Episode 7: តាមរក

469 52 5
                                    

SHIP

សួនកម្សាន្តមួយកន្លែងដែលធំជាងសួនផ្សេងៗទាំងអស់នៃទីក្រុងម៉ូស្គូទាំងមូល វាពោរពេញទៅដោយកន្លែងលេងកម្សាន្តជាច្រើនខុសៗប្លែកពីគ្នា។ វេលាថ្មើរនេះវានៅពេលថ្ងៃនៅឡើយទេ ទើបពុំសូវមានអ្នកមកលេងច្រើនដូចជាពេលព្រលប់ឬយប់នោះឡើយ។

" បងប្រុសទៅមុនចុះខ្ញុំទៅខាងនោះបន្តិចសិន "
កំលោះតូចផាក ជីមីន បានបង្ហើរសម្លេងរបស់ខ្លួនប្រាប់ទៅកាន់អ្នកដែលមាននាមជាបងប្រុសដែលពេលនេះគេកំពុងតែដើរបណ្ដើរគ្នាជាមួយនឹងអ្នកកំលោះម៉ាហ្វៀចន ដោយមានទាំងកាន់ដៃកាន់ជើងគ្នាថែមទៀតផង។

" ឯងចង់ទៅណា? "
ថេយ៉ុងបែរខ្លួនងាកមកមើលប្អូនប្រុស ទើបចោទសំណួរសួរទៅកាន់គេក៏ព្រោះតែមិនទម្លាប់ដើរបែកគ្នានោះទេ ។

" គឺទៅបន្ទប់ទឹកនឹងណា...មើលចុះគិតតែដើរកាន់ដៃគ្នានៅហ្នឹង! ខ្ញុំឈឺយូរហើយ.."
សួរមិនមើលពិតមែននេះមិនឃើញមនុស្សខំដើរត្បៀតៗទេឬយ៉ាងមិច?គេឈឺបត់ជើងតូចតាំងពីចេញពីផ្ទះបានបន្ទិចមកម្លេះ អេ!! ពិតមែនហើយថេយ៉ុងមិចនឹងដឹង មិចនឹងបានឃើញទៅ បើតាំងពីចេញមក គឺគេដើរទន្ទឹមនឹងជុងគុករហូតចំណែកឯជីមីនដើរតាមពីក្រោយគេនឹង><។

" អឹម..ទៅចុះ អេ!! ជីមីនបងទៅចាំឯងនៅកន្លែងដើមឈឺធំមួយនោះណា "
គ្រាន់តែឮ ថេយ៉ុងអនុញ្ញាតភ្លាម ជីមីនរត់វឹងទៅតែម្ដង តែក៏ត្រូវអាក់នៅពេលដែលឮនាមជាបងហៅ។ មើលគេចុះនេះបើមិនហៅប្រាប់ជាមុនទេ ប្រហែលជាពេលមកវិញ ដើររករង្វេងពេញសួនមិនខាននោះទេ។

" បាទ "
ថាហើយគេក៏រត់សម្ដៅទៅបន្ទប់បាត់ទៅ ទុកអោយអ្នកខាងនេះបណ្ដើរគ្នាយ៉ាងស្អិតរមួតតែម្ដង។ ថេយ៉ុងគឺមិនអីនោះទេណាស់តែជុងគុកនេះឯង ដែលដើរឃ្លាតមិនបាន ចំណែកឯដៃវិញក៏មិនទុកអោយទំនេរនោះដែរ គឺនៅកាន់ ក្ដោបដៃរបស់ថេយ៉ុងបេះមិនលែងតែម្ដង។

ពួកគេទាំងពីរនាក់បានបណ្ដើរគ្នារហូតមកដល់កន្លែងមួយដែលមានដើមឈឺធំៗជាច្រើនដើមដុះតម្រៀបជាជួរគ្នា ហើយនៅផ្នែកខាងក្រោមនៃដើមឈឺទាំងអស់នោះគឺមានកៅអ៊ីមួយចំនួនពីរដាក់ទន្ទឹមគ្នាដែលវាធ្វើឡើងអំពី ស៊ីម៉ង់ត៍។ អង្គុយបានបន្តិចថេយ៉ុងក៏ដើរចេញទៅទិញរបស់មកញ៉ាំដោយទុកអោយជុងគុកជាអ្នកអង្គុយរងចាំជីមីនមកវិញ ព្រោះខ្លាចថាពេលដែលគេមកអាចនឹងរកមិនឃើញ។

⚜️Mafia's Kim Taehyung ⚜️ Where stories live. Discover now