ភាគទី 08

383 16 1
                                    

ហាន់នី បន្តរងូតទឹកសម្អាតកាយ ។ ជេកស៍ ក៏រៀបចំអាហារពេលព្រឹកទុកលើតុអោយនាងតូច រួចនាយមកបន្តរៀបចំគ្រែគេងដែលមានសភាពរញ៉េរញ៉ៃដែលបង្ករដោយស្នាដៃគេកាលពីយប់មិញជាមួយនាងតូច ។
« .... » ហាន់នី ចេញពីបន្ទប់ទឹកក៏ឈរសម្លឹងមើលរាងក្រាស់កំពុងរៀបចំគ្រែគេង ។ កាន់តែសម្លឹងកាន់តែមើលគឺកាន់តែឃើញថារាងក្រាស់ពិតជាសង្ហាណាស់ជាមួយឈុតអាវសមូលដៃកំពុងរៀបចំភួយ ខ្នើយ បេះដូងដែលមិនធ្លាប់ស្គាល់រសជាតិស្នេហាក៏ចាប់ផ្ដើមកម្រើក
« ចេញហើយមែនទេ !! ឆាប់មកញាំអាហារពេលព្រឹកទៅ កុំអោយខូចក្រពះឈឺ » ហាន់នី ក៏ប្រញាប់ប្រញាល់កាន់កន្សែងជូតសក់សើមបណ្ដើររត់ទៅតអាហារបណ្ដើរ
« .... » នាងតូច អោនញាំអាហារពេលព្រឹកសុខៗក៏មានដៃមួយគូរលូកមកយកកូនកន្សែងតូចមកជូតសក់អោយនាងថ្នមៗ
« ហេតុអ្វីមិនប្រើម៉ាសុីនផ្លំសក់ដើម្បីអោយងាយស្រួល នៅអោយសក់ទទឹកបែបនេះ ? » ជេកស៍ ក៏យកកូនកន្សែងមកជូតសក់អោយនាងតូចកំពុងញាំ
« មិនធ្លាប់ប្រើពីមុនមកទេ ផ្ទះខ្ញុំក្រកក់តែសក់ហើយក៏ជូតនឹងកន្សែងពេលខ្លះទុកអោយវាស្ងួតដោយខ្លួនឯង » ហាន់នី ក៏បន្តញាំអាហារពេលព្រឹករបស់នាង
« ... » ជេកស៍ មិនមាត់ដៃក៏ចុចទូរស័ព្ទទៅបញ្ជារជំនិតអោយទិញគ្រឿងប្រើប្រាស់មនុស្សស្រី តាំងពីក្បាលរហូតដល់ចុងជើង ខោអាវ ស្បែកជើងកាបូប
« ចុះនាងចេះប្រើប្រាស់របស់ទាំងនោះ ដែលមនុស្សទូទៅគេប្រើទេ ? » ជេកស៍
« មិនចេះទេ »
« ចុះខ្ញុំឃើញនាងតែងខ្លួនលាបក្រេមនោះ »
« គឺ ណាណា បង្រៀននឹងជួយខ្ញុំទេ »
« ហេតុអ្វីចង់ចេះតែងខ្លួន ? ចង់ទាក់ខ្ញុំទេ ?? »
« ទេ !! មិនមែនដូចលោកគិតទេ ខ្ញុំគ្រាន់តែ .. »
« តែអី ... » ហាន់នី ក៏ឈប់ញាំនឹកឃើញរឿងនេះនាងក៏ពិបាកចិត្តភ្លាមនាងក៏មិននិយាយស្ដីបន្ត ។ ជេកស៍ វិញសែនខ្នាញ់ ខាំធ្មេញគ្រឺតនឹងនាងណាស់និយាយអ្វីក៏មិនអោយអស់សេចក្ដីទុកអោយគេសម្លុតសួរនាងបញ្ជាក់
« គ្មានអីទេ ?? »
« ផាំង !!! នាងនិយាយឬអត់ ? » ជេកស៍ ក៏ទះតុមួយទំហឹងចំពោះមុខនាងតូច ។ គេក៏មិនយល់ដូចគ្នាហេតុអ្វីគេទាមទារចង់ដឹងរឿងផ្ទាល់ខ្លួននាងយ៉ាងនេះ
« គ.. គឺ ខ្ញុំមានបញ្ហានៅសាលា »
« ត្រូវហើយហេតុអ្វីនាងមិនទៅរៀនវិញ ? កាលនោះហេតុអ្វីដៃនាងមានរបួស ?? » ហាន់នី ក៏សម្លឹងមុខ ជេកស៍ នាងមើលទៅកែវភ្នែកគេ ។ នាងពិតជាមិនហ៊ាននិយាយកុហកគេនោះទេ ក៏ដកដង្ហើមធំបន្តិចនិយាយគ្រប់យ៉ាងប្រាប់ទៅកាន់គេ
« គឺនៅសាលាខ្ញុំត្រូវបានគេធ្វើបាប ព្រោះខ្ញុំគ្មានឪពុកម្ដាយជាកូនអ្នកក្រមិនស្អាត ពេលនោះមានគេចង់ធ្វើបាបប្រើហិង្សារលើខ្ញុំ ទើបខ្ញុំរត់គេចមកសង្ងំនៅលើឡានលោក ខ្ញុំក៏ចង់កែប្រែទង្វើរទាំងនោះចង់ត្រឡប់ទៅប្រលងបញ្ចប់ការសិក្សារវិទ្យាល័យរបស់ខ្ញុំ »
« អឹម ... » ជេកស៍ ក៏ងក់ក្បាល កំពុងគិតអ្វីម្យ៉ាងកែវភ្នែកសម្លឹងទៅមុខនាងតូច ។
« ... » ហាន់នី ក៏អោនមុខចុះទាំងពិបាកចិត្តគិតមិនចេញ
« ស្អែកនេះត្រៀមខ្លួនទៅសាលាជាមួយខ្ញុំ » និយាយរួច ជេកស៍ ក៏កាន់អាវធំដៃចុចទូរស័ព្ទ call ទៅរកជំនិតផ្ទាល់ខ្លួន ។ ហាន់នី បានត្រឹមចំហរមាត់មើលផែនខ្នងរាងក្រាស់កំពុងដើរចេញទៅ នេះគេនិយាយបែបនេះដូចចង់ធ្វើបាបនាងពេកហើយ ។ នាងកំពុងខ្លាចទីនោះហេតុអ្វីរុញនាងអោយទៅកន្លែងពោលពេញដោយការរើសអើងមើលងាយនាងទៅវិញ

