Ep11: ចំឡែក

456 52 7
                                    

ក្រោយពីនិយាយគ្នារួចរាល់អស់ហើយ ពួកគេទាំងពីរក៏នាំគ្នាចូលមកខាងក្នុងវិញ។

ពេលវេលាបានកន្លងផុតទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពេលនេះវាបានឈានចូលដល់ខែថ្មីមួយទៀតហើយ ហើយបើគិតចាប់ពីពេលដែលមានគ្រោះថ្នាក់មួយនោះកើតឡើងវាក៏ប្រហែលជាជិត ៤ ខែដែរ។ ជារៀងរាល់ថ្ងៃ ជុងគុកតែងតែលេបថ្នាំដែលលោកដុកទ័របានអោយមក ហើយអាការៈរបស់គេក៏បានប្រសើរឡើងខ្លាំងផងដែរ ប៉ុន្ដែទាស់ត្រង់ថាគេមិនប្រាប់ទៅនរណានោះឡើយ ឯថេយ៉ុងនិងជីមីនពួកគេក៏មិនសូវជាចាប់អារម្មណ៍ដែរព្រោះថាមួយរយៈនេះពួកគេសុទ្ធតែរវុលរៀងខ្លួន។ ថេយ៉ុងបានយកលុយនៅក្នុងកាបូបដែលនៅសល់ពីការវៈកាត់របស់ជុងគុកនោះមកបើកកន្លែងសម្រាប់លក់បន្ដិចបន្ទួច ដូចជាមាន ភេសជ្ជៈ កាហ្វេរួមទាំងអាហារវិចខ្ចប់ផងដែរ ដោយមានជីមីនជាចុងភៅទើបមិនចាំបាច់ចំណាយដើមទុនច្រើន។

'' ថេយ៉ុងហា៎!! ''

'' បាទ! ជុង... ''
ឮសម្លេងហៅឈ្មោះខ្លួនភ្លាម ថេយ៉ុងក៏ងាកទៅតាមការហៅនោះក៏ប្រទះនឹងកំលោះរូបសង្ហារ រាងកាយខ្ពស់ស្រឡះ ឈរញញឹមស្រស់មកកាន់ខ្លួន ជាមួយនឹងសម្លៀកបំពាក់សាមញ្ញមួយឈុត ប៉ុន្ដែវានូវតែមិនអាចលុបនូវភាពល្អលើខ្លួនគេបាននោះទេ។

'' ធ្វើអីនឹង? ''
ជំហ៊ានជើងរឹងមាំបានបោះទៅមុខជារឿយៗ រហូតមកដល់កន្លែងដែលថេយ៉ុងកំពុងឈរ។

'' គឺ..កំពុងតែឈរមើលជីមីនធ្វើម្ហូបអោយគេនឹងហើយ សួរមិនមើលពិតមែន ''
ពិតមែនហើយ មនុស្សកំពុងតែឈរមើលគេធ្វើបាយឆានៅនឹងមុខហើយ នៅសួរទៀត នេះមិនដឹងឬក៏ធ្វើមិនដឹងអោយប្រាកដទៅ?

'' អាវ!! ក៏មកពីមិនបានឃើញនោះអីបានខ្ញុំសួរ ប៉ុណ្ណឹងសោះក៏ថាដែរ ''
និយាយហើយ ក៏ធ្វើជាពេបមុខពេបមាត់ ហេងអីបិះនឹងត្រូវមួយដៃកណ្ដាលមាត់ហើយ ប៉ុន្ដែគេគេចទាន់រួចក៏រត់ទៅម្ខាងទៀតនៃតុម្ហូប។

'' យ៉ាងមិចរត់ធ្វើអី មិចមិនប្រឹងពេបទៀតទៅ ''
ថាតែមាត់ ឯដៃក៏មិនទំនេរគេលើកឡើងច្រល៎របៀបចង់វាយអីបែបនឹង ។

'' មានឯណា ហិហិ ខ្ញុំធ្វើលេងតើ ថេយ៍ៗប្រញាប់តែខឹង ''

'' បានហើយៗ ខ្ញុំឆ្លងពួកបងណាស់ មួយថ្ងៃៗបើមិនបានដេញវាយគ្នាម្ដងទេ ញាំបាយមិនឆ្ងាញ់ឬយ៉ាងមិច? ''
ជីមីដែលស្ងាត់ជាយូរនោះក៏បន្លឺឡើង វាដូចដែលគេនិយាយអញ្ចឹង រយៈពេលជិត៤ខែមកនេះម្នាក់ៗដូចជាមិនចេះស្ងៀមឡើយ ជុងគុកបើមិនត្រូវថេយ៉ុងវាយទេក៏ជេរដែរ ព្រោះអ្វី ក៏ព្រោះតែអោយតែមានអ្វីបន្តិច មុខមាត់របស់គេគឺចាប់ផ្ដើមវៀចទៅឆ្វេង វៀចទៅស្ដាំដូចមិញនេះឯង ។

⚜️Mafia's Kim Taehyung ⚜️ Where stories live. Discover now