Part: 7

118 27 1
                                    

«ទីបំផុតរួចរាល់ហើយ!!» ខ្ញុំងើបបោសខ្លួនបន្ដិច បន្ទាប់ពីរៀបចំឥវ៉ាន់អស់ពេលជាយូរ...ឈប់សិនម៉ោងប៉ុន្មានហើយ?ខ្ញុំប្រញាប់លើកដៃមើលម៉ោងបន្តិច។
«ស្លាប់ហើយ!!ម៉ោង7 ហើយ នេះយើងរៀបបន្ទប់8 ម៉ោងហេស?អញ្ចឹងតើសបានចុករោយខ្លាំងថ្នាក់នេះ» ខ្ញុំប្រញាប់ងូតទឹករៀបចំខ្លួនដើម្បី ចុះទៅក្រោម។

«អ្នកប្រុសJaeyun ចុះមកហើយហេស?នាងខ្ញុំកំពុងគិតថានឹងឡើងទៅហៅល្មម» សម្លេងម៉ែដោះកាន់អាហារចេញពីផ្ទះបាយមក។
«គាប់ជួនខ្ញុំទើបតែរៀបបន្ទប់ហើយ...ចុះអាហារពេលល្ងាចរៀបរួចហើយមែនទេ?មានអីឲ្យខ្ញុំជួយទេ?»
«ចាស៎ មិនអីទេអ្នកប្រុសអាហាររៀបចំនៅសួនច្បារឯណោះ អ្នកប្រុសធំប្រាប់ថាចង់ញ៉ាំខាងក្រៅលំហែរអារម្មណ៍ខ្លះ»
«ចុះ...ចុះSunghoonនោះ?»
«អ្នកប្រុសតូចប្រាប់ថាមានធុរ:ជាមួយអ្នកនាង Model Gini និយាយការងារប្រហែលមិនបានត្រលប់មកវិញទេ» ម៉ែដោះទម្លាក់ទឹកមុខចុះ ហាក់ភ័យខ្លាចថាខ្ញុំនឹងខូចចិត្ត តែគិតខុសហើយពេលនេះបេះដូងខ្ញុំលោតស្ទើហក់ចេញមកក្រៅហើយ!! Dinnerនៅតែ2នាក់បងHeeseung ស្រម៉ៃទៅមើលRomantic ប៉ុណ្ណាទៅ?ខ្ញុំមិនចាំយូរទេរត់ទៅសួនច្បារលឿនតាមតែអាចរត់
បាន។

«បងHeeseung...» ខ្ញុំដើរមកឈប់សម្លឹងទៅ បុរសម្នាក់ពាក់អាវសឺមីពាក់ស៊ីជម្ពូរដែលកំពុងបែរខ្នងសម្លឹងទៅកាន់មាត់បឹង។
«Jake មកហើយហេស?» បងHeeseungបែរ មករកខ្ញុំជាមួយស្នាមញញឹមដ៏កក់ក្ដៅ។
«បាទ»
«អង្គុយចុះមក ម្ហូបរៀបចំរួចហើយ បងរៀបចំឲ្យឯងជាពិសេសតែមិនដឹងថាJakeចូលចិត្តឬទេ» មិនត្រឹមតែនិយាយទេគាត់នៅដើរមកលើកកៅអីឲ្យខ្ញុំទៀត សុភាពបុរសរបស់ខ្ញុំពិតមែន!។
«ចូលចិត្តណាស់ ពេញចិត្តខ្លាំងណាស់ឲ្យតែបងជា អ្នករៀបចំ»ខ្ញុំញញឹមឆ្លើយភ្លាមៗតែម្ដងមិនស្ទាក់ ស្ទើឡើយ។ បន្ទាប់ពីនោះពួកយើងក៏សំណះសំណាលគ្នាពីនេះពីនោះដូចដែលធ្លាប់ធ្វើកន្លងមក។ មានអារម្មណ៍ថានឹកគាត់ខ្លាំងណាស់ទោះទើបតែបែកមិនបាននិយាយជាមួយគ្នាត្រឹមតែ2ថ្ងៃក៏ដោយ។
«រាត្រីសួស្ដី សុបិន្តល្អណា»
«បាទ រាត្រីសួស្ដីសុបិន្តល្អបងHee» បន្ទាប់ពីញ៉ាំអាហារពេលល្ងាចដ៏មានន័យហើយពួកយើងក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួន។ ចំណែកខ្ញុំពេលនេះកំពុងឈរនៅចំជញ្ជាំងដែលនៅចំកណ្ដាលបន្ទប់ខ្ញុំនឹងSunghooon។ តើយប់នេះខ្ញុំគួរគេងបន្ទប់មួយណាទៅណ៎?

Fake Marry with PlayboyWhere stories live. Discover now