ភាគទី 01

948 15 0
                                    

រឿងនេះមិនមែនសម្រាប់កុមារទេ ព្រោះសាច់មានឈុតឆាកមិនសមរម្យសម្រាប់កុមារទេ វាគ្រាន់តែប្រលោមលោកអ្នកនិពន្ធ និពន្ធឡើងសម្រាប់កំដរអារម្មណ៍អ្នកអានមួយផ្នែក 🙏🔞

នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងកំពុងតែប្រជែងនឹងទឹកភ្នែកនាងតូចវ័យត្រឹមតែ ១៨ ឆ្នាំ ។ ដែលនៅលើខ្លួនមានស្លាកស្នាមរបួសជាច្រើនកន្លែងជាពិសេសផ្នែកនៃខ្នងរបស់នាងដែលត្រូវម្ដាយចុងចិត្តព្រៃផ្សៃវាយធ្វើបាបជាងរាល់ថ្ងៃ ។ នាងគឺ គីម ហាន់នី ជាក្មេងកំព្រាម្ដាយតាំងតែពីកើតមកនាងមិនដែលស្គាល់មុខរបស់ម៉ាក់នាងនោះទេ ។ នាងនៅជាមួយឪពុកគាត់ជាគ្រូពេទ្យដោយសារតែឃើញកូនជាក្មេងកំព្រារអាណិតចង់អោយកូនមានម៉ាក់ហៅនឹងគេបានភាពកក់ក្ដៅពីម្ដាយដូចក្មេងដទៃតែគ្រប់យ៉ាងផ្ទុយស្រឡះ ។ ម៉ាក់ចុងនាងតែងតែវាយធ្វើបាបសឹងតែរាល់ថ្ងៃពេលប៉ានាងមិននៅ វាយនាងតាំងពីអាយុ ៧-៨ ឆ្នាំឡើងនាងតូចមិនដូចក្មេងដទៃ រហូតដល់ពេលនេះប៉ានាងបានចែកឋានទៅម៉ាក់ចុង នឹងប្អូនស្រីនាងកាន់តែបានធ្វើបាបវាយនាងតូចឥតប្រណៃដៃ ។រឿងទាំងនេះហើយធ្វើអោយនាងមិនសូវនិយាយស្ដីអ្វីនាងមិនហ៊ានធ្វើអ្វីក៏នាងខ្លាចដែលមិនដឹងក្ដីស្រមៃខ្លួនឯងជាអ្វីរស់នៅតែសំបករូបគ្មានអារម្មណ៍គ្មានវិញ្ញណ ។ នៅសាលាក៏ត្រូវគេ Bully ឥតល្ហែឆ្នាំនេះជាឆ្នាំប្រលងបញ្ចប់ជីវិតជាវិទ្យាល័យហើយ ។ ថ្វីតែជីវិតមានទុក្ខសោកជាច្រើនតែនាងរៀនពូកែណាស់ និយាយពីរូបសម្រស់វិញនាងស្អាតខ្លាំងណាស់ ទោះបីនាងមិនលាបគ្រឿងសម្អាងដូចនារីទូទៅ ស្បែកសម៉ថរលោង កែវភ្នែកមូលក្រឡង បបូរតូចៗពណ៌ផ្កាឈូកគួរអោយចង់ថើប ...
ពេញមួយយប់នាងតូចសង្ងំគេងទាំងមានស្នាមរបួសពេញខ្លួននាងបន់អោយតែព្រឹកនឹងអាលបានទៅសាលានាងមិនចង់នៅផ្ទះនេះទេ ។ គេគ្រប់គ្នាផ្ទះជាកន្លែងសម្រាកពេលហត់នឿយផ្ទះជាសេខក្ដីសុខ គីម ហាន់នី វិញផ្ទូយដាច់តែម្ដងផ្ទះជាកន្លែងដែលនាងខ្លាចបំផុត
ពេញមួយយប់ទីបំផុតព្រឹកឡើងក៏បានមកដល់ ។ នាងតូចប្រញាប់ក្រោកមកធ្វើការងារផ្ទះរួចរាល់វេចខ្ចប់អាហារពេលព្រឹកទៅសាលាបាត់ទៅ ។
ក្រឡេកមកមើលរូបភាពម្ខាងទៀតនៃទីក្រុង សេអ៊ូល ផ្ទះវីឡារប្រៀបបានវិមានផុសឡើងកណ្ដាលទីក្រុង អាងហែលទឹកសួនផ្កា កន្លែងបាញ់កាំភ្លើង ចំណតឡាន .... សុទ្ធតែប្រមូលផ្ដុំនៅទីនេះ ។ នាពេលព្រឹកព្រលឹមជាមួយដំណក់ទឹកហូរកាត់ក្បាលពោះរាងក្រាស់បញ្ជាក់បានថាគេកំពុងហាត់ប្រាណក្នុងបន្ទប់ខ្មៅងងឹត ។ នៅតែផ្ទះនេះសឹងតែគ្រប់យ៉ាងមានពណ៌ខ្មៅ នាយជាម្ចាស់ផ្ទះមានឈ្មោះថា ជេកស៍ ត្រាវីស៍ ជាកម្លោះសង្ហាវ័យ ៣០ ឆ្នាំជោគជ័យលើវិស័យជំនួយ ។ ជាមនុស្សដែលយកការងារជាធំមិនសូវខ្វាយខ្វល់ពីអារម្មណ៍អ្នកណាសូម្បីតែខ្លួនឯង ។ ស្នេហា ជារឿងដែលគ្មានន័យបំផុតសម្រាប់គេ តែថារឿងស្រីគេមិនខ្វះនោះទេគ្រាន់តែគេប្រើលុយមិនបានប្រើបេះដូងទៅទាក់ទងអ្នកណាឡើយ ។ ព្រឹកនេះមិនខុសពីរាល់ដងនាយងូតទឹកសម្អាតខ្លួនទិញអាវមកកិចឡេវបង្ហាញពីរូបរាងសង្ហានឹងរូបភាពក្នុងបន្ទប់យ៉ាងទំនើបសុីវិល័យ ។ រាងក្រាស់មានកម្ពស់ ១ . ៧៩ Cm សក់ភ្លឺរលោង សាច់ដុំកង់ៗ បបូរមាត់ទន់ល្មើយគួរអោយចង់ក្រេបជញ្ជក់ កិបឡេវអាវរួចទាញអាវក្រៅមកពាក់ដើរកាន់ទូរស័ព្ទចុច ទាក់ទងនឹងមើលការងារប្រចាំថ្ងៃរបស់គេ ។ គេក៏មានជំនិតផ្ទាល់ខ្លួនគេជួយការងារនាយជាច្រើននោះគឺ ភីអូ
« ថ្ងៃនេះយើងមានការណាត់ជួបអ្វីទេ ? » ជេកស៍ សួរទៅកាន់ជំនិតខ្លួន ។ ទាំងដំណើរដើរលឿនរហ័សដៃកាន់ទូរស័ព្ទចុចយ៉ាងមមាញឹក
« បាទ គីមានទាន !! ថ្ងៃនេះចៅហ្វាយត្រូវទៅជួបនាយកសាលាICDដែលគេត្រូវការជំនួយចៅហ្វាយចង់ផ្ដល់ការឧបត្ថម្ភនោះទៀត ... »
« ឯងប្រាប់ទៅនាយកសាលានោះទៅ ពេលល្ងាចយើងទៅ » ជេកស៍ ក៏ចូលទៅក្នុងឡានយកការងារមកមើល

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now