Part 8:

219 29 6
                                    

ត្របកភ្នែកតូចចាប់ផ្ដើមកម្រើកឡើងតិចៗ ដើម្បីឲ្យស៊ាំនឹងពន្លឺថ្ងៃដែលចាំងចូលមកក្នុងបន្ទប់។កាយតូចងើបឡើងពត់ខ្លួនបន្តិច ងាកមើលជុំវិញខ្លួនដើម្បីឲ្យប្រាកដថាខ្លួននៅទីណា។

«ម៉ោង3ហើយ?»Jake មើលម៉ោងក្នុងនាឡិកា បន្តិចមុននឹងងើបរៀបចំខ្លួនចុះទៅខាងក្រោម។

«អ្នកប្រុសJakeងើបហើយហេស?»សម្លេងម៉ែដោះបន្លឺឡើងចេញពីមុខបន្ទប់ដាក់សៀវភៅជាមួយនឹងថាសទទេមួយ។
«បាទក្រោកហើយ...ម៉ែដោះទើបមកពីណាដែរ?»
«គឺនាងខ្ញុំទើបតែយកកាហ្វេរទៅជូនអ្នកប្រុសធំ»
«គាត់នៅក្នុងបន្ទប់ដាក់សៀវភៅមែនទេ?»
«ចាស៎មែន...អញ្ចឹងនាងខ្ញុំសូមទៅធ្វើការសិនហើយ»Jakeងក់ក្បាលបន្តិច មុននឹងលេចស្នាមញញឹមចេញមកហើយរត់ទៅឈរនៅមុខបន្ទប់ដាក់សៀវភៅ។

ក្រាកក!!
«Jake?»ទ្វាររបើកឡើងដោយរាងខ្ពស់ជាមួយទឹកមុខមាំហាក់ដូចជាមានរឿងអ្វីរំខានចិត្តគេឲ្យខឹងអញ្ចឹង ប៉ុន្តែទឹកមុខនោះក៏ប្រែទៅជាញញឹមយ៉ាងស្រទន់នៅពេលបានឃើញអាល្អិតនៅចំពោះមុខ។
«បងHee»
«ងើបហើយ?មានការអីជាមួយបងមែនទេ?»
«មិនមានអីទេ...គ្រាន់តែចង់មករកបងនិយាយគ្នាលេងតែថាបងHeeseungមានរឿងអីមែនទេ?»
«បងគ្មានអីទេ គ្រាន់តែនៅក្រុមហ៊ុនមានបញ្ហាបន្តិចបន្តួច»
«អញ្ចឹងបងឆាប់ទៅៗ»
«មិនអីទេ បងនៅកំដរឯងបាន...ឯងឃ្លានទេ?»
«បងHeeទៅដោះស្រាយបញ្ហានៅក្រុមហ៊ុន ទៅខ្ញុំមិនអីទេ»Jakeប្រញាប់រុញអ្នកនៅចំពោះមុខឲ្យចេញទៅមាត់ទ្វារ។
«អញ្ចឹងបងទៅហើយ បើត្រូវការអីcallរកបងណា»
«បាទដឹងហើយ»អាល្អិតនៅចាំឈរគ្រវីដៃលារាងខ្ពស់ដែលចាកចេញទៅមុននឹងដើរចូលទៅក្នុងផ្ទះវិញ។

«អេ?មិចក៏ផ្ទះស្ងាត់អញ្ចឹង?អំបាញ់មិញមានមនុស្សទេតើស»នៅពេលដើរចូលមកក្នុងវិញផ្ទះស្រាប់តែប្រែសភាពស្ងាត់ឈឹងគ្មានមនុស្សសូម្បីម្នាក់។ ចុះពួកអ្នកបម្រើនោះ?ទៅណាអស់ហើយ?

ដោយខ្ជិលគិតច្រើនអាល្អិតក៏សម្រេចចិត្តឡើងទៅបន្ទប់របស់Sunghoonវិញព្រោះសោរបន្ទប់ របស់គេសុខៗក៏បាត់រកមិនឃើញសោះ។

«តាមពិតបន្ទប់នេះមានរបស់ច្រើនគួរឲ្យចាប់ អារម្មណ៍ដែរតា មិចក៏យើងមិនចាប់អារម្មណ៍ សោះអញ្ចឹង»គេដើរមើលក្នុងបន្ទប់Sunghoon ទាំងមូល គេមិនដែលសង្កេតមើលទេថាបន្ទប់នេះមានអ្វីខ្លះ។
«ពីតូចជាក្មេងភ្នែក4ផង ហើយឡើងស្វិតហាស ហា»Jake កាន់រូបថតក្មេងប្រុសម្នាក់មកមើល ទំនងជារូប10ឆ្នាំរបស់Sunghoon។គេដើរមើល បណ្ដើរសើចបណ្ដើរមិនត្រឹមតែមើលធម្មតាទេគេនៅបើកមើលតាមថតតុថតទូរ ប្រហែលជា Sunghoon គេទិញទូរធំនេះមកតាំងទុកដាក់ របស់របរចាស់ៗហើយមើលទៅ។

You've reached the end of published parts.

⏰ Last updated: Jun 02, 2023 ⏰

Add this story to your Library to get notified about new parts!

Fake Marry with PlayboyWhere stories live. Discover now