជាមួយសិស្សច្បង”ថេយ៍ក៏ដើរទៅរកមិត្តក្បែរនោះ។

“ជីមីនឯងមកទីនេះបានយ៉ាងម៉េច?
“អូថេយ៍?ចៃដន្យណាស់ គឺនាំយ៉ុងហ្គីមកមុនេះឮថានៅទីឆ្ញាញ់”

“សួស្តីសិស្សច្បង”
“អូ ហាយ!ឮមកថាជិតរៀបការជាមួយគ្នាមែនទេ?ជាមិត្តភក្តិបែបនេះប្រសើរណាស់”
“ប្រសើរអីហ្យុង គឺម៉ាក់ប៉ាបង្ខំនោះទេ”ជុងហ្គុក
“មិនដែលត្រូវគ្នាផងហ្យុង”ថេយ៉ុង
“ចាស់ៗតែងនិយាយថាឈ្លោះញឹកកូនក៏ញឹកដែរណា” យ៉ុងហ្គីនិយាយទាំងសើចតិចៗដាក់ពួកគេ។

“បង!!”ជីមីនកេះនាយតិចៗ
“ហាសហាសមិនអីទេហ្យុង ចៃដន្យខ្ញុំបានកក់បន្ទប់ទុក ចឹងជីមីនសិស្សច្បងបន្តចុះណាពួកខ្ញុំទៅហើយ” ជុងហ្គុក

“អឺ តាមសប្បាយ” បន្ទាប់ពីលាគ្នារួចរាល់ជុងហ្គុកនាំថេយ៍ទៅបន្ទប់ដែលបានកក់មុននោះ។

“ចង់ញ៉ាំងអីញ៉ាំទៅ កុម្មង់ទៅ”
“ឯងដឹងចិត្តយើងពិតមែន សុំថើបមួយមក” ថេហ្យុង ធ្វើមាត់ស្រួចដាក់នាយ។
“ស្អុយមាត់ណាស់” ជុងហ្គុកធ្វើងាកមុខចេញដើម្បីញ៉ោះគេ គេញ៉ោះព្រោះតែស្រឡាញ់ណា។
“អាឆ្កួត!!!”
“យី!!!មកជេយើងវិញយើងមិនដឹងអីផង” ជុងហ្គុក នាយធ្វើមុខមិនដឹងខ្យល់អីទាំងដែលខ្លួនធ្វើឲ្យគេជេមុន។
“នៅមិនដឹងខ្លួនទៀត??” ថេយ៉ុង ចាប់ផ្តើមក្រហមស្លឹកត្រចៀកចង់តែដាក់មិត្តម្នាក់នេះឲ្យបាក់ធ្មេញទេ! មិនដឹងរៀបការហើយនៅជាមួយគ្នាកើតអត់ទេបើម្នាក់លេងដៃធ្ងន់ម្នាក់ទៀតពូកែញ៉ោះចឹង សរុបមកគឺមិនចេះត្រូវគ្នា។

“អឺ!ជុប បានហើយទៅញ៉ាំអីទៅ” ជុងហ្គុក ងាក កថើបពួកម៉ាកមួយខ្សឺតធ្វើឲ្យរាងតូចយកដៃខ្ទប់ចន្លោះថ្ពាល់នោះទាំងមុខក្រហម។

“ឡប់ សតិ ឆ្គួតបំផុត” ថេយ៉ុង អៅ!!ក្រែងសុំគេថើបឬបែរជាមកថាឲ្យនាយទៀត។

“ឯងជាអ្នកប៉ាវណា” ថេយ៉ុងចង្អុលមុខនាយ
“ស្អី!!ស្អីទៀតហើយ យើងទៀតហា៎?ឯងញ៉ាំខ្លួនឯងឲ្យយើងចេញលុយយ៉ាងម៉េច  យើងមិនដឹង ឯងកុំញយពេក” ជុងហ្គុក ព័ទ្ធដៃងាកមុខចេញទាំងសម្លក់សម្លឹងមិនឈប់។

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Where stories live. Discover now