ភាគទី 09

266 6 4
                                    

នៅបន្ទប់ប្រជុំ
គ្រប់គ្នារហ័សរហួនមកប្រជុំជាប្រញាប់តាមបញ្ជារ CEO ក្រុមហ៊ុន
« តោះយើងប្រញាប់ប្រជុំទៅ !! យើងមានបញ្ហាចង់អោយគ្រប់គ្នាដោះស្រាយ » ជេកស៍ មកដោះក៏ប្រឡេះលេវអាវធំរបស់គេបន្តិចដើម្បីងាយស្រួលអង្គុយប្រជុំ
« លោកប្រធាន មានបញ្ហាធំអ្វីមែនទេ ? » អ្នកគ្រប់គ្រងជាប្រធានផ្នែកធំនៃក្រុមហ៊ុន ក៏មានអារម្មណ៍ថាភ័យខ្លាចក្រុមហ៊ុនមានរឿងអ្វីដោះស្រាយមិនចេះទើបប្រជុំប្រញាប់យ៉ាងនេះ
« បើសិនគ្រប់គ្នាមានបញ្ហានៅសាលាត្រូវបានគេធ្វើបាបដោយកត្តារផ្សេងៗ ដូចជាយើងមិនស្អាត មិនមានលុយ តើយើងធ្វើយ៉ាងណាអាចទៅរៀននៅសាលានោះតទៀត ?? » ជេកស៍ មិនបង្អង់យូរក៏បោះសំណួរសួរទៅគ្រប់គ្នានៅអង្គរប្រជុំ
« ហាក !!! » គ្រប់គ្នាឡើងស្រឡាំងគាំង នៅក្នុងអង្គុរប្រជុំនេះ នេះឬជាបញ្ហាធំដែល ជេកស៍ បើកអង្គរប្រជុំទាំងប្រញប់ប្រញាល់បែបនេះ ។ គ្រប់គ្នាបានត្រឹមហួសចិត្តស្មានមិនដល់ ក៏មិនដឹងត្រូវធ្វើយ៉ាងណា ជេកស៍ ក៏ជាម្ចាស់ក្រុមហ៊ុនអ្នកបើកលុយអោយគ្រប់គ្នាមានតែធ្វើតាមនាយ
« បាទលោកប្រធាន បើសិនមានរឿងកើតឡើងខ្ញុំគិតថាគួរតែប្ដូរសាលា ចាប់ផ្ដើមជីវិតជាថ្មីម្ដងទៀតបំពេញចន្លោះខ្វះខាតខ្លួនពីមុន » បុគ្គលិកម្នាក់
« មិនបានឆ្នាំនេះត្រូវប្រលងបញ្ចប់វិទ្យាល័យសល់ពេលប៉ុន្មានខែទៀតទេ » ជេកស៍ ក៏បដិសេធភ្លាមៗ ។ នាយនិយាយបែបនេះធ្វើអោយបុគ្គលិកកាន់តែឆ្ងល់តើគេសួរបានន័យថាយ៉ាងមិច ?? ឬនេះកើតឡើងពិតជាមួយមនុស្សសំខាន់គេណាម្នាក់ណាមែនទេ ???
