First my short novel about Jirosè 💗
បំណុលប្រាថ្នា (short novel)
ផ្តើមរឿង
អាកាសធាតុស្រស់ស្រាយ មេឃភ្លឺស្រស់ថ្លា តែក្នុងចិត្តស្រ្តីចំណាស់ម្នាក់នេះប្រែជាអាប់អួរ ព្រមទាំងកំពុលមុខជាខ្លាំងព្រោះថ្ងៃនេះគាត់បានចាញ់ល្បែងទៀតហើយ មិនមានម្តងណាឈ្នះនោះទេបើទោះបីជាឈ្នះក៏ត្រូវចាញ់គេទៅវិញអស់ ដោយសារគាត់ងុបនឹងល្បែងពេក មួយថ្ងៃទៅមួយថ្ងៃព្រលឹមអ៊ុលមិនទាន់រហ័សមកបនល្បែងភ្លាម ការងាររកសុីមិនគិតខ្វល់ ព្រោះគាត់យល់ថាបនល្បែងនេះហើយជាកន្លែងរកសុីរបស់គាត់ តែគាត់បែរជាចាញ់ឥតឈប់ឈររហូតបំណុលជុំទិសតែម្តង ។ ថ្ងៃនេះបើសិនជាគាត់មិនឈ្នះឬគ្មានប្រាក់នោះទេគាត់នឹងត្រូវចូលគុកព្រោះរាប់ភ្លេចទៅហើយដែលម្ចាស់បំណុលមកទាមទារប្រាក់សងគាត់គ្មានឲ្យ ហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយដែរដែលគេទុកឱកាស។
ក្រាក ! បុ័ង !
«អ្ហាយយយ៎...!»សម្លេងទ្វាររបើកដោយជើងធាក់មួយទំហឹងរបស់នាយកម្លោះសង្ហារម្នាក់មានឈ្មោះថា ហ្រ្គេត បង្កជាការភ្ញាក់ផ្អើលរបស់នាងក្រមុំដែលនៅខាងក្នុងផ្ទះកំពុងតែរៀបចំដើម្បីទៅធ្វើការ។
ផាក ឆេយ៉ុង នារីក្នុងវ័យ១៩ឆ្នាំធ្វើភ្នែកស្លេស្លឺៗពេលមានមនុស្សមាឌធំបីនាក់ចូលមកក្នុងផ្ទះរបស់នាងដោយឬកពារកោងកាង ខណៈនោះក៏សួរ៖
«ពួកលោកមានការអី ?»
«ម្តាយរបស់នាងនៅទីណា ? យើងត្រូវការទារប្រាក់ដែលជំពាក់»ហ្រ្គេត និយាយដោយសម្លេងគ្រល័រមាំ ភ្នែកងាកឆ្វេងស្តាំរកមើលវត្តមានរបស់ស្រ្តីចំណាស់។
«គាត់នៅបនល្បែងដូចតែរាល់ដងនឹង បើចង់ជួបគាត់មិនទៅរកនៅទីនោះ ព្រោះទីនោះប្រៀបដូចជាផ្ទះរបស់គាត់ទៅហើយ ២៤ម៉ោងគាត់នៅផ្ទះនេះបានតែ៤ម៉ោងប៉ុណ្ណោះ ២០ម៉ោងទៀតទំអុកតែបនល្បែងនោះ»ឆេយ៉ុង ធ្វើមុខធុញទ្រាន់ស្របពេលនាងគិតដល់រឿងនេះពេលណានាងមិនដែលមានក្តីសុខឡើយ នាងត្រូវរ៉ាប់រងការងារគ្រប់យ៉ាងទាំងអស់ ការសិក្សាក៏ខ្វះមុខខ្វះក្រោយព្រោះរវល់តែរកប្រាក់ឲ្យម្តាយយកមកលេងល្បែងឥតប្រយោជន៍។
«មានរឿងអី ?»កំពុងជជែកគ្នាបានបន្តិចម្តាយរបស់ឆេយ៉ុង ក៏លេចចេញមកស្របពេលសួរកូនស្រីហើយក៏ងាកទៅសម្លឹងមុខ ហ្រ្គេត រួចក៏បើកភ្នែកធំៗព្រោះដឹងច្បាស់ថា ហ្រ្គេត គេនឹងមកទារបំណុល។
«ដល់កំណត់ដែលត្រូវសងប្រាក់វិញហើយ»ហ្រ្គេត សម្លឹងមើលរាងចំណាស់ដោយទឹកមុខមាំ បង្គាប់បញ្ជារដោយឬកពារដាច់អហង្ការទើបរាងចំណាស់និយាយ៖
«ខ្ញុំគ្មានប្រាក់នោះទេ»រាងចំណាស់ មានទឹកមុខយ៉ាប់យឺនស្របពេលទ័លច្រករកអ្វីមកដោះបំណុលពុំបាន ព្រោះពេលនេះចាញ់ល្បែងអស់។
«បើគ្មានក៏ត្រូវចូលគុក»ហ្រ្គេត ពោលឡើងច្បាស់ៗគេបានដឹងច្បាស់ហើយមនុស្សងប់នឹងល្បែងដូចគាត់ច្បាស់ជាគ្មានសងទេ។
«ក...កុំអី ! ខ្ញុំមិនចង់ជាប់គុកទេ ចាំថ្ងៃ...»
