បំណុលប្រាថ្នា (short novel)
ភាបញ្ចប់
ថ្ងៃថ្មី...
ព្រះអាទិត្យបញ្ចាំងភក្រ្តាផូរផង់ ឆ្លុះបញ្ជាំងដល់លើគ្រែដែលកំពុងមានមនុស្សប្រុសស្រីពីរនាក់គេងឱបគ្នាយ៉ាងលង់លក់ ស្កប់ស្កល់ ខណៈនោះត្របកភ្នែកស្តើងតូចកម្រើកឡើងបើកតិចៗដោយការអស់កម្លាំង ។
ឆេយ៉ុង ទម្លាក់ទឹកភ្នែកមួយដំណក់ចុះមកដោយការឈឺចាប់ពេលនឹកគិតដល់ដៃមនុស្សប្រុសម្នាក់នោះកំពុងតែក្រសោបកាយនាង ក្រោយមកក៏ព្យាយាមសម្រួលអារម្មណ៍ងើបពីដំណេកសម្លឹងមុខគេតិចៗដោយការស្អប់ខ្ពើមមុននឹងចុះទៅយកអាវឃ្លុំមកពាក់លើខ្លួនហើយហួសចូលបន្ទប់ទឹក។
មួយសន្ធុះក្រោយមក ជីមីន ក៏បើកភ្នែកឡើងសម្លឹងមើលពិដានហើយក៏ងាកទៅរកខាងស្តាំដៃតែមិនឃើញវត្តមាននរណាទើបងើបក្បាលឡើងសម្លឹងទៅទូរខោអាវពេលឮសម្លេងរើរបស់ហើយក៏ឃើញថា ឆេយ៉ុង កំពុងរើសម្លៀកបំពាក់របស់នាងយ៉ាងខ្ជាប់ខ្ជួនដោយទឹកមុខស្រពោន។
«ទៅណា ?»គេចុះពីលើពូកមកចាប់ទាញដៃនាងសួរដោយទឹកមុខមាំខណៈនាងកន្រ្តាក់ដៃគេចេញមុននឹងលើកកាតាបខោអាវមកយួរដោយសម្តី៖
«បំណុលអស់ហើយលោកជាអ្នកនិយាយខ្លួនឯងមិនអញ្ចឹងហី ?»
«តែនាងដេកជាមួយខ្ញុំហើយ»គេចាប់ដៃនាងជាប់ជាលើកទីពីរនិយាយដោយទឹកមុខប្រាកដប្រជា បង្កើនចម្ងល់ដល់នាងទ្វេរដង យប់មិញក៏អញ្ចេះ ព្រឹកឡើងក៏អញ្ចោះ តាមមិនទាន់សម្តីរបស់គេទេ។
«ចង់យ៉ាងម៉េចឲ្យប្រាកដ ?»នាងចងចិញ្ចើម សួរគេដោយអារម្មណ៍ច្របូកច្របល់ កាន់តែមិនយល់ពីចិត្តដែលមានក្នុងបេះដូងគេនៅវិនាទី។
«នាងត្រូវបម្រើខ្ញុំបែបនេះរហូត»
ផ្លាច់ !
