Part:2

151 23 0
                                    

«Jaeyunឯងធំដល់ហើយឥឡូវនេះ»បន្ទាប់ពីមកដល់ភោជនីយដ្ធានហើយអ្នកស្រីParkក៏បានអោបJakeយ៉ាងណែន។
«អ្នកមីងក៏នៅតែស្រស់ស្អាតដដែលហើយក្មេងជាងមុនទៀតនៀក»អាល្អិតសម្ដីផ្អែមក៏តបទៅវិញ។
«ឯងនៅតែសម្ដីផ្អែមដដែលណា...ម៉ោះអង្គុយញ៊ាំអីសិនមកនឹងបាននិយាយសាច់ការតែម្ដង»
«Jaehyunកាន់តែធំកាន់តែស្អាតបងមើលសឹងមិនស្គាល់»អ្នកកម្លោះHeeseungក៏និយាយ ឡើង។
«បងHeeseungមែនទេនេះ?អូហូ....សង្ហាខ្លាំងដល់ហើយនៀក»
«បានហើយៗម៉ោះញ៊ាំអីសិនទៅក្មេងៗ»បន្ទាប់ពីញ៊ាំអីសំណះសំណាលគ្នាបន្តិចបន្តួចហើយពួកគេក៏ចូលនិយាយសាច់ការតែម្ដង។
«Jaehyunតើឯងគិតយ៉ាងមិចចំពោះរឿងរៀបការនោះ?ឯងមានបញ្ហាអីរឺអត់?»
«អឺ....គឺ....ខ្ញុំ...ខ្ញុំក៏តាមតែមនុស្សចាស់នោះទេ...ណាមួយខ្ញុំមិនចង់ឲ្យលោកតាពិបាកចិត្តឡើយព្រោះថាលោកតាកំពុងតែមិនសូវមាំទាំផងអ្វីដែលធ្វើឲ្យគាត់បានគឺត្រូវតែធ្វើបាទ»
«អឹម...ក្មេងល្អរបស់មីងចឹងពិធីមង្គលការ
នឹងចាប់ផ្ដើមនៅ3អាទិត្យក្រោយទៅចុះណា» អ្នកស្រីParkអង្អែលក្បាលរាងស្ដើងដោយចិត្តស្រឡាញ់ពេញចិត្តនឹងគេខ្លាំងមែនទែន។
«នេះគ្មានអ្នកណាសួរយោបល់រឺសួរពីចិត្តខ្ញុំខ្លះទេហេស?»សម្លេងមាំទាំរបស់អ្នកកម្លោះ
Sunghoonក៏បន្លឺឡើងបន្ទាប់ពីស្ងាត់មាត់ឡើង យូរ។
«ឯងក៏ទៅត្រៀមខ្លួនតាមតែម៉ាក់ប្រាប់ទៅវាបានហើយកុំធ្វើខ្លួនឲ្យពិបាកពេក!!...រឺមួយឯងគិតចង់ជំទាស់?»អ្នកស្រីParkបង្ហាញចង្គូមរបស់ខ្លួនចេញមកធ្វើឲ្យSunghoonគេរាងខ្លាចនឹងអំណាចម្ដាយដល់ថ្នាក់ជូតញើសនៅក្បាលចេញដែរ។ អ្នកណាមិនដឹងល្បីថាអ្នកស្រីParkប្រៀបបាននឹងខ្លាអញ្ចឹងកាចឆ្នាស់បែបនេះហើយទើបកូនៗរបស់គាត់ក៏ដូចជាកូនខ្លាមានអំណាច។
«ទេ...គ្មានទេ...មិនបានថាប្រកែកឯណាម៉ាក់»
«អញ្ចឹងក៏ល្អហើយ...ក្មួយJaehyunរឿងរៀបចំ ពិធីក្មួយចង់បានរបៀបណាក៏ប្រាប់មីងណាចាំមីងរៀបចំតាមក្មួយ»បន្ទាប់ពីបញ្ចេញចង្គូមដាក់កូនប្រុសហើយអ្នកស្រីParkក៏បិទចង្គូមប្រែមកញញឹមស្រទន់ដាក់អនាគតកូនប្រសារវិញ។
«បាទអ្នកមីង»អាល្អិតបង្ហាញស្នាមញញឹមចេញមកយ៉ាងស្រទន់។
«អញ្ចឹងSunghoonឯងជូនJaehyunទៅផ្ទះវិញទៅម៉ាក់ត្រូវមានការបន្តរជាមួយមិត្តម៉ាក់ហើយ»
«បាទម៉ាក់!!»Sunghoonអោនគំនាបបន្តិចរួចក៏ដើរចេញទៅ។
«អញ្ចឹងខ្ញុំជម្រាបលាសិនហើយអ្នកមីងជម្រាបលាបងHeeseung»
«អឺ....Jaeyun ឲ្យលេខឯងមួយមកស្រួលបង ទាក់ទងក្រែងឯងចង់បានអីក៏ងាយទាក់ទងគ្នា»
«បាទបងនេះលេខខ្ញុំ...ចឹងខ្ញុំទៅសិនហើយ»
«bye byeណា»

Fake Marry with PlayboyWhere stories live. Discover now