ភាគទី 05

455 10 0
                                    

ក្រោយពីជជែកគ្នា ជេកស៍ ក៏បន្តភ្លើងស្នេហ៍ជាមួយនាងតូចពីមួយទឹកទៅមួយទឹក ។ ហាន់នី នាងពិតជាហត់នឿយពេកទើបនាងធ្វើពុតជាគេងលក់កុំអោយប្រុងម្នាក់នេះ មនុស្សប្រុសដែលនិយាយថាមិនស្រលាញ់នាងតែបន្តលុកលុយក្នុងរាងកាយនាងឥតឈប់
« ខ្ញុំទៅធ្វើការសិនហើយណា សឺត ... » ដោយនាយមិនភ្លេចថើបខ្នងនាងតូចដែលបន្លំធ្វើគេងនោះទេ ។ ថ្ងៃនេះ ជេកស៍ ត្រូវទៅធ្វើការព្រោះគេមានកិច្ចប្រជុំពេលរសៀលទើបនាយត្រូវទៅ
មួយសន្ទុះធំក៏រំលងផុតទៅ ...
« នេះគេទៅបាត់ហើយ ... » ហាន់នី ក៏ព្យាយាមងើបចុះពីលើគ្រែទាំងឈឺចំណុចទន់ជ្រាយនាងជាខ្លាំង
« អ្នកតូចក្រោកហើយមែនទេ ?? » សម្លេងមនុស្សស្រីវ័យចំណាស់ ក៏បន្ទរពីក្រោយនាងតូច
« អ្នកស្រី .. អួយ .../ អ្នកនាងនៅស្ងៀមៗចាំខ្ញុំជួយ » នាងតូចព្យាយាមងើបទាំងឈឺពេញតួខ្លួន នាងបម្រុងគោរពស្រ្ដីដែលនិយាយជាមួយនាងនោះគឺម៉ែដោះនោះឯង ។ ម៉ែដោះក៏ជួយគ្រានាងតូច
« ខ្ញុំគឺម៉ែដោះអ្នកប្រុស ជេកស៍ គាត់មុននឹងទៅធ្វើការអោយខ្ញុំមើលថែរអ្នកនាង នឹងធ្វើអាហារអោយអ្នកនាងពិសារ តើនាងចង់ពិសារអ្វីដែរ ? » ម៉ែដោះ
« គឺ ... អ្វីក៏បានដែល » នាងតូចកែវភ្នែកក្រឡង់ពោលពេញទៅដោយការភ័យខ្លាច
« បែបនេះអ្នកនាងតូច ងូតទឹកសម្អាតខ្លួនអោយស្រួលខ្លួនសឹមចុះទៅខាងក្រោមខ្ញុំរៀបចំអាហារអោយអ្នកនាងតូច » ម៉ែដោះក៏នាំអ្នកបម្រើជាច្រើនដើរតាមពីក្រោយគាត់ចុះទៅខាងក្រោមដោយទុកអ្នកបម្រើម្នាក់អោយនៅជួយនាងតូចសម្អាតខ្លួន
« មកអ្នកនាងខ្ញុំជួយ អ្នកនាងមុខមាត់ធម្មជាតិមិនមានផាត់មុខអ្វីទេ ហេតុអ្វីបានជាស្អាតយ៉ាងនេះ ? » ណាណា ជាអ្នកបម្រើនៅក្នុងផ្ទះ ជេកស៍ មុខមាត់នាងអាចមិនសូវស្អាត តែទឹកចិត្តនាងល្អណាស់គ្រាន់តែនាងនិយាយច្រើនបន្តិច
« អរគុណអ្នកនាងហើយ » ហាន់នី ក៏ងូតទឹកសម្អាតខ្លួន ស្លៀកសម្លៀកបំពាក់ដែល ជេកស៍ បានបញ្ជារគេទិញអោយនាងតូច ។

