Episode 3: ចង្វាក់បេះដូងអ្នកជំងឺធ្លាក់ចុះ

720 75 1
                                    


@មន្ទីពេទ្យ🏥

   ចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា 10 ទៅ 15 នាទីឡានតាក់ស៊ីរបស់អ៊ុំចំណាស់ក៏បានមកឈប់នៅមុខមន្ទីរពេទ្យមួយនៅក្នុងទីក្រុង ។ បន្ទាប់ពីឡានបានចតក្រុមគ្រូពេទ្យចាប់ផ្ដើមធ្វើការងាររបស់ខ្លួនដោយមានអូស  គ្រែអ្នកជំងឺនិងរបស់ផ្សេងៗដើម្បីសង្គ្រោះ  លើកជុងគុកដាក់ហើយក៏អូសគេចូលទៅខាងក្នុង ។

   ថេយ៉ុងនិងអ៊ុំបើកតាក់ស៊ីអង្គុយរង់ចាំនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ឬគេហៅម្យ៉ាងទៀតថាជាបន្ទប់អាយស៊ីយូ (ICU)។ រយៈពេលមួយម៉ោងបាន រំលងផុតទៅសម្រាប់អ្នកនៅខាងក្នុងវាពិតជាតិចខ្លាំងណាស់ប៉ុន្តែបើសម្រាប់អ្នកនៅចាំខាងក្រៅនេះវិញគឺវាសែនយូបំផុត អ៊ុំប្រុសវិលត្រឡប់ទៅធ្វើការងាររបស់គាត់បន្ត  នៅឡើយតែថេយ៉ុងដែលនៅរសេសរសោះ មិនសុខក្នុងខ្លួន  ពេលវេលាពិតជាលឿនខ្លាំងណាស់មិនទាន់បានប៉ុន្មានផងរយៈពេលពីម៉ោងទៅហើយដែលកន្លងផុតទៅ  តែនៅតែមិនឃើញមានគ្រូពេទ្យចេញមកវិញសោះ ។

ក្រាក~~

   ទ្វារបន្ទប់ត្រូវបានបើកដោយដៃវេជ្ជបណ្ឌិតម្នាក់និងគិលានុបដ្ឋាយិកាម្នាក់គ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាមថេយ៉ុងងើបស្ទុះស្ទាទៅកន្លែងគ្រូពេទ្យភ្លែតហើយក៏ចាប់ផ្ដើមសួរទាំងត្រហេបត្រហប។

" លោកគ្រូពេទ្យតើគេមានកើតអ្វីធ្ងន់ធ្ងរដែរឬក៏អត់? ពេលនេះសុវត្ថិភាពដែរឬទេ ? ក្បាលគេបែកធំណាស់ឥឡូវយ៉ាងម៉េចទៅហើយ ? "
  មកដល់កន្លែងពេទ្យភ្លាមគេក៏ចាប់ផ្ដើមសួរធ្វើឲ្យគ្រូពេទ្យដែលនៅទីនោះគាំងរកនិយាយអ្វីមិនទាន់សោះគឺលឿនជាងដាក់ឌីសទៅទៀត ឯដៃក៏មិនទំនេរចាប់អង្រួនដៃរបស់លោកគ្រូពេទ្យសឹងតែរវល់ទៅហើយ ។

" លោកស្ងប់អារម្មណ៍សិនទៅ  ចាំស្ដាប់លោកគ្រូពេទ្យនិយាយ  លោកសួរលឿនបែបនេះឱ្យពួកខ្ញុំឆ្លើយយ៉ាងម៉េចនឹងកើតទៅ? "
  ពេទ្យស្រីតបទៅយកវិញទាំងសម្ដីបែបទន់ភ្លន់ សំណួររបស់ថេយ៉ុង  ធ្វើឱ្យអ្នកគ្រូពេទ្យដែលឈរនៅទីនោះជាមួយពួកគេនិយាយឡើងភ្លាមៗតែម្ដង ។ ពិតមែនហើយនេះសួរមិនមែនធម្មតាទេណាគឺលះយកតែម្ដងអ្នកណាទៅឆ្លើយទាន់នោះបើទាន់មានតែអ្នកពូកែរ៉េបតែប៉ុណ្ណោះ។

⚜️Mafia's Kim Taehyung ⚜️ Where stories live. Discover now