Part:4

184 21 3
                                    

រយៈពេល3សប្ដាហ៍បានកន្លងទៅហើយខ្ញុំនឹងJinahគឺស្និតគ្នាខ្លាំងឡើងជាងមុនពួកយើងប្រៀបដូចជាបងប្អូនគ្នាអញ្ចឹងពេលនេះព្រោះមកនៅទីនេះខ្ញុំពុំមានមិត្តឯណាក្រៅពីនាងនឹងបងHeeseungទេ។ចំណែកខ្ញុំនឹងបង Heeseungវិញពួកយើងក៏ដឹងពីគ្នាច្រើនបងHeeseungតែងធ្វើល្អដាក់ខ្ញុំគ្រប់ពេលមិនថាគាត់រវល់ក៏ឆ្លៀតនាំខ្ញុំដើរលេងនាំទៅញ៊ាំអីទិញអីបែបនេះ។បើនិយាយជាSunghoonវិញខ្ញុំមិនដឹងរឿងគេនោះទេព្រោះមិនសូវឃើញមុខគេនោះទេយ៉ាងច្រើន1អាទិត្យក៏ឃើញ2ដង ព្រោះថាតាមតែដឹងគេនៅក្លឹបលេងស្រីអីបែប នេះ។អ្នកផ្ទះមួយនេះក៏ល្អជាមួយខ្ញុំខ្លាំងដែរ ប្រៀបដូចគ្រួសារទី2អញ្ចឹង។បើនិយាយពីរឿង រៀបការវិញកាយវិការSunghoonធ្វើឲ្យខ្ញុំគ្មានអារម្មណ៍ថាខ្ញុំនឹងមានស្វាមីរឺក៏ស្វាមីខ្ញុំជាPark Sunghoonនោះទេ ជំនួសមកវិញជាបង Heeseungច្រើនជាង!។ធ្មិចបើកៗពិធីមង្គលខ្ញុំក៏មកដល់។
«ចូលរួមអបអរសាទរផងណាSim Jaeyun»
Jinahអោបខ្ញុំយ៉ាងខ្លាំងព្រមនិយាយអបអរខ្ញុំយប់នេះនាងពាក់ឈុតវាលខ្នងពណ៍ទឹកមាសគឺ ស្រស់ស្អាតសាកសមនឹងនាងណាស់។បន្ទាប់ពីឃើញនាងខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តជាងមុន បន្តិចព្រោះខ្ញុំត្រូវដើរជួបមុខជម្រាបសួរចាស់ទុំមិត្តខាងកូនកម្លោះមួយថ្ងៃហើយឯចាស់ទុំរបស់ខ្ញុំក៏មកដែរតែបើមិត្តមកពីAustraliaមានមិនដល់10នាក់ផង។មនុស្សដែរមកពិធីនេះគឺតែងតែនិយាយថាពួកគេច្រណែននឹងខ្ញុំគ្រប់គ្នា។ច្រណែនណាស់មែនទេ?សាកមកធ្វើជាខ្ញុំម្ដងទៅ មើលនឹងដឹងគ្នាមិនខាន។
«Jakeឯងស្អាតខ្លាំងណាស់យប់នេះ»
សម្លេង...សម្លេងដែរតែងផ្ដល់ភាពកក់ក្ដៅឲ្យខ្ញុំពេលដែរមកដល់ទីនេះគឺសម្លេងដែរខ្ញុំស្រឡាញ់ទទួលហើយថាខ្ញុំចាប់ផ្ដើមចូលចិត្តគេហើយ។
«អរគុណណាស់បងHeeseungបងក៏សង្ហារខ្លាំងណាស់ក្នុងយប់នេះ»ខ្ញុំងាកទៅញញឹមដាក់ មនុស្សប្រុសនៅចំពោះមុខមុននឹងទទួលបាច់ផ្កាពីគាត់។គាត់ពិតជាសង្ហារខ្លាំងណាស់ជាមួយនឹងឈុតនេះគឺឈុតពណ៌ខ្មៅសុទ្ធជាមួយសក់ខ្មៅរបស់គាត់ទៀតគឺគាត់ពិតជាសង្ហារពិតមែន។ប៉ុន្តែបើប្ដូមកពាក់ឈុតពណ៌ទឹកសមុទ្រជាឈុតកូនកម្លោះរបស់ខ្ញុំវិញប្រហែលកាន់តែសង្ហារថែម។
«តើឯងគឺជាSim Jaeyunមែនទេ?»សម្លេងតូចស្រទន់របស់មនុស្សស្រីម្នាក់ជាមួយនឹងសក់
