ep 9 ( ប្រចណ្ឌស្វាមី )

1.8K 113 3
                                        

#រឿងប្ដីចាស់
#ភាគទី9

    ពេលវេលានៃដំណើរកម្សាន្ដក្រេបទឹកឃ្មុំរបស់ ជីមីន និងជុងគុក ក៏ត្រូវបានបញ្ចប់ ដោយប្រើពេលនៅជាមួយគ្នាមួយសប្ដាហ៍ពេញនៅលើទឹកដី ឌូប៉ៃ។ ពួកគេបានដំណើរមកប្រទេសកូរ៉េវិញ ដោយសុវត្ថិភាព ។ យ៉ុង បានទៅទទួលពួកគេទាំងពីរ មកភូមិគ្រឹះវិញ ដោយសារតែធ្វើដំណើរផ្លូវឆ្ងាយ ជីមីន គេងរហូត ថែមទាំងអស់កម្លាំងឡើងស្លេកមុខទៀតផង។  ជុងគុក បារម្ភពី ជីមីន ណាស់ កាលធ្វើដំណើរទៅ ដូចមិនសូវយ៉ាប់ទេ តែមកវិញស្រាប់តែទ្រុឌទ្រោមខុសពីធម្មតា។

      ជីមីន គេងនៅលើគ្រែដោយមាន ជុងគុក នៅក្បែរគេ ទាំងទឹកមុខព្រួយបារម្ភ។ អារម្មណ៍ស្វាមី ពេលឃើញភរិយាមិនសូវស្រួលបែបនេះ គេមនហ៊ានទៅណាឆ្ងាយនោះទេ ខ្លាចរាងតូចរកគេមិនឃើញ។ ជុងគុក បានឲ្យពេទ្យមកពិនិត្យ សុខភាពរបស់ ជីមីន ដល់ក្នុងបន្ទប់របស់គេ។

      គ្រូពេទ្យ ពិនិត្យទាំងភ័យព្រោះតែពេលប៉ះសាច់ ជីមីន ម្ដងៗ ជុងគុក សម្លឹងគេដូចចង់សម្លាប់គេយ៉ាងម៉េចទេ។ គ្រូពេទ្យពិនិត្យរួចរាល់ហើយ ក៏ចេញបញ្ចីថ្នាំឲ្យ យ៉ុង ទៅទិញយកមក ជីមីន ញ៉ាំ។

     " ភរិយាខ្ញុំកើតអីដែរ? "

    " ភរិយាលោកមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេបាទ! គាត់គ្រាន់តែ... បាក់កម្លាំងតែប៉ុណ្ណោះ! "

   សូម្បីតែគាត់ជាពេទ្យក៏អៀនដែរ ព្រោះថា ជីមីន ពិតជាហត់ខ្លាំងណាស់ ។

     ពាក្យសម្ដីរបស់គ្រូពេទ្យធ្វើឲ្យ ជុងគុក ញញិមព្រោះមានន័យថា គេនៅខ្លាំង។

     " លោកគ្រូពេទ្យ! ខ្ញុំមានរឿងចង់ពិភាក្សាបន្តិចបានទេ? "

    " បាទបានលោកប្រុស! "

   " ខ្ញុំចង់បានកូន! លោកអាចជួយខ្ញុំបានទេ? "

   " ហ៊ឹម! រឿងនេះវាពិតជាពិបាកណាស់ ព្រោះភរិយាលោកនៅក្មេង ហើយពួកយើងត្រូវវះកាត់ច្រើនដំណាក់កាលណាស់ ទើបអាចបង្កកំណើតឲ្យគាត់បាន! "

     ជុងគុក ក៏គិតដល់សុខភាព ជីមីន និងពាក្យសម្ដីរបស់ ជីមីន ដែលធ្លាប់ប្រាប់គេកាលពីមុន។ គេពិតជាចង់បានកូនមែន តែ ជីមីន មិនទាន់ចង់បាននោះទេ។

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now