Part:1

415 33 1
                                    

«ថាមិច?រៀបការ?»សម្លេងស្រែកឡូឡាឡើងដោយកម្លោះរាងសង្ហារខ្ពស់ម្នាក់ដែលមានស្បែកសរសក់ពណ៌ទង់ដែងសាកសមនឹងមុខសង្ហាររបស់គេដែលមនុស្សស្រីណាឃើញហើយក៏លង់ដែរ។
«ត្រូវហើយ!ឯងត្រូវតែរៀបការជាមួយគេ»អ្នក
ដែលមាននាមជាម្ដាយក៏និយាយឡើងមកវិញ។
«នេះម៉ាក់យកអីមកគិតនឹង?ចង់ឲខ្ញុំរៀបការជាមួយShim Jaeyunនឹងហេស?គេជាប្រុសណា!»
«ហើយវាយ៉ាងមិច?»អ្នកជាម្ដាយក៏ញាក់ស្មារព្រមទាំងលើកតែមកក្រេបបន្តិចដោយទឹកមុខធម្មតា។
«ខ្ញុំក៏មានមិត្តស្រីរួចហើយ!ម៉ាក់ចង់ឲខ្ញុំរៀបការជាមួយប្រុសចឹងហេស?មានកូនតាមណា?បង្កើតកូនតាមណា?ហើយគេក៏មិនមែនជាចំណូលចិត្តរបស់ខ្ញុំគេជាប្រុសទ្រូងក៏គ្មានគូទក៏គ្មានការយ៉ាងមិច?នៅជាមួយគ្នាយ៉ាងមិច?ខ្ញុំមិនរៀបការដាច់ខាត!ម៉ាក់ស្ដាប់ម្ដងទៀតណាខ្ញុំPark Sunghoonទាយាទពៅកូនប្រុសពៅនៃត្រកូលParkមិនរៀបការជាមួយSim Jaeyunដាច់ខាត!»Sunghoonងើបឈរឡើង
និយាយមួយៗច្បាស់ៗមុននឹងរៀបដើរចេញទៅ។
«បើអញ្ចឹងក៏ត្រៀមខ្លួនកាត់ឈ្មោះចេញពីបញ្ជី
មរតក ហើយរៀបអីវ៉ាន់ចេញពីទីនេះទៅ!កាតធនាគារ ឡានទូរស័ព្ទម៉ាក់នឹងរឹបអូសវិញទាំងអស់»អ្នកស្រីParkនិយាយដោយគ្មានស្ទាក់ស្ទើរក្នុងការដេញកូនប្រុសពៅបណ្ដូលចិត្តតែមួយចេញពីផ្ទះឡើយ។
«ម៉ាក់!!»
«រើសមើលទៅ!! យ៉ាងណាឯងត្រូវតែរៀបការ
លោកតាឯងនឹងលោកតាគេបានសន្យានឹងគ្នាយូរហើយថា មិនថាចៅគាត់ស្រីរឺប្រុសត្រូវតែ រៀបការនឹងគ្នាធ្វើជាដន្លងនឹងគ្នា...គ្រួសារយើងជាអ្នកគោរពសច្ចៈខ្លាំងណាស់និយាយហើយគឺត្រូវតែធ្វើឯងក៏ដឹងដែរSunghoon ចំណែករឿងកូនស្អីនោះថាមិនត្រូវJaeyunអាចពរពោះបានក៏មិនដឹង ឯរឿងមិត្តស្រីនោះបែកគ្នាសិនទៅជឿម៉ាក់»
«វាមិនអាចទៅរួចទេម៉ាក់!ហើយចុះបង Heeseungនោះម៉ាក់?បងHeeseungក៏ជាកូន ប្រុសច្បងតាមច្បាប់គ្រប់គ្រួសារកូនច្បងគឺត្រូវការមុនពិតទេ?ចឹងបងHeeseungត្រូវការមុន ហើយត្រូវទេ?ណាមួយJaeyunគឺមានអាយុ
បងខ្ញុំទៀតតែក៏អាយុប្អូនបងHeeseungក៏ល្មមសមគ្នាហើយ»Sunghoonនៅតែប្រកែកតវ៉ាហើយចង្អុលទៅបងប្រុសបង្កើតរបស់ខ្លួនដែលអង្គុយស្ដាប់ខ្លួននឹងម៉ាក់ប្រកែកគ្នាយ៉ាងស្ងៀមស្ងាត់។
«គ្រួសារទាំង2បាននិយាយគ្នារួចហើយឯងនឹងJaeyunត្រូវតែរៀបការ»
«នេះម៉ាក់គិតចង់យកគេមកចងជើងខ្ញុំតតែបានមែនទេ?»
