«យំនឹកខ្ញុំផងឬ? ហិ ហិ បើប្រាប់ថាប៉ុន្មានឆ្នាំនេះមានក្តីសុខជាមួយនិងប្រពន្ធរបស់គេទើបវាត្រូវជាង អៅ...ខ្ញុំភ្លេចទៅថាខ្ញុំគ្មានប៉ាគ្មាម៉ាក់ទេពូឈប់ហៅឃាតករម្នាក់នោះថាជាប៉ារបស់ខ្ញុំទៀតទៅ»គ្រាន់តែបានលឺសម្តីរបស់ជុងហ្គុកហើយថេហ្សាអស់សំណើចសើចរលាក់ខ្លួនក្អឹកដូចជាអ្វីដែរជុងហ្គុកនិយយាវាជារឿងកំប្លែងយ៉ាងអញ្ចឹងធ្វើនាងកម្លោះក៏ចងចឹញ្ចើមមិនយល់។គេយំនឹកនាង គេមានវិប្បិសារីឬ?គេចេះយំដែរឬក្រែងគេនេះហើយជាអ្នកចង់ឲ្យនាងស្លាប់មិនអញ្ចឹងឬហេតុអ្វីក៏មកត្រូវយំនឹងនាងទៅវិញ។និយាយបានបន្តិចនាងក៏ស្រាប់តែលើប្រអប់ដៃមកបឹទមាត់ខ្លួនឯងមុននិងហាមបំរាមមិនឲ្យជុងហ្គុកហៅថេយ៉ុងថាជាប៉ារបស់នាងទៀយនោះទេហើយនាងក៏ឪពុកជាឃាតករដែរការពិតនាងដឹងរឿងអស់នេះអស់ទៅឍហើយគឺដេវុនជាអ្នកប្រាប់ការពិតមកកាន់នាងហេតុនេះហើយទើបនាងស្អប់ថេយ៉ុងខ្លាំងដល់ថ្នាក់នេះ។
«ថេហ្សាក្មួយដឹងមែនទេ?»ជុងហ្គុកគេភ្ញាក់ផ្អើលមិនស្ទើរទេកាលដែតលឺនាងនិយាយបែបនេះ នេះមានន័យថាថេហ្សានាងដឹងកាលពិតរឿងដែរថេយ៉ុងបានសម្លាប់ប៉ាម៉ាក់បង្កើតរបស់នាងហើយមែនទេ។
«ត្រូវហើយ»សម្តីពីមាត់យ៉ាងសោះកក្រោះបំផុត។
«ហេតុនេះហើយទើបក្មួយមកបង្ករឿងទាំងនោះទ្បើងមកដើម្បីសងសឹង»ដល់ពេលនេះទើបគេយល់គ្រប់យ៉ាងថាហេតុអ្វីថេហ្សានាងចង់រំលាយក្រុមហ៊ុនថេយ៉ុងតាមឈ្នានីថេយ៉ុងតាមការពិតនាងដឹងការពិតហើយក៏ចង់សងសឹងទៅលើងថេយ៉ុងសោះ។
«ពូគុកនៀក៎ពូកែដល់ហើយ...ហិហិពូឆ្លាតជាងបងប្រុសរបស់លោកពូឆ្ងាយណាស់ដឹងទេ?»ថេហ្សានិយយាដោយលើកសរសើទៅកាន់ជុងហ្គុកដោយស្នាមញញឹមមានបង្កប់ទៅភាពខ្មៅងងឹតមួយចំនួនដែរកប់យ៉ាងជ្រៅគ្មានអ្នកមើលដឹង។
«ពូសូមចិត្តក្មួយទៅចុះបញ្ឈប់វាទៅបើក្មួយនៅតែបន្តវាបែបនេះអ្នកពិបាកគឺជាក្មួយ»ជុងហ្គុកគេមិនកាន់ជើងខាងអ្នកណានោះទេគេនិយាយដោយនៅចំកណ្តាលគេទទួលស្គាលថានាងផ្លាសប្តូរច្រើនពិតមែនប៉ុន្តែអ្វីដែរមិនផ្លាសប្តូរនោះគឺចិត្តនិងក្តីស្រទ្បាញ់ទៅលើថេយ៉ុងក៏នៅតែមានដដែលគ្រាន់មានភ្លើងគំុនំមកបឹទបាំងមុខប៉ុណ្ណោះ។
