Episode 15: ឃើញឬ?

381 52 9
                                    

ពេលនេះសភាពក្នុងផ្ទះតូចដែលមានតែគ្នាបីនាក់មួយខ្នងនេះ កំពុងតែស្ងាត់ច្រងំខុសពីអម្បាលមិញដែលឈ្លោះប្រកែកគ្នារកខុសរកត្រូវ។ កែវភ្នែកនៃការចង់ដឹងពីចម្លើយអ្នកម្ខាងទៀតក៏ត្របាញ់ទៅរកម្ចាស់ចម្លើយ ឯជីមីនពេលដែលបានឮបងប្រុសរបស់ខ្លួនសួរបែបនេះគេក៏រាងចម្លែកចិត្តមិនធម្មតានោះដែរ ។

'' លោកមានអ្វីលាក់បាំងនឹងខ្ញុំឬក៏អត់? ''
សំណួរមួយនេះវាកំពុងតែទាមទាអោយជុងគុកឆ្លើយតបយ៉ាងខ្លាំង ព្រោះថាអ្វីដឹងទេ? ក៏ព្រោះតែគេពិតជាចង់ដឹងពីចម្លើយនោះខ្លាំងណាស់ ។

'' ខ្ញុំគ្មានទេថេយ៍ ថេយ៍... ''

'' ខ្ញុំមិនចូលចិត្តមនុស្សកុហកនោះទេ បើសិនជាលោកមានរឿងអ្វីចង់និយាយក៏និយាយមក អ៊ីឡូវនេះ! តែបើគ្មានទេ សុំកុំអោយខ្ញុំចាប់វាបានដោយខ្លួនឯងអោយសោះ ''

'' គឺគ្មានពិតមែន ថេយ៍ជឿខ្ញុំទៅណា ខ្ញុំពិតជាមិនបានមានអីពាក់ពន្ធនឹងស្រីម្នាក់នោះទេ ''
ដោយមិនយល់ពីសំណួររបស់ថេយ៉ុង ជុងគុកក៏គិតថាថេយ៍អាចនឹងគិតថាគេកុហកខ្លួនរឿងដែលគេបានជួបនឹងមនុស្សស្រីកាលពីព្រឹកមិញ ទើបគេឆ្លើយបែបនេះ តែវាមិនមែនរឿងនេះនោះទេ! ។

'' ប្រាកដ? "

" បាទប្រាកដណាស់ "

" គ្មានរឿងអ្វីផ្សេងទៀតទេហេស? "

" អឺ.... គឺ... គឺគ្មានទេ "

" ហ៊ឹស! "
ព្រូសខ្យល់ចេញពីខ្លួនហើយរាងតូចក៏ដើរចូលទៅក្នុងបន្ទប់បាត់ទៅ ទុកតែមនុស្សពីរនាក់ដែលនៅខាងក្រៅនេះមើលមុខគ្នាទៅវិញទៅមកបែបមិនយល់ ។

" គាត់កើតអ្វីទៀតហើយ? ខ្ញុំវល់ខួរអស់ហើយនាក៎ "
ជីវិតលើកដៃក្បាលរបស់ខ្លួនតិចៗក្រវីចុះក្រវីឡើងហាក់មិនយល់ពីសកម្មភាពរបស់អ្នកជាបងគេពិតជាមិនដឹងពិតមែនថា ថេយ៉ុង កើតអ្វីប៉ុន្តែដឹងត្រូវថាប៉ុន្មានថ្ងៃមកនេះបងប្រុសរបស់គេកាន់តែប្លែកឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ថេយ៍សង្សយ៍យើងហេស?
ឈរគិតមួយសន្ទុះជុងគុកក៏ឧទានឡើងក្នុងចិត្តរបស់ខ្លួន មែន! វាអាចដូចនឹងអ្វីដែលគេគិតថាបានព្រោះថាក្រោយពីវិភាគ ចាប់អារម្មណ៍នឹងពាក្យសម្ដី ទឹកមុខ អាកប្បកិរិយារបស់ថេយ៉ុងអម្បាញ់មិញនេះវាធ្វើឲ្យគេមានអារម្មណ៍ថាមិនស្រណុកទាល់តែសោះ។

⚜️Mafia's Kim Taehyung ⚜️ Where stories live. Discover now