🧸បង្ខំការប៉ះមហាមិត្ត💗 _End_

6.8K 690 33
                                    

ភាគបញ្ចប់: មិត្តភក្តិពិតមែនតែយើងសុីជម្រៅជាងប្តីប្រពន្ធគេធម្មតាទៅទៀត ហាសហាស។

ជុងហ្គុកអង្គុយធ្វើការតែភ្នែកបាញ់ទៅនាឡិកាមិនឈប់ព្រោះតែចង់ទៅផ្ទះមិនដឹងប្រពន្ធគេយ៉ាងម៉េចហើយទេ។

ម៉ោង៦ល្ងាច 
      ថ្ងៃនេះស៊យមែន ប្រពន្ធខឹងនៅឯផ្ទះបែរជាមានឯកសារសំខាន់ត្រូវធ្វើឲ្យហើយ បែបនេះទើបឈានដល់ម៉ោង ៦ល្ងាច។

«ពេលវេលាដ៏តឹងទ្រូងរបស់យើងបានបញ្ចប់ ហ្ហើយ!!!» កាលដែលដល់ម៉ោងគេពត់ដៃពត់ដើររួចប្រញ៉ាប់ចេញឡានទៅផ្ទះយ៉ាងរហ័សដោយមិននៅយូរ។

________
#វីឡា

«ង៉ើត!!!»

«មិនមកទទួលយើងធម្មតា ហ្ហឹស!!»
ជុងហ្គុក ហាក់បីដូចជាខឹងតិចអន់ចិត្តតិចព្រោះស្តេចមិត្តមិនមកទទួលដូចរាល់ដង។
ដោយខ្ជិលគិតច្រើនគេក៏ចុះពីលើឡានសំដៅចូលទៅក្នុងផ្ទះ។ ចូលមកដល់ក្នុងគឺមានបាយម្ហូបនៅលើតុស្រាប់តែមិនឃើញប្រពន្ធរបស់នាយនោះទេប្រាកដជាទៅបន្ទប់ចាក់សោមិនខាន។

«ហ្ហើយ!!ថេយ៍!!!ប្រុងលេងមែនទែនហី??» ជុងហ្គុក ពេលបាយគ្មានអ្នកនិយាយជាមួយដូចរាល់ដងក្នុងខ្លួនចេះតែរសាប់រសល់នៅមិនសុខ។

«ងូតទឹកសុីបាយដេក👽!» ជុងហ្គុក ថាហើយក៏ងូតទឹកញ៉ាំបាយរួចឆ្លៀតបើកកំព្យូទ័រ មើលការងារតិចតួច។

ម៉ោង1:30 នាទីជាពេលដែលមនុស្សគ្រប់គ្នាត្រូវសម្រាកតែខុសអីតែរាងតូចគឺគេង
មិនលក់ទាល់តែសោះ។

«វាស្អីណាស់ណាទៅវុី??» ថេហ្យុង

«ដេក ថេហ្យុង ថេហ្យុង ដេក!» ថេហ្យុង

«អឿស!!! ធុញៗ ដេកមិនលក់ ដេកមិនលក់ ហ្ហឹកៗ» ថេហ្យុង ដោយសារតែគេងមិនលក់ ក៏យំមកតែម្តង។

«ទៅរកវាឲ្យទាល់តែបាន ហ្ហឹស!!» ថេហ្យុង
ថាហើយក៏ដើរលបៗមើលតែចោរ ទៅបន្ទប់ទទួលភ្ញៀវហើយក៏បានឃើញ ជុងហ្គុក គេងលើសាឡុងដោយមានភួយដែលគេបានរៀបចំឲ្យ សាឡុង(បណ្តោយ ជិតមួយម៉ែត្រ ទទឹងពីរម៉ែត្រ)ធំល្មមគេងបានឱបគ្នា(╥﹏╥)

«ហេតុតែយើងដេកមិនលក់ទេមែនគង់អីទុកឲ្យឯងដេកក្រៅបាត់ហើយ នៅមិននៅនាំទុក្ខដល់យើងទៀត!» ថេហ្យុង ថាឲ្យនាយ តិចៗ នេះគេជាអ្នកដេញឲ្យប្តីរបស់គេគេងក្រៅបន្ទប់ដោយខ្លួនឯងតែមកស្តីឲ្យនាយក្រាស់បន្ថែមទៀត សរុបមក ជុងហ្គុកជាអ្នកខុស
༎ຶ‿༎ຶ។

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Where stories live. Discover now