«មែនហើយ...ប៉ុន្តែក្នុងរយៈពេល3ឆ្នាំពួកឯងអាចលែងលះគ្នាបានដល់ពេលនោះឯងក៏មានសេរីភាពដែលហើយ»
«3ឆ្នាំហេស?យូរម្លេះម៉ាក់?»
«ត្រូវហើយឯងចង់ការហើយ1អាទិត្យលែងហេស?គ្មានផ្លូវទេស! JaeyunមកពីAustralia ហើយ ថ្ងៃនេះម៉ោង3រសៀលនេះឯងកុំភ្លេចទៅទទួលគេផង»
«ហេតុអីក៏ចាំបាច់ជាខ្ញុំដែលម៉ាក់?»
«ក៏ព្រោះឯងជាគូរដណ្ដឹងនឹងគ្នាអញ្ចឹងក៏ស្និតគ្នាឲ្យហើយទៅ»
«ប៉ុន្តែម៉ាក់!!..»
«បានហើយSunghoon ម៉ាក់ឲ្យធ្វើអីក៏ធ្វើតាម
សិនទៅ»Heeseungបន្ទាប់ពីស្ងាត់ជាយូរក៏និយាយចេញមក។
«បងនិយាយស្រួលព្រោះបងមិនមែនជាខ្ញុំនោះអី!»
«ចុះឯងមានផ្លូវជ្រើសទៀតទេ?បើពិបាកចាំបង ទៅទទួលគេក៏បាន!»
«បានៗខ្ញុំទៅទទួលគេ...ចំណែករឿងរៀបការខ្ញុំមិនទាន់ឆ្លើយយល់ព្រមទេ»និយាយរួច Sunghoonក៏ដើរចេញទៅ។
«ឯងគិតទៅណាទាំងថ្ងៃត្រង់នឹង?»
«ក្លឹបណាម៉ាក់»
«មើលគេធ្វើចុះHeeseung មើលវា» Heeseung ក៏ស្ទុះទៅទ្រអ្នកស្រីPark។តាមពិត ទៅ HeeseungនឹងSunghoonគឺមានប៉ារួមគ្នាប៉ុន្តែម៉ាក់ខុសគ្នាពួកគេមានអាយុខុសគ្នាមួយឆ្នាំតែ ប៉ុណ្ណោះដោយHeeseungកើតមុនមួយឆ្នាំ។គ្រួសារនេះស្រឡាញ់គ្នាណាស់ហើយ
Heeseung&Sunghoonមិនដែលឈ្លោះគ្នាឡើយពួកគេស្រឡាញ់គ្នាណាស់ ម៉ាក់ពួកគេក៏ដូចគ្នា តែគួរឲ្យស្ដាយម៉ាក់របស់HeeseungបានចែកឋាននៅពេលដែលHeeseungអាយុបាន 12 ឆ្នាំដោយជម្ងឺដូច្នេះហើយទើប Heeseung សូមលោកប៉ាប្រើនាមត្រកូលអ្នកម៉ាក់ធ្វើជាត្រកូលរបស់ខ្លួនគឺLee Heeseungជំនួសឈ្មោះ Park Heeseungវិញ។ តែមិនថាយ៉ាងណាអ្នកស្រីParkក៏បានចិញ្ចឹមបីបាច់ Heeseungប្រៀបដូចជាកូនបង្កើតរបស់គាត់  ម្នាក់ទៀតមិនខ្វល់ពីអីឡើយគាត់មិនដែលបង្រៀនheeseung រឺSunghoonឲស្អប់គ្នារឺធ្វើរឿងមិនល្អឡើយទោះពេលខ្លះគាត់កាចផ្ដាច់ការដាក់កូនក៏ដោយតែគាត់គឺទន់ភ្លន់គួរឲស្រឡាញ់ណាស់។
«ម៉ាក់បានហើយ ទៅសម្រាកទៅម៉ាក់ គេតែ
ប៉ុណ្ណឹងស្រាប់ហើយម៉ាក់»
«ម៉ាក់សង្ឃឹមថាJaeyunមកទីនៅទីនេះដោយ សប្បាយចិត្តនឹងមានក្ដីសុខចុះណាហើយក៏សង្ឃឹមថាJaeyunនឹងកែរSunghoonបានណា»
«គេត្រូវតែមានក្ដីសុខហើយម៉ាក់កុំបារម្ភអីតោះខ្ញុំជូនម៉ាក់ទៅបន្ទប់ខ្ញុំត្រូវដល់ម៉ោងទៅក្រុមហ៊ុន ហើយ»Heeseungក៏ងើបជូនម៉ាក់គេទៅបន្ទប់រួចក៏ឆ្ពោះទៅក្រុមហ៊ុន។

Fake Marry with PlayboyWhere stories live. Discover now