« បើសិនជាមនុស្សចៅហ្វាយស្គាល់ ចៅហ្វាយក៏ជាអ្នកមានមុខមាត់ក្នុងសង្គមអ្នកណាមិនស្គាល់វង្សត្រកូលចៅហ្វាយ សាលាសឹងតែទាំងអស់គឺខាង JK Group យើងឧបត្ថម្ភ ចៅហ្វាយប្រើសិទ្ធិអំណាចតែបន្តិចអ្នកណាហ៊ានប៉ះមនុស្សម្នាក់នោះទៅ » ភីអូ ជាជំនិតក៏អោនមកខ្សឹបចៅហ្វាយ
« នៅតែឯងឆ្លាតជាងគេ !! បិទអង្គរប្រជុំទៅ » ជេកស៍ ក៏ប្រកាសបិទកិច្ចប្រជុំ ញញឹមចុងមាត់ថែមទាំងអោយរង្វាន់ទៅ ភីអូ ជំនិតខ្លួនឯងទៀត
« ស្អែកនេះឯងរៀបចំឡានអោយយើង នឹងជូនយើងទៅសាលា ICD » ជេកស៍ ក៏មកនិយាយគ្នាតែពីរនាក់ជាមួយជំនិត
« រឿងនេះរឿងអ្នកនាងតូច ហាន់នី មែនទេ ទាន ? »
« បើមែនវាយ៉ាងមិច ?? »
« ចៅហ្វាយមានដឹងថាខ្លួនប្លែកខ្លាំងឬអត់ ??? » ភីអូ ក៏សម្រេចចិត្តនិយាយត្រង់ៗទៅចៅហ្វាយ ព្រោះកន្លងមកពួកគេដូចខ្លួនតែមួយចឹងរឿង ជេកស៍ អ្វីក៏នាយដឹងព្រោះនៅជាមួយគ្នាតាំងតែពីក្មេង ទោះឋានះជាអ្នកបម្រើ តែ ជេកស៍ តែងតែជ្រើសរើសគេជាមនុស្សទីមួយពិភាក្សារគ្រប់រឿង ។ ភីអូ ក៏មិនណយ ក្បាច់គុន ការសិក្សារមិនចាញ់ ជេកស៍ ទេព្រោះ ជេកស៍ តែងតែអោយគេរៀននឹងនៅក្បែរខ្លួនជានិច្ច ព្រោះ ភីអូ ជាមនុស្សស្មោះត្រង់ ដឹងគុណទោះអោយគេលះបង់ជីវិតអោយ ជេកស៍ ក៏គេហ៊ានព្រោះចៅហ្វាយគេជាអ្នកមានគុណលើជីវិតគេ ជួយគ្រួសារគេទាំងមូលអោយមានអនាគតល្អ
« យើងគ្រាន់តែអាណិតកូនចាបកូនព្រាបដែលយើងសុីហើយ យ៉ាងណានាងក៏បម្រើយើងរឿងនោះ ... យើងក៏សារភាពយើងពេញចិត្តពេលនាងនៅលើគ្រែជាមួយនាង មិនបានគិតអ្វីទេ !! រឿងផ្សេងឯងក៏ដឹង !!! ហើយជួយបិទមាត់ឯងអោយបានល្អទៅ .... » ជេកស៍ និយាយជាមួយ ភីអូ បណ្ដើរមើលទៅទេសភាពលើមេឃបណ្ដើរ ។ ភីអូ ក៏មិនសួរអ្វីតធ្វើតាមបញ្ជារចៅហ្វាយ