« ចៅហ្វាយ ខ្ញុំបានបញ្ជារគេទិញរបស់របបតាមចៅហ្វាយប្រាប់ ហើយទាន » ជំនិត
« ដោះស្រាយរឿងមួយទៀតអោយយើង !! ឯងទៅជួលអ្នកជំនាញពូកែ makeup ល្បីជាងគេនៅកូរ៉េនេះ ជួលគេមកបង្រៀននាងល្អិត ហាន់នី អោយចេះពីរបៀបមនុស្សស្រីគេធ្វើប្រចាំថ្ងៃថាមានអ្វីខ្លះ »
« ប ... បាទ ចៅហ្វាយ » ជំនិត ជេកស៍ បានត្រឹមអេះក្បាលឆ្ងល់ចៅហ្វាយគេកើតអី ពីមុនមកមិនធ្លាប់បែបនេះទេ ។ មិនធ្លាប់សោះតែម្ដងរឿងមនុស្សស្រីអោយគេរវល់បែបនេះសូម្បីតែមនុស្សស្រីដែល ជេកស៍ អះអាងថាស្រលាញ់ក៏ដោយ ។ ទើបតែពេលនេះមកបញ្ជារគេកាត់ព្រឹកបែបនេះរាល់ដងបើមិនអោយរៀបចំអង្គរក្សដើម្បីទៅមើលទំនិញ កិច្ចប្រជុំ ទៅជួបដៃគូរសហការ កំចាត់សត្រូវគឺ ជេកស៍ មិនដែល call បញ្ជារបែបនេះទេ
« អូ មួយទៀត ឯងទៅបញ្ជារមេក្រុមផ្នែកនិមួយៗនៃក្រុមហ៊ុនមកប្រជុំជាប្រញាប់នូវថ្ងៃនេះ យើងមានបញ្ហាចង់ពិភាក្សារអោយពួកគេដោះស្រាយអោយត្រៀមរៀបចំឯកសារប្រជុំ ក្រោយពីយើងត្រឡប់មកជួបដៃគូរសហការពេលថ្ងៃនេះ » ជេកស៍ ក៏ចុចបិទទូរស័ព្ទ បើកឡានដោយខ្លួនឯងទៅជួបដៃគូរណាត់របស់គេ
« ស៊ូៗ ... មិនថាការងារច្រើនយ៉ាងណាឯងត្រូវតែដោះស្រាយអោយចេញមុនរសៀលនេះ » ជំនិត ជេកស៍ ដង្ហើមធំហើយក៏ប្រញាប់ទៅធ្វើការដែល ជេកស៍ ប្រាប់គ្រប់យ៉ាង

ពេលវេលាក៏កន្លងផុតទៅមិនយូរមិនឆាប់ថ្ងៃរះនាពេលរសៀលក៏បានមកដល់ ។ ជេកស៍ ត្រឡប់មកពីជួបភ្ញៀវវិញក៏មកដល់ក្រុមហ៊ុន ម្នាក់ៗក៏រៀបរយតាមបញ្ជាររបស់ ជេកស៍ ប្រាប់កាលពីព្រឹលមិញនេះ
« ការងារយើងអោយឯងធ្វើយ៉ាងមិចហើយ ?? » ជេកស៍ បោះជំហានចូលក្រុមហ៊ុន ក៏សួរទៅកាន់ជំនិតនាយមុនគេ
« គឺថារៀបរយតាមចៅហ្វាយត្រូវការទាន »
« ល្អ តោះយើងចូលប្រជុំទៅ »
« ចៅហ្វាយ មិនពិសារអាហារថ្ងៃត្រង់ទេទាន » តាមកាលវិភាគរបស់ ជេកស៍ ដែលជំនិតដឹងនាយមិនទាន់បានហូបសូម្បីអាហារពេលព្រឹកដល់រសៀល
« យើងមិនឃ្លានទេ !! ក៏ clear ការងារអោយចប់ៗសឹមញាំ ឯងនូវមិនស្គាល់យើងទេ » ត្រូវហើយ ជេកស៍ បើគេធ្វើការអ្វីមួុយទាល់តែជោគជ័យទើបគេដកដៃសម្រាក
« បាទ បានចៅហ្វាយ » ជំនិត ក៏កក់ហៅបុគ្គលិកអោយមកប្រជុំផ្អាកការសម្រាកពេលរសៀលនេះសិន

🙏💜🌼សូមរងចាំអានភាគបន្ត 🙏💜🌼

និពន្ធដោយ ដេសុី ជុងយូ

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now