«គ្មានចាំអ្វីទៀតទេ ពួកយើងទុកពេលឲ្យអ្នកស្រីជាយូរមកហើយ»រាងចំណាស់បម្រុងពន្យាពេលបន្តតែមិនបានចប់ចុងចប់ដើមផងត្រូវ ហ្រ្គេត និយាយដោយទឹកមុខមាំ គេក៏មិនចង់ធ្វើបាបមនុស្សចាស់ ប៉ុន្តែគាត់ជាអ្នកមិនច្បាស់លាស់ថ្ងៃនេះថាថ្ងៃនោះជាច្រើនលើកហើយ ទើបវាក៏ដល់ពេលដែលអស់ការអត់ធ្មត់។
«ត្រៀមខ្លួនទៅអ្នកស្រី !»ហ្រ្គេត និយាយបញ្ជាក់បង្កជាអារម្មណ៍បុកពោះភ័យដល់រាងចំណាស់ គាត់ពិតជាមិនចង់ចូលគុកនោះឡើយ ក្រោយមកក៏បែរមុខទៅរកកូនស្រី មុននឹងចាប់កាន់ដៃកូនដោយនិយាយ៖
«ឆេ ! កូនជួយម៉ាក់ផងណា៎ ម៉ាក់មិនចង់ចូលគុកទេ»
«ខ្ញុំជួយម៉ាក់យ៉ាងម៉េច ? បើខ្លួនខ្ញុំក៏គ្មានប្រាក់ដែរ មួយថ្ងៃៗរកលុយដើម្បីហូបចុកមិនចង់បានផង ម៉ាក់ឲ្យខ្ញុំរកមកពីណា ?»ឆេយ៉ុង បង្ហាញទឹកមុខយ៉ាប់ម្នាក់ទៀត បើនាងមាននាងក៏មិនមែនដើរធ្វើការត្រុកមានសុីអត់សុីបែបនេះទេ។
«ខ្ជីមិត្តឯងឬអ្នកណាក៏បានឲ្យតែរំដោះម៉ាក់កុំឲ្យចូលគុក ឆេ ! ម៉ាក់មិនចង់ចូលគុកទេ កូនត្រូវជួយម៉ាក់ណា៎»រាងចំណាស់ អង្វរកកូនស្រីដោយអារម្មណ៍ភ័យខ្លាច ខ្លាចថាត្រូវចូលគុកដែលជាកន្លែងពោរពេញទៅដោយសម្ពាធ គាត់មិនចង់ចូលទេ។
«ចុះម៉ាក់ជំពាក់គេប៉ុន្មាន ?»ឆេយ៉ុង ចងចិញ្ចើមដោយទឹកមុខពិចារណាមុននឹងបោះសំណួសួរថ្លៃទឹកប្រាក់ ក្រែងលោនាងអាចខ្ជីគេបានខ្លះបន្សំៗចូលគ្នានឹងលុយបន្តិចបន្តួចដែលខ្លួនមានពេលនេះ។
«អឺ...គឺ១០លានវ៉ុន»
«១០លានវ៉ុន ?»ឮចំនួនទឹកប្រាក់ហើយ ឆេយ៉ុង ចងចិញ្ចើមឆ្ងល់ដាក់ម៉ាក់របស់ខ្លួនស្របនឹងសម្តីសួរបញ្ជាក់ដោយការភ្ញាក់ផ្អើលមួយថ្ងៃនាងរកលុយមិនបានប៉ុន្មានវ៉ុនផង ហើយនាងប្រាកដណាស់ថាមិត្តនាងក៏គ្មានដែរ។
«ខ្ញុំជួយម៉ាក់មិនបានទេ !»