មិនយូរព្រឹកស្អែកក៏បានមកដល់
« ធ្វើបែបនេះមែនទេ ?? » ហាន់នី ដេកភ័យពេញមួយយប់មួយថ្ងៃរឿងទៅសាលាតែបែរជាក្រោកមកខុសការគិតនាងផ្ទុយស្រឡះ ។ នាងក្រោកមកដោយមានឈុតសម្លៀកបំពាក់ជាច្រើន ស្បែកជើងកាតាប គ្រឿង makeup រួមជាមួយជាងជំនាញខាងផាត់មុខមកបង្រៀនទៀត
« យកម្សៅមកតប់ត្រង់នឹងទើបម៉ត់ ផាត់ទៅចេញធម្មជាតិទៅសាលារៀន អ្នកនាងមើលទៅស្អាតណាស់ » ជាង makeup បានផ្លាស់ប្ដូរ style សក់នឹងតែងខ្លួននាងតូចយ៉ាងប្លែក ។ ហាន់នី ស្ដាប់ដោយយកចិត្តទុកដាក់នាងធ្វើតាមជំហានគេបង្រៀន
« នេះជាខ្ញុំមែនទេ ?? » ហាន់នី មើលខ្លួនឯងសឹងតែមិនស្គាល់ក្នុងកញ្ចក់
« អ្នកពូកែណាស់ រៀនឆាប់ចេះបែបនេះ »
« អរគុណបងស្រីហើយ » ហាន់នី ក៏រៀបចំខ្លួនមកខាងក្រោមព្រោះ ជេកស៍ អង្គុយចាំនាងតាំងតែពីព្រឹកព្រលឹម
« .... » ជេកស៍ ឃើញនាងតូចចុះពីលើ ជណ្ដើរនាយមិនមាត់ករអ្វីទេ តែបើកភ្នែលចំហរមាត់មិនស្មាននាងស្អាតថ្នាក់នេះទេ ។ នាងពិតជាពេជ្រមិនទាន់កែរច្នៃពិតមែន
« ចៅហ្វាយ ដល់ម៉ោងហើយទាន » ភីអូ ឃើញចៅហ្វាយភ្លឹកក៏ដាស់ស្មារតីចៅហ្វាយវិញ
« ឆាប់ឡើងឡានទៅ » ហាន់នី ក៏ឡានទៅលើឡានអង្គុយក្បែរ ជេកស៍
« នាងទៅសាលាទៅតែរៀនបានហើយណា ហាមឆ្វេរឆ្វាច់រឿងស្នេហាពេលសិក្សារមិនចឹងនាងមានបញ្ហាជាមួយខ្ញុំ » ជេកស៍ សុខៗក៏ដាក់គំនាមនាងតូច
« ចាស ខ្ញុំដឹងហើយ អរគុណ ... »
« ខ្ញុំនិយាយមិនមែនបារម្ភពីនាង មិនមែនស្រលាញ់នាងទេ គ្រាន់តែអាណិតចង់ឃើញក្មេងដូចនាងមានអនាគតល្អ ចាំនាងរៀនចប់មានការងារចង់មាន ស្នេហាជាមួយអ្នកណាក៏ខ្ញុំមិនហាមដែលតែពេលនេះនាងនៅសិក្សារ » ជេកស៍ សុខៗក៏កែប្រធានបទវិញមុននេះក៏យល់ថាខ្លួនហួងហែងនាង តែនាយគិតថាខ្លួនឯងគ្រាន់តែអាណិតនាងចង់អោយនាងល្អទើបនិយាយពាក្យនេះ
« ខ្ញុំនឹងចងចាំថាលោកមិនបានស្រលាញ់ខ្ញុំទេ » ហាន់នី ក៏ក្រឡេកទៅមើលទេសភាពតាមកញ្ចក់ឡាន ។ នាងជាមនុស្ស ក៏ជាមនុស្សស្រីដែលមានអារម្មណ៍ដូចមនុស្សស្រីទូទៅរំភើបនឹងបុរសសង្ហា ជាពិសេសទង្វើល្អដែលគេធ្វើមកដាក់ខ្លួន លឺសម្ដីគេទឹកភ្នែករលីងរលោងនាងក៏ហូរមកទើបបន្លំមើលទៅខាងក្រៅជូតទឹកភ្នែកខ្លួនមិនអោយគេឃើញទេ
« ល្អហើយ ខំរៀន » ជេកស៍ ក៏ទាញ laptop មកធ្វើការគេមិនបានចាប់អារម្មណ៍នាងតូចកំពុងយំនៅជិតខ្លួនទេ ។ ព្រោះថា ហាន់នី សូម្បីតែយំ ក៏មិនហ៊ានបញ្ចេញសម្លេងអោយគេបានលឺដែល

🙏🌼💜 សូមរងចាំអានភាគបន្ត 🙏💜🌼

និពន្ធដោយ ដេសុី ជុងយូ

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now