«ខ្ញុំនេះឬ?»ថេហ្សានាងសើចញឹមៗចុងមាត់បែបអស់សំណើចនិងសម្តីរបស់ជុងហ្គុកមុននិងលើកម្រាមដៃចង្អុយលើកចង្អុលមកកាន់មុខខ្លួនឯងចងចឹញ្ចើមទៅកាន់ជុងហ្គុកនាងសងសឹងដើម្បីភាពសប្បាយរីករាយហេតុអ្វីអ្នកពិបាកជានាងទៅវិញ។
«ត្រូវហើយបញ្ឈវាពេលនេះទាន់គ្រប់យ៉ាងមិនទាន់ហួសពេលពាក្យថាសងសឹងវាធ្វើឲ្យពិបាកទាំងអ្នកដែរត្រូវគេព្យាបាទនិងអ្នកដែរព្យាបាទគេ»មនុស្សដែរកំពុងតែខឹងគុំកួនគឺមានឈាមក្តៅកំហឹងទៅច្រាលពេញខួរក្បាលគិតអ្វីមិនចេញនោះទេក្រៅពីពាក្យថាសងសឹងៗដូចថេហ្សានៅពេលនេះប៉ុន្តែនៅពេលដែរកំហឹងរសាយបាត់ទៅទៅនាងប្រាកដជាមានអារម្មណ៍ស្តាយក្រោយចំពោះទង្វើររបស់ខ្លួនឯងហើយអ្នកដែរត្រូវពិបាកគឺនាងខ្លួនឯងជាអ្នកនាំទុក្ខឲ្យខ្លួនឯងរស់នៅគ្មានក្តីសុខ។
«ពូចង់ឲ្យខ្ញុំព្រមទុក្ខឲ្យអ្នកដែរចង់សម្លាប់ខ្ញុំនិងអ្នកសម្លាប់ប៉ាម៉ាក់របស់ខ្ញុំរស់នៅបានសុខស្រួលឬ?»ថេហ្សាស្រែកដាក់ជុងហ្គុកយ៉ាងតឹងសរសៃកបានលឺប្រយោគរបស់ជុងហ្គុកហើយធ្វើឲ្យនាងខឹងឈាវទ្បើងតែម្ដង។
«ថេហ្សាមិនទាន់ដឹងអំពីរឿងរ៉ាវនោះពីក្រោយនេះច្បាស់នោះទេ ក្មួយកំពុងត្រូវគេបោកប្រើហើយ»ដែរគេនិយាយបែបនេះព្រោះគេមកឲ្យគេតាមសុីបអំពីថេហ្សសថេហ្សាតាំងពីថៃ្ងដែរថេហ្សាចាក់ថេយ៉ុងមកម្លេះព្រោះគេក៏បានឃើញថេហ្សាដែរគ្រាន់តែសូវជាច្បាសុីបប៉ុណ្ណោះ។ហេតុដូចនោះហើយទើបគេដឹងពីថេហ្សាស្ទើរគ្រប់រឿងយ៉ាងនេះ។
«ពូចង់ថា...»ថេហ្សានិយាយមិនទាន់ទាំងចប់ផងក៏ត្រូវជុងហ្គុកនិយាយកាត់។
«ដេវុនពូសែនល្អរបស់ឯងគេបោកឯងប្រើសម្រាប់ធ្វើជាឈ្នាមសម្រាប់សងសឹងប៉ាឯងទេការពិតវានោះហើយដែរជាអ្នកប្រាប់ឲ្យប៉ាឯងស្លាប់ប៉ាម៉ាក់បង្កើតរបស់ក្មួយនោះ»គេដឹងថាថេហ្សានាងជឿនាងទុក្ខចិត្តដេវុនណាស់ប៉ុន្តែរឿងដែរនាងដឹងពីគេខ្លះមិនមែបជាការពិតនោះទេដេវុនប្រាកដជាប្រាប់ថេហ្សាថាថេយ៉ុងសម្លាប់ប៉ាម៉ាក់បង្កើតនាងហើយប៉ុន្តែនាងមិនបានដឹងទេថាអ្នកដែរជាមូលហេតុឲ្យជុងហ្គុកទៅសម្លាប់ខុសមនុស្សចំប៉ាម៉ាក់របស់នាងនោះជាដេវុន។គ្រាប់យ៉ាងដេវុកគេយកថេហ្សាមកប្រើដើម្បីសងសឹងថេយ៉ុង។