«ឆេ ! កូនចង់ឲ្យម៉ាក់ចូលគុកណាស់អ្ហេ៎ ? កូនក៏ដឹងថាម៉ាក់មិនចូលចិត្តកន្លែងនោះទេ»រាងចំណាស់កាន់តែព្រួយចិត្តពេលឮកូនស្រីប្រាប់ថាជួយអ្វីមិនបាន គាត់ពិតជាមិនមានដំណោះស្រាយដើម្បីកុំឲ្យខ្លួនឯងចូលគុកមែនបើសិនជាកូនស្រីមិនមានទៀតនោះច្បាស់ណាស់គាត់នឹងត្រូវចូលគុកហើយ។
«គ្មានអ្នកណាចូលចិត្តទីនោះទេម៉ាក់ នេះហើយលទ្ធផលដែលម៉ាក់ទៅលេងតែល្បែង»ឆេ និយាយដោយដកដង្ហើមធំ នាងតែងតែប្រាប់ឲ្យម្តាយខ្លួនឈប់ពាក់ពន្ធ័នឹងវាតទៅទៀត តែគាត់មិនស្តាប់ចុងក្រោយពិបាកអ្នកណា គឺជានាងនេះហើយ ដែលត្រូវមកគិតខ្វល់នឹងរឿងដែលខ្លួនមិនបានប្រព្រឹត្ត ស្របពេលនោះរាងចំណាស់ក៏ឱនក្បាលចង់ស្រក់ទឹកភ្នែកចេញមកធ្វើឲ្យ ឆេយ៉ុង សម្លឹងម្តាយខ្លួនដោយការអាណិតទើបបែរមុខទៅសម្លឹង ហ្រ្គេត ហើយនិយាយ៖
«មានវិធីផ្សេងក្រៅពីការឲ្យម៉ាក់ខ្ញុំជាប់គុកទេ ?»ទោះបីថាម្តាយខ្លួនប្រព្រឹត្តខុស តែគាត់ជាម្តាយនាង ចិញ្ចឹមបីបាច់មករហូតដល់ធំប៉ុណ្ណេះ នាងមិនត្រូវធ្វើកូនអកត្តញ្ញូបាននោះទេ។
«បើមិនចង់ជាប់គុកគឺមានតែសងប្រាក់ !»ហ្រ្គេត និយាយហីៗហាក់មិនបានខ្វល់ ព្រោះជម្រើសមានតែពីរវិធីនេះប៉ុណ្ណោះ។
«មិនមែនទេ ! ខ្ញុំចង់បានន័យថាក្រៅពីជាប់គុក និងសងប្រាក់ភ្លាមៗ អាចសងដោយវិធីផ្សេងបានទេឬក៏បង់រំលោះម្តងមួយថ្ងៃៗក៏បានខ្ញុំព្រម»ឆេយ៉ុង ដាក់ជម្រើសផ្សេងឲ្យ ហ្រ្គេត ក្រៅពីជម្រើសទាំងពីរទើបធ្វើឲ្យ ហ្រ្គេត គិតបន្តិចមុននឹងបោះសម្តី៖
«រឿងនេះខ្ញុំក៏មិនដឹងដែរ ព្រោះអ្នកដែលជាម្ចាស់បំណុលនេះផ្ទាល់គឺជាចៅហ្វាយរបស់ខ្ញុំ»ហ្រ្គេត ពោលឡើងដោយទឹកមុខស្មើខណៈគេក៏គិតមិនចេញ កាន់តែមិនហ៊ានវិនិច្ឆ័យដោយឯកឯងព្រោះបំណុលទាំងអស់ជាប្រាក់របស់ចៅហ្វាយគេ។
«អញ្ចឹងលោកខលទៅនិយាយជាមួយចៅហ្វាយលោកសិនទៅ»ឆេយ៉ុង បង្គាប់ឲ្យ ហ្គ្រេត ខលទៅអ្នកម្ចាស់បំណុល ដើម្បីធ្វើការចរចារសម្រេចសម្រួលគ្នាឲ្យឆាប់ចប់។
«ចៅហ្វាយមិនមានពេលមកនិយាយរឿងឥតប្រយោជន៍នេះទេ»ហ្រ្គេត និយាយហាក់បីដូចជាស្គាល់ចៅហ្វាយច្បាស់ គេជាមនុស្សដែលមានការងាររវល់ច្រើន មួយថ្ងៃៗគិតតែរឿងការងារ ខ្លាចក្រែងលោគេនឹងត្រូវមាត់ចៅហ្វាយព្រោះរឿងបែបហ្នឹងសោះក៏ត្រូវលំបាកចាំចៅហ្វាយដោះស្រាយដែរ។
«អោវ ! បើគិតថារឿងនេះអត់ប្រយោជន៍ និយាយមិនកើត លុយប៉ុណ្ណឹងមិនបាច់ទារទេ ព្រោះវាឥតប្រយោជន៍នោះអី»ឆេយ៉ុង ចងចិញ្ចើមនិយាយម៊ាំងៗចំកណ្តាលមុខ ហ្រ្គេត បញ្ញើរពាក្យស្តីឲ្យដល់ចៅហ្វាយរបស់គេម្នាក់នោះបែបប្រយោល។
«អញ្ចឹងចាំខ្ញុំសាកខលទៅគាត់ក៏បាន»ហ្រ្គេត ធ្វើមុខក្រញូវទោះមិនចង់រំខានក៏ត្រូវតែចង់ ព្រោះកូនបំណុលនេះដូចឆ្នាសឆ្នើមដល់ហើយ មិនស្រួលៗមិនសងលុយដែលជំពាក់ទៀត ចប់មិនខាន។
_________
ជំពាក់គេសោះសម្តីហំណាស់កូន🌚
រង់ចាំភាគបន្ត....
