ភាគទី 10

269 6 0
                                    

មិនយូរកង់ឡានក៏បានឈប់ចតមុខសាលា ICD
« ចៅហ្វាយ មកដល់ហើយទាន » ភីអូ កាលពីម្សិលមិញមុនមកសាលាក៏បានប្រាប់ខាងសាលាមុនដែលអំពីរឿងទាំងអស់ថា ជេកស៍ បានស្នើរសុំអ្វីទៅកាន់ខាងសាលា ។ ខាងសាលាបានរៀបចំកន្លែងទទួលស្វាគមន៍ ជេកស៍ យ៉ាងដិតដល់ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំ គ្រប់គ្នាសឹងតែមួយសាលាបានចេញមកស្វាគមន៍ទទួល ជេកស៍ នឹង ហាន់នី ។
ជេកស៍ បោះជំហានជើងចេញពីឡានដោយមាននាងតូចបើកទ្វារឡានចេញពីម្ខាងទៀតអោយគ្រប់គ្នាបានឃើញ ។ គ្រប់គ្នានៅសាលា លោកនាយក អ្នកគ្រូលោកគ្រូ សិស្សទាំងអស់មើល មើលហាន់នី សឹងតែមិនស្គាល់រួមទាំង ហៃយ៉ាង មិត្តជិតស្និតនាងតូចតែម្នាក់នៅក្នុងសាលាក៏មើលនាងតូចសឹងមិនស្គាល់
« លោក ជេកស៍ សូមស្វាគមន៍ » នាយកសាលា
« បាទ សហការរីករាយ ខ្ញុំផ្ញើរ ហាន់នី ក្នុងនាមជាមនុស្សរបស់ខ្ញុំអោយរៀននៅសាលានេះផងសង្ឃឹមថាគ្រប់គ្នានឹងយល់ ជួយមើលថែរនាងជាភ្នែកជាច្រមុះអោយខ្ញុំផង » ជេកស៍ ក៏និយាយចំពោះមុខគ្រប់គ្នា ។ ធ្វើអោយសិស្សស្រីដែលធ្លាប់ Bully នាងតូចក៏មានអារម្មណ៍ថារអៀសខ្លួនលែងហ៊ានទៀតដែល
« បាទ ច្បាស់ជាបាន ហាន់នី កូនទៅថ្នាក់ចូលរៀនទៅណា » លោក នាយក និយាយយ៉ាងផ្អែមទៅកាន់នាងតូច
« ហាន់នី » ហៃយ៉ា ក៏រត់ចេញពីជួរសិស្សមករកនាងតូច
« ហៃយ៉ា » ហាន់នី ឃើញនាងពិតជាសប្បាយចិត្តណាស់ ព្រោះនាងជាមិត្តតែម្នាក់ដែលល្អដាក់នាង មានអ្វីក៏តែងតែចែករំលែកអោយនាងដែល ធ្លាប់ជួយនាងជាច្រើនរឿង នាងមិនធ្លាប់ភ្លេចគុណ ហៃយ៉ា ទេ
« ខ្ញុំជាមិត្តតែម្នាក់របស់ ហាន់នី » ហៃយ៉ា រត់មករកនាងតូចតែកែវភ្នែកមិនបានមើលមក ហាន់នី កែវភ្នែកសម្លឹងទៅកាន់ ជេកស៍ ជាប់ឥតដាក់ភ្នែកឡើយ ។ នាងនិយាយបែបនេះដើម្បីជាធ្នាក់ទាក់ចិត្ត ជេកស៍ អោយស្គាល់រូបនាង
« យើងប្រញាប់ចូលសាលាទៅណា » ហាន់នី ក៏ទាញដៃ ហៃយ៉ា ទំនងមិនចង់អោយ ហៃយ៉ា និយាយជាមួយ ជេកស៍ ។ តែនាងគ្មានបំណងអាក្រក់អ្វីទេ នាងគ្រាន់តែក្រែងចិត្តនឹងមិនហ៊ានជាមួយ ជេកស៍ ខ្លាចរំខានដល់គេច្រើន ព្រោះត្រឹមតែប៉ុណ្នឹងនាងក្រែងចិត្តគេខ្លាំងណាស់ទៅហើយព្រោះថានាងដឹងខ្លួនឯងច្បាស់ថាមិនមែនជាមនុស្សសំខាន់សម្រាប់ ជេកស៍ ទេ ។ តែទង្វើររបស់ ហាន់នី ធ្វើអោយ ហៃយ៉ា កាន់តែមានអារម្មណ៍មិនល្អគិតថានាងតូចជាមនុស្សអាក្រក់មិនចង់អោយនាងស្គាល់ជាមួយ ជេកស៍ ខ្លាចថានាងល្អជាងខ្លួនមែនទេ ....
« បាទ ខ្ញុំទៅសិនហើយ ខំរៀនណា » ជេកស៍ ក៏សម្លឹងទៅមុខហាន់នី
« ចាស ខ្ញុំដឹងហើយ » ហាន់នី បានត្រឹមញញឹមតិចៗដាក់ ជេកស៍ ។ ហៃយ៉ា ក៏មិនហ៊ាននិយាយអ្វីទៀតឡើយក៏បានធ្វើត្រឹមធ្វើធម្មតាជាមួយនាងតូច ចាំមើលថា ហាន់នី នាងធ្វើយ៉ាងណាទៀត

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now