«មិនពិតទេ»នៅពេលដែរនាងគ្មានអ្នកណាសោះនាងមានដេវុននេះហើយដែរជាអ្នកជួយនាងគាំទ្រនាងផ្តល់កម្លាំងចិត្តឲ្យនាងរឹងមាអាចរស់បន្តទៅមុចក្លាយជាកាងថេហ្សាមនុស្សថ្មីដែរត្រទ្បប់មកវិញលាងការឈឺចាប់ឲ្យគីមថេហ្សា។ហើយញាតិតែម្នាក់របស់កាងថេហ្សាគឺមានតែដេវុននេះឯង។ហេតុនេះហើយទើបនាងជឿទុក្ខចិត្តទៅលើដេវុនខ្លាំងដល់ថ្នាក់នេះ។
«យកវាទៅក្មួយនិងយល់គ្រប់យ៉ាង»ជុងហ្គុកហុចហ្វាសមួយទៅឲ្យថេហ្សាព្រោះគេដឹងថានៅក្នុង សតិសម្បជញ្ញៈរបស់នាងនៅពេលនេះគឺគិតថាដេវុនជាមនុស្សល្អអញ្ចឹងហើយចង់គេនិយាយដល់បែកពពុះមាត់ស្លាប់ទៀតក៏នាងគ្មានថ្ងៃយកសម្តីរបស់គេទៅទុកក្នុងចិត្តដែរហេតុនេះហើយទើបឲ្យជា ភស្តុតាងទៅកាន់នាងតែម្ដង។ថេហ្សាទទួលយករបស់ពីជុងហ្គុកហើយក៏សម្លឹងទៅហ្វាសមួយនោះនិងមុខសង្ហារៗរបស់ជុងហ្គុកឆ្លាសគ្នាឲ្យដោយទឹកមុនស្មើរធេងគ្មានអារម្មណ៍អ្វីទាំងអស់មុននិងដលរចូលទៅក្នុងទ្បានរបស់ខ្លួបបើកចេញទៅ។
«ថេហ្សា...!!!»ខណ:ពេលដែរថេហ្សាបើកទ្បាញចេញទៅក៏ចំពេលដែរថេយ៉ុងគេដើរចេញមកល្មងជាហេតុធ្វើឲ្យគេក្រលេងកន្ទុយភ្នែកទៅឃើញនាងប៉ុន្តែក៏មិនសូវជាច្បាស់ប៉ុន្មាននោះទេ។ប៉ុន្តែគេក៏ប្រញាប់ប្រញាប់ចេញរថយន្តសេរីទំនើបរបស់ខ្លួនជិះទៅតាមកូនស្រីរបស់ខ្លួនភ្លាមៗដោយមិនបង្អង់យូរ។
«ថេហ្សាប៉ាដឹងថាជាកូន»ថេយ៉ុងឧទានទ្បើងម្ដោយគិតរំពឹងនៅក្នុងចិត្តថាមនុស្សស្រីម្នាក់ដែរបើកទ្បាននៅខាងមុខគេនោះជាថេហ្សាជាមនុស្សស្រីដែរគេស្រទ្បាញ់ពិតមែនគេជឿជាក់លើភ្នែកទាំងគូររបស់គេនេះ។
«លោកចូលអន្ទាក់របស់ខ្ញុំហើយគីម ថេយ៉ុង»

ВЫ ЧИТАЕТЕ
Daddy Mafia(Complete)
Короткий рассказស៊េរី:ផ្ចាញ់លោកប៉ាចឹញ្ចឹម(Season1) ឋានៈជាឪពុកកូននិងគ្នាបែបនេះគឺវាល្អបំផុតហើយកុំទាមទារវាលើសពីនេះអីពីព្រោះថាប៉ាគ្នាថ្ងៃស្រទ្បាញ់កូនលើសពីពាក្យថាឪពុកនិងកូនទ្បើយ។ គីមថេហ្សា♡︎គីមថេយ៉ុង