Part:3

137 22 0
                                    

[Author's Pov]
ព្រឹកថ្ងៃថ្មីក៏ចូលមកដល់កម្លោះតូចJaeyunរៀបចំខ្លួនយ៉ាងស្អាត តាមពិតទៅគេពាក់ខោអាវ
សាមញ្ញទេប៉ុន្តែគេនៅតែស្អាតមិនថាពាក់អ្វីក៏ ដោយចង្កេះតូចសាច់សររលោង។ដំណើរតូចរត់ ចុះសម្ដៅមកតុអាហារ។
«អរុណសួស្ដីអ្នកមីងបងHeeseung
នឹង...Sunghoon»អាល្អិតសម្លឹងមើលមុខSunghoonបន្តិចទើបនិយាយ តាមពិតទៅក្នុងចិត្តមិនចង់ប៉ុន្មានទេ តែក៏មិនចង់ឲ្យមានបញ្ហា ច្រើន។
«អរុណសួស្ដីJaeyun»
«បាទ អរុណសួស្ដី»
«អរុណសួស្ដី»Sunghoonធ្វើទឹកមុខស្មើរមើល ទៅរាងស្ដើងដែលអង្គុយជិតHeeseung
ហើយទល់មុខខ្លួន។
«អរុណសួស្ដីគ្រប់គ្នា»សម្លេងគ្រលរធំបានបន្លឺឡើងពីខាងលើមកទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាឲ្យងាកទៅ។ដំណើរស្វាហាប់ទឹកមុខមានស្នាមញញឹមបង្ហាញភាពជាបុរសពេញលេញ របស់លោកម្ចាស់Park ម្ចាស់វិមានមួយនេះ។
«ជម្រាបសួរលោកពូ»Jaeyunងើបអោនគោរព មនុស្សចាស់យ៉ាងគួរសម។
«អូ...Jaehyunធំស្រស់ស្អាតដល់ហើយឥឡូវនេះ ម្សិលមិញនេះពូរវល់ខ្លាំងទើបមិនបានមកជួបឯង»
«បាទមិនអីទេលោកពូ»
«យ៉ាងមិចដែរJaeyunនៅទីនេះគេងស្រួលទេ មានខ្វះខាតអ្វីទេ?»អ្នកស្រីParkក៏សួរឡើង។សំណួរមួយនេះបានធ្វើឲ្យអ្នកកម្លោះឈាម      ត្រជាក់ដែលអង្គុយនៅទល់មុខនោះសម្លឹងមកឥតព្រិចភ្នែក ចំណែកឯHeeseungក៏ងាកទៅមើលដូចគ្នា។
«ក៏មិនមានបញ្ហាអ្វីទេគ្រាន់តែរៀងប្លែកកន្លែងបន្តិចប៉ុណ្ណោះ»
«អឹម...បើJaeyunនៅសុខស្រួលមីងក៏សប្បាយចិត្តបើខ្វះខាតអីក៏ប្រាប់បងSunghoonទៅកុំខ្លាចចិត្តលឺទេ»
«បាទអ្នកមីង...អឺ....ថ្ងៃនេះខ្ញុំសុំអនុញ្ញាត
ចេញទៅខាងក្រៅជួបមិត្តចាស់បានទេ?»
«ចាស..បានតាមសប្បាយណាក្មួយឲ្យបង Sunghoonជូនទៅយ៉ាងមិចដែរ?»
«មិនបាច់ទេខ្ញុំទៅខ្លួនឯងបានអ្នកមីង»
«និយាយអញ្ចឹងមង្គលការឯងគិតយ៉ាងមិច Sunghoon?មានគំនិតចង់រៀបចំបែបណា
ទៅ?»Mr.Park
«ខ្ញុំមិនដឹង ចង់ធ្វើយ៉ាងមិចក៏បាន ខ្ញុំមានខ្លួនចាំតែការទេ»Sunghoonនិយាយដោយមិនមើលមុខ
លោកប៉ាបន្តិចត្រឹមតែអោនញ៊ាំអាហាពេលព្រឹក ដោយមុខស្មើរ។
«Sunghoonនិយាយជាមួយលោកប៉ាឲ្យស្រួលទៅមើលកូន!»
«Sunghoon រៀនចេះគោរពលោកប៉ាខ្លះផង»
Heeseungនិយាយព្រមទាំងសម្លឹងទៅប្អូន ប្រុសឥតព្រិចភ្នែក គេមិនដែលធ្វើបែបនេះដាក់ប្អូនទេតែគេក៏មិនពេញចិត្តនឹងអត្តចរិត របស់ប្អូនទៅជាបែបនេះដែរ ពិសេសរឿងពីយប់មិញគេមិនទាន់និយាយផង។
«តាមតែគេទៅ...រសៀលនេះបងត្រូវឡើងទៅParisធ្វើធុរៈហើយលោកប៉ាឲ្យតាមទៅជាបន្ទាន់រឿងនៅខាងនេះអូនជួយចាត់ការផងណា»
«ហេតុអ្វីក៏ត្រូវប្រញាប់យ៉ាងនេះ?បងមិននៅការកូនយើងសិនទេហេស?»
«បងនឹងមកឲ្យទាន់កុំបារម្ភ...Heeseungប៉ាផ្ញើការងារផង»បន្ទាប់ពីញ៊ាំអាហាររួចពួកគេក៏បំបែកគ្នាទៅធ្វើធុរៈរៀងខ្លួនដោយលោកស្រីនឹងលោកParkត្រូវទៅធ្វើជួបភ្ញៀវ ឯSunghoon ក៏តាមតែទម្លាប់ គេកំពុងរៀបចំខ្លួនទៅអើតនៅក្រុមហ៊ុនបន្តិចរួចក៏ហួសទៅក្លឹបញ៉ែស្រីអីបែប នេះព្រោះថ្ងៃនេះគេគ្មានម៉ោងត្រូវធ្វើការណា មួយគេមាននិស្ស័យជាព្រាននារីបែបនេះឯង ហើយចំណែកHeeseungក៏កំពុងរៀបចំខ្លួនទៅក្រុមហ៊ុន។

Fake Marry with PlayboyWhere stories live. Discover now