Part:6

132 22 1
                                    

«កើតឆ្កួតស្អីឯង?!!»កម្លោះតូចចាប់ផ្ដើមមុខស្លេកកាន់តែខិតថយក្រោយរហូតដល់ខ្នងប៉ះនឹងជញ្ជាំងចាប់ផ្ដើមភ័យនឹងអ្នកដែលគិតតែពីខិតមករកខ្លួនមិនឈប់។
«អាយយ!!»Jakeបិទភ្នែកយ៉ាងជិតលើកដៃខ្ទប់មុខជាប់ពេលឃើញថា Sunghoonអោនមករកខ្លួន។
«ហឹសៗ ខ្លាចហើយហេស?»អ្នកកម្លោះសើច យ៉ាងខ្លាំងបន្ទាប់ពីឃើញកាយញ័ររបស់អ្នកដែល មាននាមជាប្រពន្ធរួចហើយ។
«ឯងគិតថាយើងនឹងស៊ីឯងហេស?ឈប់ស្រម៉ៃបានហើយវាគ្មានផ្លូវស្រាប់ហើយណា...ទៅគេងខាងក្រោមទៅ!!»មិននិយាយតែមាត់ទេនៅឆ្លៀតរុញមុខអាល្អិតទម្លាក់ពីលើគ្រែទៀត។
«អួយយ!!ឈឺ!!ប្រាប់ធម្មតាមិនបានហេស?» មិនឲ្យចាញ់ទាន់ទេ ងើបក្បាលមកសម្លក់ផ្ចាញ់វិញភ្លាមៗទាន់ចិត្ត។
«ធ្វើចឹងដើម្បីឲ្យឯងឈប់ស្រម៉ៃនោះអី...ដាស់សតិឲ្យភ្ញាក់ឡើង»ខាងនេះក៏មិនណយសុទ្ធតែគប់ខ្នើយកណ្ដាលមុខរាងតូច។
«យកពាក្យនឹងរំលឹកខ្លួនឯងទៅ...អាឆ្កួត!!» ពាក្យជេចុងក្រោយនេះនិយាយក្នុងចិត្តព្រោះខ្លាចគេលឺ បន្ទាប់មកក៏ទាញខ្នើយមកគេងវិញ។
«គេងលក់ហើយ?»Sunghoonលួចអើតមើលអ្នកដែលមាននាមជាប្រពន្ធបន្តិចដើម្បីឲ្យប្រាកដ ចិត្តថាគេគេងលក់ឬនៅ តែបើតាមមើលទៅប្រហែលជាលង់លក់ពិតមែនហើយព្រោះគេ ហត់ពេញមួយថ្ងៃទៅហើយចំណែកគេខ្លួនឯងក៏គេងលក់តាមក្រោយព្រោះគេក៏ហត់ដូចគ្នា។

[1:30Am]
«អត់ទេ...ហឹក...កុំទៅចោលខ្ញុំអីម៉ាក់...ម៉ាក់កូនមិនចង់នៅទីនេះទេកូននឹកម៉ាក់...ហឹក»សម្លេងយំខ្សឹបខ្សួលបំភ្លឺឡើងដាស់អ្នកដែលកំពុងលង់លក់នៅលើគ្រែឲ្យភ្ញាក់ឡើង។
«Jake?វាយ៉ាងមិចឯង....Jake?»Sunghoon ប្រុងនិងស្រែកទៅហើយតែក៏ទប់សម្លេងមកវិញ នៅពេលឃើញទឹកភ្នែកនាយតូចស្រក់ទាំងបិទភ្នែក គេគេងមមើលយំ?
«Jake?ឯងយំហេស?កើតអីនឹង?»
«ម៉ាក់...ហឹកខ្ញុំខ្លាច»
«មមើល?»មិនអស់ចិត្តក៏អោនទៅជិតឃើញទឹក ភ្នែកដែលហូរមកមិនឈប់ធ្វើឲ្យគេមិនដាច់ចិត្តនឹងក្មេងម្នាក់នេះទើបលូកដៃទៅជូតទឹកភ្នែកឲ្យរួចទាញភួយមកដណ្ដប់ឲ្យ។
«មិនអីទេកុំយំអីគ្មានអ្នកណាទៅចោលឯងទេ» គ្រាន់តែនិយាយចប់អ្នកដែលគេងមមើលក៏ស្ងាត់មាត់ទៅវិញឯអ្នកដែលនៅក្បែរនោះក៏អង្គុយមើលបន្តិចក្នុងចិត្តក៏រាងអាណិតគេដែរ។
«បន្ទោសយើងមិនបានទេមកពីកម្មឯងទេដែលត្រូវមកជួបបែបនេះយើងជួយមិនបានទេ Jaeyunទ្រាំបន្តិចទៅ បន្តិចទៀតឯង មានសេរី ភាពរបស់ឯងវិញហើយ...»បន្ទាប់ពីមើលថាគេអស់អីហើយ Sunghoonក៏ប្រញាប់ទៅគេងកន្លែងគេវិញជៀសវាងអាល្អិតដែលគេងលង់លក់នេះងើបមកឃើញគេត្រង់នេះគិតអីមិនល្អលើគេ ណាមួយគេក៏ល្វើយខ្លាំងដូចគ្នា។

Fake Marry with PlayboyWhere stories live. Discover now