ភាគ4(កូនឈប់និយាយចូលប៉ាៗហើយ)

896 31 0
                                        

«យេណាខ្ញុំគិតថានាងត្រទ្បប់ទៅវិញសិនទៅរឿងយើងចាំលើក្រោយចុះ»ដោយឃើញសភាពការមិនស្រួលថេយ៉ុងក៏សម្រេចចិត្តដេញយេណាទៅវិញព្រោះបើនាងនៅទីនេះយូរគេមិនហ៊ានធានាទេថាថេហ្សាកូនស្រីកំហូចរបស់គេនេះនិងធ្វើអ្វីខ្លះទៅលើនាងបែបនេះហើយជម្រើសដល់ល្អបំផុតសម្រាប់យេណាគឺត្រូវតែត្រទ្បប់ទៅវិញ។
«អូខេ លើកក្រោយក៏បានណា»យេណាកាលបើលឺបែបនេះនាងក៏មិនស្ទាក់ស្ទើរនិងទៅវិញដែរពីព្រោះថេយ៉ុងគេនិយាយថាចាំជួបគ្នាលើកក្រោយអញ្ចឹងមានន័យថាថេយ៉ុងគេចាប់អារម្មណ៍លើនាងហើយគេនៅតែចង់ជួបនាងម្ដងទៀតហើយនាងក៏នៅមានឪកាសចាប់យកថេយ៉ុងមកឲ្យបានដែរ។
«នៅមានលើក្រោយទៀតមែនទេប៉ា?»ថេហ្សាឧទានទ្បើងមកចង់ចឹញ្ចើមដាក់អ្នកដែរជាឪពុកដោយទឹកមុខខឹងសម្បារមុននេះនាងមិនបានរករឿងបងស្រីម្នាក់នោះមិនបានទៅរករឿងគេក៏ព្រោះតែនាងភ្លេចខ្លួន នៅពេលដែរលឺពាក្យរបស់លោកប៉ានាងហើយធ្វើឲ្យថេហ្សានាងនឹកឃើញទ្បើងមកវិញថាប៉ារបស់នាងបានបោកប្រាស់នាងហើយពេលនៅមកនិយាយថានិងជួបគ្នាលើកក្រោយជាមួយនិងបងស្រីម្នាក់នេះទៀតគួរឲ្យក្តៅចិត្តណាស់នាងពិតជាមិនចង់ឲ្យប៉ាៗរបស់នាងទៅពាក់ព័ន្ធជាមួយនិងមនុស្សស្រីម្នាក់ណាហើយរឹតតែមិនចង់បានម៉ាក់តែម្ដង។
«គឺអញ្ចេះទេថេហ្សាគឺប៉ា...»ថេយ៉ុងគេប្រុងនិយាយបកស្រាយដើម្បិកុំឲ្យថេហ្សានាងតូចខឹងនិងគេពីព្រោះថាមើលតាមទឹកមុខគេក៏ដឹងថាកូនស្រីគេកំពុងតែខឹងនិងគេហើយ។
«បានហើយប៉ាៗ ប៉ាៗបង្រៀនកូនឲ្យត្រូវចេះរក្សារពាក្យសម្តីប៉ុន្តែប៉ាមិនធ្វើវានេះទេ»ក្មេងតូចស្រដីយំរាប់រៀបទាំងរលីងរលោងទឹកភ្នែកខឹងអន់ចិត្តណាស់ហើយក៏ខឹងខ្លាំងដូចគ្នាដែលោកប៉ារបស់នាងមិនបានរក្សាពាក្តសម្តីខ្លួនឯងទុកទេ គេបង្រៀនឲ្យនាងតូចចេះរក្សារពាក្យសម្តីខ្លួនរក្សារសន្យាប៉ុន្តែគេបែបជាមិនបានធ្វើអ្វីដូចទៅនិងអ្វីដែរគេបានបង្រៀននាងទ្បើយ កាលពីមុនថេយ៉ុងធ្លាប់និយាយថាដើម្បីឲ្យថេហ្សាសប្បាយចិត្តធ្វើខ្លួនជាក្មេងល្អគេនិងមិនយកខ្លួនទៅពាក់ព័ន្ធជាមួយនិងមនុស្សស្រីទាំងអស់នេះប៉ុន្តែពេលនេះគេនៅតែដដែលគឺនិយាយអ្វីឲ្យតែរួចពីមាត់។
«ថេហ្សាកូនជាក្មេងកូនមិនយល់ពីប៉ានេះទេ»ថេយ៉ុងគេដឹងថាគេខុសដែរមិនចេះរក្សាពាក្យសម្តីជាមួយនិងកូនស្រីប៉ុន្តែឲ្យគេធ្វើបែបណាទៅបើគេមានអរម្មណ៍ថាត្រូវការរឿងបែបនេះមនុស្សធ្លាប់តែគេងជាមួយនិងមនុស្សស្រប្តូរមុខរហូតមិនចេះឈប់ឲ្យមកតាំងខ្លួនជាព្រះសុីម៉ងមិនឲ្យទៅរវល់និងមនុស្សស្រីមិនឲ្យបំពេញចំណងប្រាថ្នាក់របស់ខ្លួនវាមិនងាយនេះទេវាពិបាកក្នុងខ្លួនខ្លាំងណាស់នាងតូចជាក្មេងហើយក៏ជាក្មេងស្រីថែមទៀតគ្មានថ្ងៃយល់ពីអារម្មណ៍ន័យចំណងតណ្ហាដែពុះកញ្ចោលក្នុងខ្លួនរបស់គេនោះទ្បើយ។
«ត្រូវហើយហ្សាមិនយល់ទេ ហ្សាមិនយល់ហេតុអីប៉ាៗកុហកកូនមិនយល់ថាហេតុអ្វីប៉ាៗមិនរក្សាពាក្យសម្តីខ្លួនឯង យល់ថាហេតុអ្វីប៉ាបញ្ចូនកូនទៅក្រៅផ្ទះដើម្បីនាំបងស្រីមុខឈើនោះមកផ្ទះ»ថេហ្សានិយាយរៀបរាបទាំងទឹកភ្នែកទឹកសំបោរហូរមករហេមរហាមដាក់ឪពុកយ៉ាងគួរឲ្យអាណិតលើទីមួយហើយដែរប៉ារបស់នាងធ្វើឲ្យនាងយំខ្លាំងបែបនេះតើនៅមានរឿងអ្វីច្រើនទៀតទៅដែរនាងមិនយល់ពីមនុស្សចាស់ដូចជាប៉ារបស់នាងចង់ដឹងខ្លាំងណាស់។
«អូខេ កូនហ្សាប៉ាដឹងខុសហើយឲ្យប៉ាសូមទោសណាកូនណាឈប់យំទៅណាកូន»ដោយឃើញកូនយំខ្លាំងបែបនេះថេយ៉ុងគេក៏មិនអាចប្រកែកតវ៉ានិយាយអ្វីច្រើនទ្បើយយ៉ាងណាក៏គេជាអ្នកខុសដែរអញ្ចឹងហើយមានតែសូមទោសកូនបើមិនអញ្ចឹងទេថេហ្សានាងមិននិយាយរកគេទៀតហើយ។
«ប៉ាៗថេយ៍ស្រទ្បាញ់បងស្រីមុខឈើដើរទ្រូងធំនេះប៉ាអត់ស្រទ្បាញ់កូនទេអ្ហឹកៗកូនឈប់និយាយចូលប៉ាៗហើយ»

Daddy Mafia(Complete)Where stories live. Discover now