វែងពណ៌ដូចបេះបិទទៅនឹងSunghoonដើរមករកខ្ញុំទាំងដៃគ្មានកាដូរអ្វីឡើយមុខនាងគឺស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងរ៉ូបវាលទាំងខ្នងបញ្ចេញទាំងដើមទ្រូងហើយឆែបជើងហួសជង្គង់ទៀត។រ៉ូបពណ៌ផ្ទៃមេឃដែរមើលទៅនាងដូចជាមានចិត្តកាត់រ៉ូបឡើងធ្វើកូនក្រមុំអញ្ចឹង។
«បាទ»ខ្ញុំញញឹមរួចក៏ងក់ក្បាលទៅនាង។
«អបអរសាទរ»នាងនិយាយតែប៉ុណ្ណឹងក៏ដើរ ចេញទៅបាត់ទៅជាមួយនឹងរឹកពារក្រអើតក្រទម។
«នាងជាអ្នកណាទៅ?ដូចជាប្រហែល»ខ្ញុំងាក ទៅខ្សឹបសួរJinahបន្តិចព្រោះថាពេលនេះបងHeeseungសុំខ្លួនទៅរកអ្នកមីងចំណែកSunghoonក៏មិនដឹងបាត់ទៅណាដែរ។
«Min Gini(មីន ហ្គីនី)នាងគឺជាមួយក្នុង ចំណោមតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់ ហើយក៏ជាប់លេខ20ក្នុងចំណោមសម្រស់មនុស្សស្រី100នាក់ក្នុងពិភពលោកផងដែរប៉ុន្តែគួរឲ្យស្ដាយនាងមានរឹកពារអាក្រក់!»Jinahនិយាយព្រមទាំងចង់គប់កាបូករបស់នាងទៅGiniប៉ុន្តែខ្ញុំក៏ចាប់ទាន់។
«អរគុណខ្លាំងណាស់ដែរបានមកចូលរួមក្នុងពិធី មង្គលការរបស់ពួកយើង»សុខៗSunghoonមិនដឹងហោះមកពីទីណាទេក៏ស្រាប់តែបង្ហាញខ្លួនក្បែរខ្ញុំព្រមទាំងលើកដៃអោបចង្កេះខ្ញុំទៀត។Sunghoonទាញខ្លួនខ្ញុំទៅជិតគេដែរធ្វើឲ្យ Cameraគ្រប់តំបន់ផ្តោតរូបភាពមកលើពួកយើងតែម្ដង។គ្រប់គ្នាផ្ចង់Cameraមកថតយើងមិនថាអ្នកសារព័ត៌មានរឺភ្ញៀរកិតិ្តយសឡើយអ្នកខ្លះក៏ស្រែកហ៊ោឡើងជាមួយនឹងក្ដីសុខដែរមើល មកពួកយើង។អ្នកខ្លះទៀតក៏នៅតែនិយាយថាពួកគេច្រណែននឹងពួកយើងហើយខ្លះទៀតក៏នៅតែថតVideoរបស់ពួកយើង។ពិធីមង្គលការនេះគឺសប្បាយខ្លាំងណាស់សម្រាប់គ្រប់គ្នាដែរមកចូលរួម។ពួកគេមិនបានរើសអើងការរៀបការរឺការ ស្រឡាញ់ភេទដូចគ្នានោះទេ ព្រោះថាមនុស្សក្នុងសង្គមនេះជាពួកមានចិត្តទូលាយប្រកាន់តែរឿងឈាមOmega Alpha Betaអីបែប នោះឯង។ចំណែកខ្ញុំពួកគេគ្រាន់តែឃើញរាងក៏ដឹងបាត់ទៅហើយថាជាOmegaនោះ។ងាកមកកម្មពិធីវិញSunghoonក៏រក្សាស្នាមញញឹមដែរ មើលទៅគេហាក់សប្បាយចិត្តខ្លាំងណាស់ប៉ុន្តែមានអ្នកណាទៅដឹងទៅក្រៅពីខ្ញុំនោះថាគេកំពុងតែសម្ដែងនោះទេ!។
«តោះ...ឆាប់ចូលទៅក្នុងពិធីយើងទៅ»គេនិយាយជាមួយនឹងស្នាមញញឹមដល់ផ្អែមល្ហែមដែរខ្ញុំមិនធ្លាប់វាពីមុនមកវាប្រៀបដូចជាគេពិតជាសប្បាយចិត្តខ្លាំងណាស់។Sunghoonកាន់ដៃខ្ញុំរួចក៏នាំគ្នាទៅបន្ទប់រៀបចំខ្លួនព្រោះថាពួក យើងត្រូវប្ដូរឈុតទៅពណ៌សរលាយស៊ីជំពូលម្ដងសម្រាប់ពិធីខាងមុខ។

Fake Marry with PlayboyOnde as histórias ganham vida. Descobre agora