បំណុលប្រាថ្នា3/5

748 27 0
                                    

បំណុលប្រាថ្នា
(short novel)
ភាគទី២

ពេលយប់...
រាងស្តើងច្រឡឹងក្នុងរ៉ូបគេងយប់ដ៏សុិចសុី រ៉ូបត្រៀម រ៉ូបដែលយកមកពាក់ជាលើកទីមួយ រ៉ូបដែលមិនធ្លាប់ស្លៀកពេលយប់ តែពេលនេះសុខចិត្តយកវាមកស្លៀក ស្លៀកព្រោះចង់ឲ្យភ្នែកកម្លោះអ្នកមានរូបសង្ហារម្នាក់នោះចាប់អារម្មណ៍ ចាប់ចិត្តនឹងខ្លួន។
«ចង់មានលុយចាយ កុំទៅកំណាញ់អីនឹងរូបរាងប៉ុណ្ណឹងនោះ បើស្លៀកបែបហ្នឹងហើយមិនចាប់អារម្មណ៍ រំលោភយកតែម្តង ហិៗ...»ឆេយ៉ុង យកដៃខ្ទប់មាត់លួចអស់សំណើច សប្បាយចិត្តពេលដឹងថាបន្តិចទៀតខ្លួនឯងនឹងឡើងទៅបន្ទប់គេហើយប្រើល្បិចបង្រ្កាបឲ្យគេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ខ្លួន។

តុក ! តុក !
សម្លេងគោះទ្វារបន្លឺឡើងដាស់ស្មារតីនាយកម្លោះ ជីមីន ឲ្យងាកភ្នែកសម្លឹងទៅដោយមិនមាត់អ្វីទាំងអស់ទើបអ្នកខាងក្រៅពោលឡើង៖
«ខ្ញុំមកសម្អាតបន្ទប់ !»ឆេយ៉ុង និយាយដោយសម្លេងស្រាលៗ និងរំភើបចិត្តដែលកំពុងតែត្រៀមខ្លួនរួចជាស្រេចចូលទៅរកគេ។
«ចូលមក !»ជីមីន បោះសម្តីពីរម៉ាត់យ៉ាងមាំមុននឹងរេភ្នែកទៅរកការងាររបស់ខ្លួនបន្ត។
ក្រាក !
ឆេយ៉ុង ញញឹមស្ញេញ ស្ញេញឡើងចង់ស្ងួតជើងធ្មេញ ស្ញេញបែបចង់ប្រទាក់ចិត្តឲ្យអ្នកសម្លឹងមកភាំងនឹងសម្រស់របស់ខ្លួនតែផ្ទុយស្រឡះ ជីមីន ចងចិញ្ចើមខ្វេរមិនដឹងអី កាន់តែមិនយល់ពីមនុស្សស្រីចំពោះមុខគិតអីឲ្យប្រាកដ ស្លៀកពាក់លេចលើលេចក្រោមពិបាកភ្នែកមើលខ្លាំងណាស់។
«មកសម្អាតឬមកបង្ហាញម៉ូត ?»ជីមីន សម្តែងទឹកមុខហួសចិត្តដាក់នាងដោយគ្មានអារម្មណ៍អ្វីនឹងរាងស្រឡូនមួយក្តាប់របស់អ្នកកំពុងឈរ។
«អត់មានអារម្មណ៍អីទេ ?»ឆេយ៉ុង ទម្លាក់ស្នាមញញឹមអើតក.សួរគេដោយចំហរមាត់ឆ្ងល់ នាងខំតែងខ្លួន បាញ់ទឹកមុខ លាបក្រែមស្ទើរអស់តែមើលចុះ មើលទឹកមុខគេពេលនេះចុះដូចនាងមិនស្អាតមិនអាចមានសមត្ថភាពទាក់គេ។
«ប្រញាប់សម្អាតទៅ»ជីមីន ក្រវីក្បាលតិចៗដោយមិនឆ្លើយសំណួរនាងមុននឹងបង្គាប់បញ្ជារដោយសម្លេងធុញទ្រាន់។
«អារម្មណ៍អីបន្តិចក៏គ្មានដែរអ្ហេ៎ ?»ឆេយ៉ុង ងឿងឆ្ងល់ហើយសែនចង់ដឹងពេលឃើញគេមិនបានចាប់អារម្មណ៍នឹងការស្លៀកពាក់របស់នាងបែរជាគិតតែពីខ្វល់នឹងរឿងកិច្ចការរបស់ខ្លួនឯង គេជាប្រុសពិតឬអត់ហ្នឹង ?
«សម្អាតឬអត់ ? បើមិនសម្អាតចេញទៅវិញទៅ»ជីមីន ដកដង្ហើមធំមួយឆាវបន្ទប់មកក៏ចង្អុលទៅមាត់ទ្វារដេញនាងឲ្យទៅវិញទើបនាងរហ័សយកទាញដកអំបោសរូតរះធ្វើការសម្អាត៖
«សម្អាតៗ !»

រឿង🔞បំណុលប្រាថ្នា🔞(End)Where stories live. Discover now