ep 20 ( អូនចុកពោះណាស់ )

0 107 1
                                        

#រឿងប្ដីចាស់
#ភាគទី២០

     ជុងគុក ភ័យខ្លាំងណាស់ ពេលបាត់ប្រពន្ធ ហើយរកនៅបន្ទប់មិនឃើញបែបនោះ។ គេក៏រត់ចុះមកខាងក្រោយយ៉ាងលឿនដូចជាព្យុះអ៊ីចឹង។ មកដល់ក្រោមភ្លាម គេបានសាកសួរទៅមេផ្ទះ តែគាត់បែបជាឱនមុខចុះទៅវិញ។

  " អ៊ំមេផ្ទះ! ប្រាប់ភ្លាមមកណា៎! "

" លោកប្រុសទៅមើលនៅផ្ទះបាយខ្លួនឯងទៅទាន! "

គាត់ឆ្លើយទាំងភ័យព្រួយ ដូចជាមានរឿងអីមិនស្រួលនៅទីនោះ។

     ជុងគុក ដើរសំដៅទៅផ្ទះបាយយ៉ាងលឿន ព្រោះគេភ័យខ្លាច ជីមីន ធ្វើអីផ្ដេសផ្ដាស។

   // ផ្ទះបាយ //

    បុគ្គលិកផ្ទះបាយទាំងអស់ត្រូវ ជីមីន ចាប់ចងដៃ និងភ្នែក រួចហើយឲ្យគេអង្គុយចុះ។  ពួកគេបានតវ៉ា ជីមីន ប៉ុន្តែ ត្រូវ ជីមីន គំរាមឡើងរាប គ្មាននរណាហ៊ានក្អកជាមួយ ជីមីន នោះទេ។ឯជីមីន វិញ គេបានរៀបចំអាហារ ដែលគេចង់ញ៉ាំពេញតុ រួមជាមួយស្រាមួយដបផងដែរ។

    " ឆ្ងាញ់មាត់មិនខានទេ! ហិ ហិ ដាក់ម្ទេសឲ្យច្រើនៗ ចាក់ស្រាឲ្យពេញកែវ ថ្ងៃនេះបើមិនស្រវឹង មិនមែន ជីមីន ទេ! ហិ ហិ ហិ! ឈ្ងុយណាស់ មីខ្មៅសំណព្វចិត្ត! " ( មី មានពណ៌ខ្មៅ )

    ជីមីន ដាក់មីចូលក្នុងមាត់ ទាំងវាមានរស់ជាតិហិលខ្លាំងណាស់ តែដោយសារគេមិនបានដឹងថា វាប៉ះពាល់ដល់កូន ក៏ទំពារលេបគ្មានសល់។ ដោយសារតែវាហិលពេក គេក៏បានលើកកែវស្រាបម្រុងនឹងផឹក តែក៏ត្រូវសំឡេងមួយស្រែកឡើងថា៖

      " ចន ជីមីន!!! នរណាឲ្យអូនផឹកស្រាហា៎? "

ជុងគុក ខឹងឡើងចេញផ្សែ ពេលបានឃើញប្រពន្ធរបស់គេ រៀបនឹងលើកកែវស្រាយកមកផឹក។ គេក៏កាន់តែខឹងថែមទៀត ពេលឃើញមីខ្មៅ រួមជាមួយដបទឹកម្ទេសនៅលើតុនោះ។ ទឹកម្ទេសនោះ វាមានរស់ជាតិហិល កម្រិតខ្ពស់ជាង បើមីនៗរបស់បានញ៉ាំវាមានមែន ច្បាស់ជាមានរឿងមិនខានទេ។

      ជុងគុក បានប្រើភាសាបែបច្បាស់លាស់ជាមួយ ជីមីន ព្រោះបើគេបណ្ដោយទៀត កូនរបស់ពួកគេមានគ្រោះថ្នាក់មិនខានទេ។ អ៊ីចឹងហើយគេត្រូវតែតឹងរឹងជាមួយ ជីមីន បន្តិចហើយ។

រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )Where stories live. Discover now