ភាគ26(នាងយល់គ្រប់យ៉ាង)

602 27 0
                                        

«ហេតុអ្វីប៉ាមិនឆ្លើយ ឆាប់ឆ្លើយមក?អ្ហឹកៗ»ដោយឃើញថាថេយ៉ុងគេគិតតែពីនៅស្ងាមមិនមាត់មិនក៏អ្វីសោះនោះថេហ្សាក៏ស្រែយណោះរំអុកឲ្យថេយ៉ុងគេនិយាយការពិតចេញមក ទោះបីជានាងបានដឹងរួចមុនទៅហើយថាខ្លួនមិនមែនជាកូនបង្កើតរបស់ថេយ៉ុងប៉ុន្តែងនាងក៏ចង់ឲ្យគេនិងប្រាប់នាងដោយផ្ទាល់មាត់ថានាងមិនមែនជាកូនរបស់គេនាងមិនចងើលឺវាពីមាត់របស់អ្នកដទៃនោះទ្បើយ។
«ត្រូវហើយថេហ្សាកូនមិនមែនជាកូនបង្កើតរបស់ប៉ានោះទេបានដឹងហើយក៏គួរតែគិតមុននិងធ្វើអ្វីទៅលើមនុស្សរបស់ក៏គួរចេះគិតក្រែងចិត្តរបស់ប៉ាផងយល់ទេ»ថេយ៉ុងឈរនៅស្ងាមត្រឹងមួយសន្ទុះធំដោយគិតថាគួរប្រាប់ការពិតទៅកាន់ថេហ្សាឬក៏អត់ព្រោះក្លាចក្រែងថានៅពេលដែរដឹងការពិតនាងទទួលយកមិនបានប៉ុន្តែយ៉ាងណាគេក៏នៅតែដាច់ចិត្តនិយាយប្រាប់ទៅកាន់ពីព្រោះថេហ្សានាងធំហើយមិនមែនជាក្មេងដូចជាពេលមុននោះទេវាសមហ្មងដែរនាងត្រូវដឹងពីខ្លួនឯងខ្លាំងហើយក៏ដើម្បីកុំឲ្យនាងបង្ករឿងដោយអាងសិទ្ធជាកូនស្រីរបស់ម៉ាហ្វៀដូចជាគេបន្តទៅទៀត។ចំណែកឯងស៊ុនអ៊ីឯណោះវិញញញឹមពិសពុសសប្បាយចិត្តជាខ្លាំងនៅដែរបានឃើញឪពុកកូនគេទាំងពីនាក់នេះឈ្លោះរកាំមរកូតជាមួយគ្នាបែបនេះ។
«ខ្ញុំយល់គ្រប់យ៉ាង»ថេហ្សាញញឹមទាំងទឹកភ្នែកដាក់ថេយ៉ុងមុនបែរខ្នងបោះជំហាន់ដើរចេញទៅដោយក្នុងទ្រូងអួលឈឺចាក់ឆ្គៀលមុននេះនាងស្តាប់មិនច្រទ្បំទេថាថេយ៉ុងគេនិយាយថា(មុននិងធ្វើអ្វីទៅលើមនុស្សស្រីរបស់គេឲ្យនាងចេះក្រែងចិត្តគេ)ទោះបីជាគេមិនប្រាប់ចំៗថាគេកំពុងតែការពារស៊ុនអ៊ីមិនឲ្យថេហ្សានាងទៅប៉ះពាល់ស៊ុនអ៊ីក៏នាងយល់បានហើយ និងបញ្ចាក់ឲ្យនាងដឹងច្បាស់ដែរថាថេយ៉ុងគេស្រទ្បាញ់ការពារស៊ុនអ៊ីមិនមែនជានិងនោះទេការគិតដែរថាថេយ៉ុងស្រទ្បាញ់នាងខ្លាំងជាអ្នកណាៗទាំងអស់តាំងតែពីក្មេងនោះគឺនាងបានដឹងហើយថាវាគ្រាន់តែជាការគិតរបស់កូនក្មេងដូចជានាងដែរគិតឆ្កួតទ្បប់ទ្បើងមកតែម្នាក់ឯងតែប៉ុណ្ណោះ ហើយតាំងតែពីដើម្បីដែរគេមិនទាក់ទងជាមួយនិងមនុស្សម្នាក់ណាមិនមែនមកពីគេសន្យាជាមួយនិងនាងនោះគេក៏ព្រោះគេមានគូរដណ្តឹងកំណាញ់ចិត្តរួចទៅហើយនាងយល់គ្រប់ហើយគ្រប់យ៉ាងទាំងអស់គឺនាងគិតតែម្នាកឯង។
«ថេ-ថេហ្សា...»ថេយ៉ុងកាលបើបាមឃើញទឹកមុខសោកសៅរបស់កូនលាយលំជាមួយដំណក់ទឹកភ្នែកលើផែនថ្ពាល់មុននេះគេក៏ចង់និងទៅតាមនិយាយលួងលោមនាងវិញដែរពីព្រោះគេមិនដែលឃើញកូនស្រីរបស់គេសម្តែងទឹកមុខសោកសៅយំខូចចិត្តបែបនេះពីមុនមកទេពីព្រោះគេគិតថាខ្លួនឯងក៏បាននិយាយជ្រុលជ្រួសវាយប្រហារផ្លូវចិត្តនាងក៏មិនតិចដែរ ប៉ុន្តែមិនទាន់ទាំងបានទៅតាមនាងតូចផងក៏ត្រូវស៊ុនអ៊ីចាប់ប្រអប់ដៃគេជាមិនឲ្យគេទៅណាបាន។
