ភូមិគ្រឹះដ៏ធំមួយកំពុងតែងមានសម្លេងយំស្រែកដោយសេចក្តីឈឺចាប់និងសម្លេងស្នូកកាំភ្លើងបន្លឺទ្បើងមករន្ទាលពេលទាំផ្ទៃភូមិគ្រឹះគួរឲ្យភ័យខ្លាច។
«ខ្ញុំសូមអង្វរលោកកុំសម្លាប់ខ្ញុំអី»ស្រ្តីវ័យចំណាស់ម្នាក់លើប្រអប់ដៃទាំងគូរសំពះទៅកាន់នាយកម្លោះម្នាក់ទាំងយំញ័រខ្លួនទទ្រើកយ៉ាងគួរឲ្យអាណិតបំផុតប៉ុន្តែមិនគួរឲ្យអាណិតសម្រាប់ប្រុសកម្លោះឈាមត្រជាក់ម្នាក់នោះទ្បើយហើយគេនោះគ្មានអ្នកណាក្រៅពី គីម ថេយ៉ុង ម៉ាហ្វៀលាក់មុខដែរមានឥទ្ធិពលយ៉ាងខ្លាំងទាំងផ្លូវងងឹតនិងស្រប់ច្បាប់ហើយថែមទាំងជាមហាសេដ្ឋីវ័យក្មេងល្ហក់អាយុ19ឆ្នាំដោយសារតែគេជាមនុស្សមានអំណាច់ហើយថែមទាំងមានរូបសម្រស់ស្រស់សសង្ហារខាប់ចិត្តថ្លើមមនុស្សស្រីទាំងទ្បាយថែមទៀតនោះធ្វើឲ្យគេខ្លាចជាសេចក្តីប្រាថ្នារបស់ស្រីៗគ្រប់គ្នា។
«ផាំង»ថេយ៉ុងមិនបានអើរពើរជាមួយនិងសម្រែកស្រែកយំអង្វរក៏យ៉ាងកួរឲ្យអាណិតរបស់ស្រ្តីម្នាក់នោះទ្បើយគេបែបជាលើកាំភ្លើងកេះកៃបាញ់តម្រងទៅចំកណ្តាលថ្ងាស់ស្រ្តីម្នាក់នោះស្លាប់យ៉ាងឈាមត្រជាក់បំផុតដោយគ្មានញញឺតដៃអ្វីបន្តិចសោះទ្បើយ។
«ង៉ាៗ ង៉ាៗ»ខណ:ពេលនោះដែរសម្លេងទារីកាតូចស្រែកយំបន្លឺទ្បើងយ៉ាងខ្លាំងចេញពីជ្រុងម្ខាងនៃបន្ទប់មួយហុចផលឲ្យនាយកម្លោះដើរបោះជំហាន់យឺតចូលទៅរកប្រភពសម្លេងមួយនោះក៏ឃើញថាជាក្មេងស្រីតូចមុខមាត់គួរឲ្យស្រទ្បាញ់ម្នាក់កំពុងតែស្រែយំយ៉ាងខ្លាំងគួរឲ្យអាណិតបំផុត។ជីមីនលូកដៃយឺតចូលទៅបម្រុងនិងប៉ះថ្ពាល់ប៉ោងពណ៍ផ្កាឈូកគួរឲ្យគ្រឺខ្នាញ់របស់ទារិកាម្នាក់នោះគ្រាន់តែបានឃើញផ្ទៃមុខតូចច្រមិចគួរឲ្យស្រទ្បាញ់នាងតូចភ្លាមធ្វើឲ្យគេមានអារម្មណ៍អាណិតស្រទ្បាញ់ចូលចិត្តមិនដាច់ចិត្តនិងសម្លាប់ក្មេងតូចម្នាក់នេះយ៉ាងមិចមិនដឹងនោះទេកំពុងតែមានការរ៉េរ៉ាក្នុងចិត្តរំពេចនោះដែរសម្លេងទូរស័ព្ទដៃនៅក្នុងហោប៉ាវរបស់គេក៏បានរោទ៍ទ្បើងមកហុចផលឲ្យប្រុសកម្លោះប្រញាប់ចុចលើកមកទទួលយ៉ាងលឿន។
«ថេយ៉ុង រឿងដែរអាម្នាក់នោះប្រាប់យើងនោះគឺមិនមែនជាការពិតនោះទេលោកកាងមិនបានព័ន្ធនិងរឿងនេះទ្បើយ»
«ថាមិច?»ថេយ៉ុងសួរអ្នកដែរនៅក្នុងខ្សែប្រព័ន្ធម្ខាងទៀតបញ្ជាក់ស្អីគេដោយការភ្ញាក់ផ្អើលនេះគេស្តាប់ច្រទ្បំមែនទេ? បើវាជាករពិតនោះមានន័យថាគេបានសម្លាប់មនុស្សស្លូតត្រង់ដែរមិនបានដឹងរឿងអ្វីសោះអស់ស្ទើរតែមួយគ្រួសារនេះគេបានធ្វើអ្វីទៅព្រោះអើយ។
«ដូចដែរបានលឺឯងសម្លាប់មនុស្សខុសហើយ»
បានលឺបែបនេះរួចហើយថេយ៉ុងគេគាំងនិយាយអ្វីលែងចេញចុចបឹទទូរស័ព្ទរួចក៏ឈរសម្លឹងទៅមើលទារិកាតូចដែរកំពុងតែញញឹមដាក់គេយ៉ាងគួរឲ្យស្រទ្បាញ់នោះដោយអារម្មណ៍ដឹងខុសនិងមានវិប្បដិសារីជាខ្លាំងនេះគេបានបំផ្លាញ់ជីវិតដ៏ស្រស់បំព្រងក្មេងស្រីតូចម្នាក់ដែរមិនដឹងខ្យល់អ្វីឲ្យក្លាចជាក្មេងកំព្រាហើយគេចំជាចោរម្សៀតពិតមែនហើយ។
បន្ទាប់ពីឈរគិតមួយសន្ទុះធំថេយ៉ុងក៏ស្រាប់តែលូកដៃទៅចាប់លើកបីរាងកាយតូចរបស់ទារិកានៅក្នុងដៃមកអោបផ្អឹបនិងដើមទ្រូងមាំងរបស់គេយ៉ាងស្និតស្នាល់មុននិងឧទានទ្បើងមកតិចៗ។
«ក្មេងតូចចាប់ពីពេលនេះទៅកូនក្លាយជាកូនស្រីរបស់ប៉ាហើយលឺទេ?»

YOU ARE READING
Daddy Mafia(Complete)
Short Storyស៊េរី:ផ្ចាញ់លោកប៉ាចឹញ្ចឹម(Season1) ឋានៈជាឪពុកកូននិងគ្នាបែបនេះគឺវាល្អបំផុតហើយកុំទាមទារវាលើសពីនេះអីពីព្រោះថាប៉ាគ្នាថ្ងៃស្រទ្បាញ់កូនលើសពីពាក្យថាឪពុកនិងកូនទ្បើយ។ គីមថេហ្សា♡︎គីមថេយ៉ុង