Episode 13: យើងស្អប់ឯង ចន ជុងគុក !!

447 52 7
                                    

តុកៗ ///

" ថេយ៍ៗហា៎ បើកទ្វារឱ្យខ្ញុំបន្តិចមក "
នាយកម្លោះ ចនជុងគុក គោះផង ស្រែកផង ព្រោះតែចង់អោយអ្នកដែលនៅក្នុងបន្ទប់ទឹកនោះមកបើកទ្វារអោយខ្លួន ថែមទាំងដឹងច្បាស់ថាគេកំពុងតែធ្វើអ្វី តែនៅតែចចេសដ៏ដែល ។

" លោកមានអ្វីមែនទេ? ខ្ញុំកំពុងតែងូតទឹក លោកចាំបន្តិចទៅ "
តបសម្ដីទៅអ្នកខាងក្រៅហើយ គេក៏បន្តការងាររបស់ខ្លួនជាបន្ត មិនបានចាប់អារម្មណ៍អ្វីទៀតនោះឡើយ សំខាន់នៅពេលនេះសូម្បីតែរឿងថា ចង់បន្តខឹងគេនោះក៏បាត់វិញហើយ ព្រោះថាទម្រាំតែស្ងប់អារម្មណ៍ខ្លួនវិញនាយតូចអង្គុយគិតពីវាឡើងមួយស្របក់ទៅហើយ។
( គិតថាមិនពាក់ពន្ធអីនឹងគេផង ប្រចន្ទ័គេធ្វើអី>< )

" ងូតទឹកហ្ហេស? ហ៊ឹស!! "
ងូតទឹកមែនទេ? បើបែបនោះមែនវាជាពេលល្អហើយអ៊ីចឹង កាលពីមុនរហូតមកទាល់ពេលនេះនាយតូចតែងតែបានឃើញ បានប៉ះពាល់គេរហូត តែគេទេដែលមិនសូម្បីតែធ្លាប់ឃើញថេយ៉ុងពាក់ខោអាវខ្លីៗ
ព្រោះថាក្មេងម្នាក់នេះកំណាញ់ខ្លួនប្រាណណាស់ នេះកុំតែគេងជាមួយគ្នាទេទើបគេយកលេសមកបានគេងឪប ប៉ះពាល់អីខ្លះ តែបើអោយគេងនៅក្រៅទៀតនោះច្បាស់ណាស់ថាអត់អីលិតជាមិនខានទេ ។

ក្រាក///

'' អាយ~~~ លោកឯងចូលមកធ្វើអី? ''
ស្លាប់... ស្លាប់មិនខានទេ គេឃើញអស់ហើយធ្វើយ៉ាងមិចទៅ?? នេះគ្រាន់តែឮសម្លេងទ្វារបានបើកភ្លាម ថេយ៉ុងក៏ស្រែកវ៉ាស់ លើកដៃមកខ្ទប់រាងកាយខ្លួនភ្លាមៗតែម្ដង ។

'' គឺខ្ញុំឈឺនោមខ្លាំងពេក ហើយហៅផងគោះផង តែថេយ៍ៗមិនព្រមបើកអោយទើបខ្ញុំរុញចូលម៉ងទៅ ''
ភ្មាត់ប្រកែកយកលេសរួចខ្លួន ឯភ្នែកទាំងគូរកំពុងតែត្របាញ់ទៅរករាងកាយតូចមួយក្ដាប់នោះជាប់មិនសូម្បីតែព្រិច អ្នកណាទៅដឹងថាពេលដែលងូតទឹកមិញនេះគេភ្លេចចាក់គន្លឹះនោះ? បើដឹងចឹងមិនមែនឈរគោះទ្វារនាំតែចុកជើងអ៊ីចឹងទេ។

'' យ៉ា... ចន ជុងគុក!! បែរមុខរបស់លោកឯងចេញភ្លាម! ហើយលោកឯងមិនឮខ្ញុំប្រាប់ថាងូតទឹកទេហេស? បានជាចូលមកបែបនេះនោះ? ទៅឆាប់ចេញអោយលឿនទៅ ប្រយ័ត្នខ្ញុំសំពងបែកអាក្បាលរឹងនឹងទៅ ''

⚜️Mafia's Kim Taehyung ⚜️ Where stories live. Discover now