«ថេហ្សានាងធំហើយមិនមែនកូនក្មេងទេនាងចេះគិតហើយបងមិនបាច់ខ្វល់ពីនាងទេ»ស៊ុនអ៊ីអូសដៃថេយ៉ុងចូលទៅក្នុងទ្បាក្នុងបំណងមិនចង់ឲ្យថេយ៉ុងគេតាមថេហ្សាទៅនោះទេ។
នៅភូមិគ្រឹះគីម
ថេហ្សាដើរចូលមកកាន់ផ្ទះវិញទាំងស្រវឹងស្រជោគជាំសក់ក្បាល់រញ៉េរញ៉ៃផ្ទៃមុខសលោកនៅជាប់ដាន់ទឹកភ្នែកមិនរលុបនាងតូចដើរដោយដំណើរយឺតៗប្រៀបដូចជាមនុស្សគ្មានវិញ្ញាណគ្មានកម្លាំងនិងបោះជំហានដើរទៅមុខបន្តក្នុងចិត្តគិតអំពីគ្រប់រឿងដែរបានកើតទ្បើងចំពោះនាង កាន់តែគិតកាន់តែតែធ្វើឱ្យនាងអារម្មណ៍ថាឆួលចុងច្រមុះចង់យំវាអួលណែននៅក្នុងដើមទ្រូងនិយាយអ្វីមិនចេញ។
«ហ្សាទើបទេមកពីណានិងហេតុអ្វីក៏សភាពពិបាកមើលខ្លាំងម្ល៉េះ?»ខណ:ពេលនោះដែស៊ូប៊ីនក៏ដើរចេញពីបន្ទប់មកល្មមក៏ឃើញថាថេហ្សានាងកំពុងតែស្រវឹងហើយស្ថិតនៅក្នុងសភាពពិបាកភ្នែកចម្លែកខុសពីធម្មតាបែបនេះទើបនាយកម្លោះចូលខ្លួនមកសួរនាំដោយការព្រួយបារម្ភពីព្រោះថេហ្សានាមិនដែរធ្វើខ្លួនបែបនេះពីមុនមកទ្បើយ។
«ស៊ូប៊ីន អ្ហឹកៗ »ថេហ្សាកាលសម្លឹងទៅឃើញមិត្តតែម្នាក់គត់របស់ខ្លួននាងក៏ចូលខ្លួនទៅដោយរាងកយមាំរបស់មិត្តនិងនៅយំសោកលើស្មាររបស់គេទាំងអួលណែនស្ទះនៅក្នុងចិត្តនិងមិនដឹងត្រូវនិយាយអ្វីក្រៅពីយំនោះទេនៅពេលនេះ។
«យំឲ្យអស់ចិត្តចុះ នៅពេលដែរនាងមានអារម្មណ៍ប្រសើទ្បើងពេលណាចាំប្រាប់ខ្ញុំក៏បានណា»ស៊ូប៊ីនអោបតបទៅកាន់នាងតូចវិញដោយលើកប្រអប់ដៃទៅអង្អែកក្បាលនាងតិចជាការលួងលោមនាងតូច។
«លែងកូនស្រីយើង»ខណ:ពេលនោះដែរមិនដឹងជាថេយ៉ុងចេញមកពីគេក៏ដើរមកចាក់ទាញ់កញ្ឆក់រាងកាយតូចស្រវឹងល្វុតល្វុនរបស់កូនស្រីចេញពីស៊ូប៊ីនទាំងខឹងសម្បាខណ:ពេលដែរបានហើយថេហ្សាជាមួយនិងស៊ូប៊ីនគេអោបគៀកកើយគ្នាអីបែបនេះ។
«ថេហ្សាខ្លួនជាស្រីហេតុអ្វីក៏មកផឹកស្រាឲ្យស្រវឹងជោគបែបនេះ»ថេយ៉ុងជំរិតសួរកូនស្រីដោយទឹកមុខកាច់ពីព្រោះថាតាំងតែពីដើមមកថេហ្សានាងមិនដែលធ្វើខ្លួនបែបនេះនោះទ្បើយ។
«រឿងរបស់ខ្ញុំប៉ាកុំមករវល់»ថេហ្សាររាស់ដៃចេញពីប្រអប់ដៃធំរបស់លោកប៉ាមួយទំហឹងដោយប្រើក្រខ្សែភ្នែកសម្លក់ទៅកាន់ថេយ៉ុងស្ទើរតែជ្រុសគ្រាប់ភ្នែក គេមកចេះដឹងស្អីនាងផឹកជារឿងរបស់នាងហើយបើស្រវឹងក៏នាងជាអ្នកស្រវឹងមិនមែនគេឯណាចេះដឹងរឿងគេអីខ្លាំងម្ល៉េះនាងមិនចូលចិត្តឲ្យអ្នកណាចេះមកវានិច្ឆ័យលើសកម្មភាពរបស់នាងថាសមឬមិនសមនោះទេ។
បន្ទាប់ពីថាហើយថេហ្សាក៏ដើរទាំងទ្រេតទ្រូតទ្បើងទៅបន្ទប់របស់ខ្លួនបាត់ទុកឲ្យថេយ៉ុងកំពុងតែឈរសម្លក់មុខរបស់ស៊ូប៊ីនស្ទើរតែជ្រុះគ្រាប់ភ្នែកហើយក៏ទៅហើយដែរស៊ូប៊ីនហ៊ានប៉ះពាល់កូនស្រីសំណព្វចិត្តរបស់គេ។

Daddy Mafia(Complete)Hikayelerin yaşadığı yer. Şimdi keşfedin