ភាគទី88(សម្លាប់ប៉ាចុះ...)

579 24 0
                                        

«ហ្សាត្រជាក់ចិត្តហើយស្តាប់ការបកស្រាយរបស់ប៉ាសិនបានទេ?»ថេយ៉ុងពោលដោយលួងលោមឲ្យថេហ្សានាងស្ងាប់ចិត្តកុំឲ្យនាងគិតអ្វីផ្តេសផ្តាសមិនមែនគេខ្លាចស្លាប់នោះទេប៉ុន្តែគឺនាងស្តាប់គេបកស្រាយឲ្យច្បាស់សិនគេដឹងថាគេខុសក៏ប៉ុន្តែក៏សូមនាងស្តាប់ពីហេតុផលរបស់គេផងចុះ។
«នៅមានការបកស្រាយទៀតឬ?»ដល់ដំណាក់កាលនេះហើយនៅចង់បកស្រាយទៀតឬ?ដល់ពេលនេះនាងមិនចង់ស្តាប់មិនចង់លឺអ្វីទាំងអស់ចេញពីមាត់ឃាតករដូចជាគេនាងស្អប់ៗគេខ្លាំងបំផុត។
«លោកគិតថាខ្ញុំនៅបន្តល្ងង់ដូចកាលពីមុនឲ្យលោកបោកបញ្ឆោតបានទៀតមែនទេ?ស្តាយការស្រទ្បាញ់ទុក្ខចិត្ត ការគោរពរបស់ ការលះបងរបស់ខ្ញុំដែរបង់ទៅលើឃាតករគួរឲ្យស្អប់ដូចជាលោក»នេះគិតចង់បោកនាងដល់ពេលណាទៀតទើបគេស្ងប់ចិត្តនាងព្រមធ្វើល្ងងឲ្យគេបោកប្រាស់បានមករហូតហើយនៅមិនអស់ចិត្តទៀតឬ?នេះគិតថានាងជាក្មេងមិនដឹងខ្យល់អ្វីឲ្យគេបោកបានដូចកាលពីមុនទៀតឬ?ស្តាយខ្លាំងណាស់ដែរកាលកន្លងមកដែរគោរពទុក្ខចិត្តនិងដឹងគុណគេនិងដាក់ចិត្តស្រទ្បាញ់គេខ្លាំងណាស់ដល់ថ្នាក់លះបង់ទាំងកាយទាំងចិត្តឲ្យគេគ្មានសេសល់ចុងក្រោយនាងក៏ត្រូវមកខក់ចិត្តបែបនេះ។
«ប៉ាសុំទោស»ថេយ៉ុងពោលទ្បើងងមកទាំងអួលណែនដើរកដោយសេចក្តីដឹងខុសជាខ្លាំងបើដឹងថាទង្វើររបស់គេនអតីតកាលជះឥទ្ធិលមកលើថេហ្សាធ្វើឲ្យនាងឈឺចាប់ខ្លាំងយ៉ាងនេះគេមុនធ្វើនោះទេ។
«មនុស្សដូចលោកមិនសមនិងទទួលបានការលើកលែងទោសនោះទេ»ថេហ្សាស្រែកគំហក់ខ្លាំងកំហឹងខឹងច្រាលពេញខួរក្បាលភ្នែកទ្បើងក្រហមឆ្អៅខឹងញ័រខ្លួនអស់ទៅហើយចំណែកទ្បើងដួលដើមករទឹកភ្នែកស្ទើរតែស្រក់ចុះមកតែគេក៏ខំប្រឹងលេបវាទៅវិញមិនឲ្យស្រក់មកព្រោះថាមិនចង់ឲ្យអ្នកណាមកឃើញភាពទន់ជ្រាយរបស់នាងនោះទេ។
«ប៉ាដឹងថាប៉ាខុសចំពោះកូនខ្លាំងណាស់ដែរកំហុសរបស់ប៉ាមិនសមនិងទទួលបានការលើលែងនោះទេប៉ាបានសម្លាប់ប៉ាម៉ាក់បង្កើតរបស់ប៉ាបានធ្វើបាបកូនទាំងចិត្តទាំងកាយប៉ាជាឃាតករបើការស្លាប់របស់ប៉ាធ្វើឲ្យកូនសប្បាយចិត្តនិងរំងាប់កំហឹងកូនបានកូនបាញ់សម្លាប់ប៉ាមកចុះ»គេដឹងថាគេខុសខ្លាំងណាស់ចំពោះនាងហើយកំហុសរបស់គេនេះក៏មិនសាកសមនិងទទួលការលើកលែងទោសពីនាងនោះដែរប៉ុន្តែឲ្យគេធ្វើបែបណាទៅគេមិនដឹងថានិយាយអ្វីក្រៅពីពាក្យថាសូមទោសនេះនោះទេ។ប៉ុន្តែបើនាងខឹងនាងស្អប់គេចង់សងសឹកចង់គេឲ្យគ្រួសាររបស់នាង នាងក៏ធ្វើទៅចុះគេព្រមឲ្យនាងបាញ់សម្លាប់គេទៅបើនាងធ្វើហើយនាងមានអារម្មណ៍ល្អអាចរំងាប់អារម្មណ៍របស់នាងបានគេក៏សុខចិត្តលះបង់ជីវិតមួយនេះទៅចុះ។
«ផាំង...»ស្រីល្អកើកកាំភ្លើងតម្រងទៅបាញ់ថេយ៉ុងគឺជូនតាមសំណូងពររបស់ថេយ៉ុងតែម្ដងបើគេសូមឲ្យនាងបាញ់នាងក៏បាញ់តាមសំណូរកុំឲ្យគេខក់ចិត្ត។

Daddy Mafia(Complete)Wo Geschichten leben. Entdecke jetzt