Ep23: ផ្កាគ្រប់ពណ៌

80 15 3
                                    


ក្រោយពីញាំអាហាររួចរាល់ហើយពួកគេក៏បានបំបែកគ្នាទៅកន្លែងរៀងខ្លួន ដោយអ្នកស្រីចននៅចាត់ចែងម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ចំណែកឯជីមីនក៏ឡើងទៅសម្រាកនៅបន្ទប់របស់ខ្លួន ខុសអីតែថេហ្យុងដែលត្រូវគេងជាមួយជុងហ្គុកទាំងមុខមិនរីកទាល់តែសោះ។

'' ខ្ញុំប្រាប់ហើយថា អោយដេកតែឯងទៅមិនដេកទេ មកអំពុលទុកដល់ខ្ញុំទៀត ឆ្ងល់ដែរមិនដឹងជាចងកម្មពារស្អីគ្នាទេបានជាមិនដែលឃ្លាតបែបនេះនោះ? '' ឈានជើងចូលមកដល់ក្នុងបន្ទប់ភ្លាម កម្លោះតូចរអ៊ូរទាំញ៉ែតៗស្អីថាឲ្យអ្នកខាងនោះតែម្ដង ថែមទាំងភ្នែកដៀងសម្លក់គេទៀតផង ។

'' ចុះបងប្រាប់ថេយ៍ហើយអ៊ីតើស៎! ថាបងមិនចូលចិត្តនៅម្នាក់ឯងទេ តែថេយ៍ទៅវិញទេដែលមិនយល់នោះ! '' បង? នាយហៅខ្លួនឯងថាបង? ហ៊ឹមសម្រាប់អ្នកផ្សេងវាអាចនឹងភ្ញាក់ផ្អើលប៉ុន្ដែសម្រាប់ថេហ្យុងវាមិនភ្ញាក់នោះទេ ព្រោះថានាយកម្លោះតែងតែហៅខ្លួនឯងបែបនេះតាំងពីថ្ងៃដែលនាយអោយថេហ្យុងហៅខ្លួនថាបងមកម្លេះ។

'' ខ្ញុំដឹងថាលោកខ្លាចងងឹត តែបើខ្លាចបន្ទប់មានភ្លើងមិចក៏មិនបើក ចាំបាច់ដេកបិទភ្លើងធ្វើអី? មនុស្សខ្លាចងងឹតឯណាគេដេកបិទភ្លើងនោះ? ''

'' មានតើស៎... គឺបងនេះហើយ! ថេយ៍មិនឃើញទេហ្ហេស? '' ច្បាស់ណាស់ៗ និយាយមកនេះគឺឌឺតែម្ដង!!

'' ខ្ញុំសុំខ្លាចលោកឯងហើយ ចន ជុងហ្គុក! ''
'' បាទ! គីម ថេហ្យុង! ''

'' លោកផ្កើនខ្ញុំមែនទេ ចន ជុងហ្គុក! '' ថេហ្យុងលើកដៃចង្អុលមុខនាយព្រមទាំងស្រែកសួរខ្លាំងៗបែបមនុស្សខឹង ដែលមានអ្នកធ្វើត្រាប់តាមខ្លួន។

'' មិនហ៊ានទេបាទ គីម ថេហ្យុង! ''មាត់ថាមិនហ៊ានទេ ប៉ុន្ដែស្ដាប់សម្ដីគេចុះនេះបើគេវាយកុំសួរថាហេតុអី?

'' អាយយយ... !!! ថ្ងៃនេះបើមិនអោយលោកឯងស្គាល់ខ្ញុំទេ ខ្ញុំមិនមែន គីម ថេហ្យុងនោះឡើយ នេះនែ៎ក... '' ថេហ្យុងលើកដៃវាយអ្នកកម្លោះមិនថមថយ ហាក់ដូចជាមិនអាណិតអ្នកក្រោមដៃបន្តិចសោះឡើយ។

'' អ៉ូយៗៗៗ ថេយ៍បានហើយ ប៉ុណ្ណឹងបានហើយបងឈឺ ថេយ៍... ''
'' ឈឺមែនទេ? បើឈឺហើយចាំទុកទៅ ប្រយ័ត្នស្លាប់ក្រោមដៃខ្ញុំ ''
" អា៎! បានហើយៗបងសុំទោសៗ " ឃើញទេៗចាញ់គេទាល់តែបាន។

You've reached the end of published parts.

⏰ Last updated: Jun 16 ⏰

Add this story to your Library to get notified about new parts!

⚜️Mafia's Kim Taehyung ⚜️ Where stories live. Discover now