ភាគទី 12

210 5 0
                                    

នៅហាងកាហ្វេដ៏ធំមួយកន្លែងនៃប្រទេសកូរ៉េ
« ទីបំផុតឯងសម្រេចចិត្តចុះពីលើភ្នំហើយមែនទេ ?? » ថ្ងៃនេះ ជេកស៍ ចេញពីផ្ទះពីព្រឹកព្រលឹមតែមិនបានក្រុមហ៊ុនទេព្រោះគេមានណាត់ពិសេសជាមួយមិត្តជិតស្និតគេតាំងតែពីក្មេង
« មិនចង់ចុះទេ តែយើងចង់រកមនុស្សមកជួយការងារយើង » ឆា អ៊ុនវ៉ូ ជាមិត្តជិតស្នាលរបស់ ជេកស៍ ទាំងសង្ហា ទាំងជាកូនអ្នកមានលាក់មុខ គេមិនដែលបញ្ចេញអត្តសញ្ញាណពិតទេ គេចូលចិត្តទៅរស់ផ្ទះលំហែរគេនៅលើភ្នំជាផ្នែកមួយនៃទ្រព្យគ្រួសារគេ ។ ជាពិសេសគេពូកែភាសាបរទេស ឆ្លាតគ្រប់រឿងតែម្ដងតែជាមនុស្សមិនសូវមិនមាត់ករអ្វីទេ
« ចង់បានបែបណា ? ចាំយើងរកអោយ » ជេកស៍
« មិនអីទេ !! អរគុណទឹកចិត្តអាសម្លាញ់ »
« ចង់រកនៅទីណា »
« គឺបើមាននិស្ស័យក៏ជួប »
« ចុម មានបែបនេះដែល ? »
« គឺយើងចង់ទៅរៀនផ្នែកតាក់តែងនិពន្ធ បើជួបក៏យើងក៏យកគេមកជួយការងារយើង ចង់បើកផលិតកម្មអ្វីដែលចង់បាន អ្នកនិពន្ធអាចជួយនិពន្ធយើងបាន កែសម្រួលសាច់រឿង នឹងមានចិត្តស្មោះសរអាចជួយការងារយើងនឹងយកមកជាមនុស្សជំនិតយើង » មនុស្សស្ងប់ស្ងាត់ដូចគេនៅលើភ្នំពិតមែនតែចំណូលគេគឺចូលចិត្តតាក់តែងរឿង សរសេរប៉ារ៉ូលរឿង ប្រលោមលោក ក៏ដូចជាសៀវភៅជាច្រើន ...
« ចុះឯងចាប់ផ្ដើមពេលណា ?? » ជេកស៍ ក៏លើកកាហ្វេខ្មៅគ្មានសរមកផឹកតាមទម្លាប់របស់គេ កាហ្វេនាពេលព្រឹក
« ចាំសិស្សវិទ្យាល័យប្រលងចប់ ចុះឈ្មោះនឹងគេ ដឹងចរិតយើងហើយមិនចូលចិត្តលេងផ្លូវកាត់ » អ៊ុនវ៉ូ
« ចុះឯងទៅស្នាក់នៅផ្ទះមែនទេ ? » ត្រូវហើយផ្ទះគេនៅសេអ៊ូលពិតជាធំស្គឹមស្គៃតែគេមិនដែលចាប់អារម្មណ៍ប្រើជីវិតជាកូនអ្នកមានទេ ១០ ឆ្នាំជាងហើយដែលគេមិនដែលទៅ
« អត់ទេ ចង់ស្ងប់ស្ងាត់ទិញ Condo ធម្មតានៅជិតសាលាយើងរៀន » អ៊ុនវ៉ូ ក៏លើកតែក្ដៅមកផឹក គេមិនទម្លាប់ផឹកកាហ្វេទេតែមិនមែនបានន័យថាគេមិនចេះនោះទេ ។ សន្ទនាមួយសន្ទុះពួកគេក៏ត្រឡប់ទៅបំពេញការងាររៀនខ្លួន
ពេលវេលាពិតជាដើរលឿនណាស់ពីមួយថ្ងៃទៅជាខែទៅជាឆ្នាំ មិនយូរប៉ុន្មាន ហាន់នី ក៏ប្រលងបញ្ចប់ជីវិតវិទ្យាល័យគេដែលមាន ហៃយ៉ា តាមនាងចាំចាប់ចំណុចខ្សោយនាងគ្រប់យ៉ាង
ដើម្បីមានឪកាសទៅក្បែរខ្លួន ជេកស៍ ដណ្ដើមគ្រប់យ៉ាងពីនាងតូច។
ទំនាក់ទំនងនាងតូចនឹង ជេកស៍ ក៏ធម្មតាទោះបីគេឈ្លក់វង្វេងនឹងរៀងកាយនាងតូចក៏ពិតមែនតែគេក៏យល់ថានាងត្រូវខិតខំសិក្សារប្រលងបញ្ចប់ទើបនាយមិនដែលទៅរំខាន់បំពានរាងកាយនាងពេលរាត្រីទៀតឡើយ នាយតែងតែធ្វើល្អអោយគេទិញរបស់របបល្អៗអោយនាង គ្រឿងប្រើប្រាស់ របស់ហូបចុកសុទ្ធតែវីតាមីនជំនួញដលល់រាងកាយនឹងការចងចាំដល់ មើលថែរផ្លូវចិត្តនាងបានល្អណាស់ អោយនាងផ្ដោតទៅលើតែការសិក្សារ ។ ដែល ជេកស៍ ធ្វើព្រោះអាណិតក្មេងស្រីមិនដឹងអីដូចនាង គេមិនបានមានចិត្តស្រលាញ់នាងទេ ។ តែទង្វើរគ្រប់យ៉ាងរបស់គេនៅក្នុងកែវភ្នែក ហាន់នី ដូចទេវបុត្រចឹង នាងក៏មិនខុសពីស្រីដទៃរំភើបនាងអារម្មណ៍ល្អៗគេដល់អោយនាងពីមួយថ្ងៃទៅមួយថ្ងៃក្លាយជាក្ដីស្រលាញ់តែម្ខាង នាងពិតជាលង់ស្រលាញ់គេខ្លាំងណាស់ ខ្លួននាងក៏ដឹងថាវណ្ណ:ពួកគេមិនសមគ្នានាងពិតជាមិនអាចក្លាយជាប្រពន្ធពេញសិទ្ធិគេបានឡើយ ទើបនាងមិនមាត់សុខចិត្តខ្ចប់បេះដូងស្រលាញ់គេម្នាក់ឯងនេះទុកក្នុងចិត្ត

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now