នៅក្រុមហ៊ុនរបស់ ជេកស៍ គឺសម្ព័ន្ធសុីនវ៉ាងគ្រុប ជាក្រុមហ៊ុនដ៏ធំមានមុខជំនួញសឹងតែពាសពេញប្រទេសកូរ៉េ មន្ទីរពេទ្យ សាលារៀន ផ្សារទំនើប ក្រុមហ៊ុនល្បីៗមួយជំនួយសុទ្ធតែ សុីនវ៉ាងគ្រុប ជាភាគហ៊ុនធំជាម្ចាស់ ។
« នៅប៉ុន្មានទៀតផលិតផលដែលជាសម្លៀកបំពាក់នូវរដូវរងានឹងចេញពីរោងចក្រហើយ » បុគ្គលិក
« ដើម្បីវាយលុកទីផ្សារបានងាយស្រួល យើងគួរតែជួលតារាល្បី ដែលមានប្រជាប្រិយភាពខ្លាំងទាំងក្នុងនឹងក្រៅស្រុក ដើម្បីអោយគេស្គាល់ពីផលិតផលយើង » បុគ្គលិក
« ..... » គ្រប់គ្នា កំពុង ជជែកគ្នាយ៉ាងសកម្មក្នុងអង្គរប្រជុំដើម្បីធ្វើទីផ្សារផលិតផលថ្មី និយាយពីរបាយការណ៍នៃការប្រជុំ ។ តែ ជេកស៍ អារម្មណ៍ហោះហើរទៅណាក៏មិនដឹង ដៃកាន់ប៊ិចយកក្បាលប៊ិចមកអង្អែលលើបបូរមាត់ថ្នមៗ ដៃក៏ចុចវាចុះឡើងដោយមិនបានសរសេរអ្វីទេ អារម្មណ៍នាយមិនស្រមើស្រមៃហោះទៅណាបាត់ទេ
( មិនគិតថានាងស្អាតពេកទេដឹង ក្មេងដែលមិនដឹងខ្យល់អ្វី គួរអោយស្រលាញ់ដែលតើ ពេលនេះនាងក្រោកហើយឬនៅ ? បានញាំអ្វីនៅ ? អូ តើនាងចូលចិត្តអ្វីទៅ ? ខ្ញុំគួរតែធ្វើយ៉ាងណាទៅដើម្បីអោយនាងនៅជិតខ្ញុំ ? ខ្ញុំធ្វើមិនបានអោយនាងបានទៅអ្នកផ្សេង រឹតតែមិនអាចស្រលាញ់ក្មេងស្រីដែលគ្មានប្រវត្តិច្បាស់លាស់ គ្រួសាររូបសម្រស់នាងមិនសាកសមនឹងខ្ញុំទេ !! តែនាងពិតជាស្អាត នៅក្បែរនាងអារម្មណ៍ខ្ញុំល្អ អាចអោយអារម្មណ៍ខ្ញុំប្រសើរមិនពិបាកចិត្តគិតច្រើន ... ) គំនួចជាច្រើននៅក្នុង ជេកស៍ ពេលនេះ ។ អារម្មណ៍នាងមិនស្ថិតក្នុងបន្ទប់ប្រជុំនេះទេ ។ តែកិច្ចប្រជុំក៏ដំណើរការទៅរហូតឈានដល់ទីបញ្ចប់ដល់ពេលដែលសរុបមតិគ្នាជារួមនឹងសុំការអនុញ្ញាតពីប្រធានក្រុមហ៊ុនគឺ ជេកស៍
« ចៅហ្វាយ ... គិតយ៉ាងមិចដែលបើពួកយើងធ្វើទីផ្សាររបៀបនេះ » ជំនិត ជេកស៍
« ត្រូវហើយ នាងគឺស្អាតណាស់ » ចម្លើយចេញពីមាត់ ជេកស៍ ធ្វើអោយគ្រប់គ្នាភ្ងាក់ផ្អើលណាស់
« ចៅហ្វាយ ... » ជំនិត ជេកស៍ ក៏ដាស់ស្មារតីចៅហ្វាយខ្លួន ជេកស៍ ក៏ភ្ងាក់ខ្លួនព្រឺតក៏បានដឹងថាមុននេះខ្លួនឯងនិយាយអ្វី
« របាយការណ៍ខ្ញុំបានអានរួចហើយ !! ធ្វើតាមនឹងទៅ បិទអង្គរប្រជុំ » ជេកស៍ ក៏បិទ Laptop ដែលយកមកប្រជុំមុននេះដើរចេញពីបន្ទប់ប្រជុំ ។ គ្រប់គ្នាមិនហ៊ានសើចឬនិយាយអ្វីទេ គ្រប់គ្នាបានត្រឹមខ្សឹបខ្សាវពេល ជេកស៍ ចេញទៅបាត់គ្រប់គ្នាសុទ្ធតែដឹងពីលទ្ធផលដែលធ្វើអោយកម្លោះសង្ហានេះខឹងថានឹងទៅជាយ៉ាងណា គេមិនមែនមនុស្សស្លូតឯណា

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now