«លោកអាក្រក់ណាស់ ទោះបីខ្ញុំធ្លាប់ធ្វើខ្លួនគ្មានតម្លៃតែខ្ញុំក៏មិនថោកទាបហួសដល់ថ្នាក់លោកធ្វើបែបនេះដាក់ខ្ញុំដែរ»ឆេយ៉ុង ទះគេមួយកាំផ្លៀងហើយក៏និយាយចេញមកដោយការឈឺចាប់ត្រង់បេះដូងខាងឆ្វេង គេអាក្រក់ខ្លាំងណាស់តាំងពីកើតមកនាងមិនដែលជួបប្រុសណាអាក្រក់ដូចជាគេទេ មើលងាយនាងសម្បើមពេកហើយ។
ភ្លាមនោះ ឆេយ៉ុង ក៏បែរខ្នងចេញពីគេជូតទឹកភ្នែកដែលស្រក់ហូរមុននឹងបោះជំហានទៅ តែបានតែមួយជំហាននាងក៏ត្រូវអាក់ម្តងទៀតដោយឮសម្តីរបស់គេ៖
«បម្រើក្នុងនាមជាភរិយារបស់ខ្ញុំ»ជីមីន ពោលរួចក៏បោះជំហានមកប្រឈមដាក់នាង ឯនាងក៏ភាំងសម្លឹងមុខគេយ៉ាងភ្លឹក ចម្ងល់ផ្ទុះពេញប្រពន្ធ័ប្រសាទរបស់នាងជាច្រើន។
«មុននឹងសម្រេចចិត្តធ្វើអ្វីខ្ញុំគិតជាមុនហើយថាខ្ញុំនឹងត្រូវធ្វើយ៉ាងម៉េច ខ្ញុំយកបានភាពបរិសុទ្ធរបស់នាង ខ្ញុំក៏ត្រូវមានទំនួលខុសត្រូវចំពោះនាង»គេនិយាយដោយទឹកមុខប្រាកដប្រជា និយាយដោយចេញពីចិត្ត ហើយច្បាស់ណាស់ថាពាក្យសម្តីរបស់គេកាន់តែឲ្យនាងវិលវល់ក្នុងខួរបន្ថែមទៀតទើបនិយាយ៖
«យប់មិញលោកមិនបាននិយាយបែបនេះទេ»ពិតណាស់ ! ត្រចៀកនាងមិនបានខូច ហើយនាងក៏ជឿថានាងមិនបានយល់សប្តិគេប្រើសម្តីដាក់នាងយ៉ាងគួរឲ្យស្អប់ រហូតដល់នាងលែងចង់នៅក្បែរតទៅទៀត។
«ពេលនោះខ្ញុំខឹងនឹងនាងចចេសពេក»ជីមីន ដកដង្ហើមច្រត់ចង្កេះដោយការធុញថប់ យប់មិញគេខឹងឡើងចង់ផ្ទុះ នាងចចេសណាស់ ប្រាប់អីក៏មិនស្តាប់ទោះបី សុងមិ ខុសតែនាងក៏មិនត្រូវប្រើកម្លាំងបាយបែបនោះដាក់គេមុនដែរ។
«តែលោកមិនបានស្រឡាញ់ខ្ញុំឯណា ?»ទេ ! នាងមិនទាន់អស់ចម្ងល់ទេ ហេតុអីគេនិយាយផុយៗថាយកនាងធ្វើប្រពន្ធទាំងដែលការពិតដំបូងឡើយវាមិនស្រួលបែបនេះទេ គេជាមនុស្សបេះដូងថ្ម ឲ្យដៃហើយនៅមិនចង់មើលទៀត ។
«ខ្ញុំអត់បានស្រឡាញ់នាងទេ តែបេះដូងខ្ញុំពិតជាមិនចង់ឲ្យនាងចាកចេញនោះទេ គ្មាននាងខ្ញុំដូចជាវាលៗ ល្ហើយៗ ហើយក៏ឯកាយ៉ាងម៉េចមិនដឹងទេ»ជីមីន មិនយល់ពីបេះដូងគេដូចគ្នា មនុស្សដូចនាងបើឲ្យគេថាស្រឡាញ់វាមិនកើតទេព្រោះគេមិនដែលស្គាល់នាង ពេលវេលាក៏មិនសមរម្យ តែហេតុអីពេលនាងចង់ចាកចេញគេខ្លាចបាត់វត្តមាននាងបែបនេះ ? នេះអាចហៅបានថាជាការស្រឡាញ់ទេ ?
«មិនស្រឡាញ់យកខ្ញុំកំដរអារម្មណ៍លោកមែនទេ ? ខ្ញុំអន់ដ៏ម្លឹងឬ ?»នាងសែនហួសចិត្ត មាត់ថាមិនស្រឡាញ់ មាត់ថាចង់ឲ្យនាងធ្វើភរិយា តែគេឲ្យាងនៅក៏ព្រោះតម្រូវការអារម្មណ៍របស់គេ គេមិនបានយល់ពីចិត្តនាងឡើយ។
«ក៏បាន ! ខ្ញុំស្រឡាញ់នាង យល់ព្រមទេ ?»ពេលឃើញនាងបម្រុងនឹងដើរចេញទៅម្តងទៀតគេក៏និយាយហីៗ បែបគ្មានអារម្មណ៍ពិសេសអ្វីធ្វើឲ្យនាងកាន់តែខឹងនិងគេខ្លាំងឡើង បន្ទាប់ក៏ពោល៖
«ខ្ញុំមិនចង់បានការនិយាយចេញមកបែបបង្ខំបែបហ្នឹងទេ»
«បងស្រឡាញ់អូន»ឮប្រយោគមិនប៉ុន្មានម៉ាត់នេះ ក៏អាចធ្វើឲ្យបេះដូងនាងក្តុកក្តួល រំភើបនិងរីករាយក្នុងពេលតែមួយ លើកទី១ហើយដែលមានមនុស្សនិយាយមកកាន់នាងបែបនេះ ហើយក៏លើកទី១ហើយដែលនាងបានទទួលអារម្មណ៍ដែលចេញពីក្តីស្រឡាញ់របស់គេ ទោះបីពេលខ្លះគេមើលទៅដូចមនុស្សអាក្រក់ មាត់អាក្រក់ តែចិត្តគេទុកនាងសំខាន់ជានិច្ច ទុកនាងសំខាន់ជាងលេខារបស់គេទៅទៀត បើមិនពុំនោះគេក៏មិនបើកឡានមកតាមនាងដែរ។
ក្រោយមក ជីមីន ក៏លាបាតដៃហុចទៅឲ្យ ឆេយ៉ុង ចាប់ឯនាងរាងស្ទាក់ស្ទើរនៅសម្លឹងមើលមុខគេសិន មុននឹងឈោងដៃតិចៗទៅចាប់នឹងដៃគេទាំងកែវភ្នែករលីងរលោង។
«លោក ! ខ្ញុំសុំរឿងមួយបានទេ ?»បន្ទាប់មក ឆេយ៉ុង ក៏និយាយដាក់គេតិចៗ ទាំងខ្លាចចិត្តមិនហ៊ានចង់និយាយទើបគេដើរទៅយកកន្សែងបណ្តើរហើយតបមកនាងបណ្តើរ៖
«រឿងអី ?»
«ផ្ញើរលុយឲ្យម៉ាក់ខ្ញុំផង»ការពិតនាងមិនដែលភ្លេចឡើយពីវត្តមានអ្នកមានគុណ ទោះគាត់វក់នឹងល្បែងតែនាងក៏ចង់ឃើញគាត់មានក្តីសុខហើយនាងក៏ជឿថាមកទល់ពេលនេះគាត់ប្រហែលជាឈប់យូរហើយ លែងងប់នឹងល្បែងដូចពីមុនទៀតហើយ។
«អូខេ !»គេតបហីៗមិនស្តាយ ឬមិនរិះ មិនកំណាញ់តែមានអារម្មណ៍ថាលួចសរសើរនាងក្នុងចិត្ត ឃើញឡប់ឡែតាប៉ែលតទេ តែការពិតនាងមិនដែលភ្លេចពីមនុស្សដែលផ្តល់កំណើតឡើយ។
«តែខ្ញុំសុំនាងវិញ !»
«សុំ...អ៊ុប....!»នាងចង់សួរថាសុំអី តែមិនទាន់បង្ហើបសម្តីផងគេក៏យកបបូរមាត់គេមកបំបិទមាត់ក្រពុំយ៉ាងរហ័សបង្កឲ្យនាងបើកភ្នែកធំៗស្លឺឡើងវិលវល់មិនដឹងធ្វើអីក្រៅពីស្រឡាំងកាំង ក្រោយពីគេប្រលែងហើយនាងក៏មានទឹកមុខក្រហមព្រឿងហើយបែរខ្នងមិនហ៊ានប្រឈមសម្លឹងមុខគេ យកដៃខ្ទប់មុខហើយរំភើបស្ទើរចង់ហោះភ្លាមៗខណៈនោះក៏និយាយ៖
«នេះ...នេះខ្ញុំកំពុងក្លាយជា surga mommyមែនទេនៀក ? អ្ហាយយយយយយយយយយយយ»នាងស្រែកឡើងមួយអស់សម្លេងរំភើប រំជើបរំជួល បបួលឲ្យរាងសង្ហារឈរធ្វើមុខហួសចិត្តលាយលំនឹងអស់សំណើច នាងនៅតែល្មោភលុយ ច្រឡឺមខ្លាំងណាស់យប់មិញទើបយំឡើងហើមភ្នែកហើយសោះ តែថាគេកំពុងមានប្រពន្ធជាស្រីឡប់ដូចនាងមែនទេ ? មានក្តីសុខម្យ៉ាងដែរតាស៎ ហាហា ។
_____
បំណុលដែលអាឆេប្រាថ្នាឡូវបានសម្រេចបាត់🌚🌚🌚
~ចប់ដោយបរិបូណ៌~
