#រឿងប្ដីចាស់
#ភាគទី១៨
ក្រោយពីដឹងថាភរិយាមានផ្ទៃពោះហើយ ជុងគុក បានបញ្ជាឲ្យគេរៀបចំបន្ទប់មួយទៀតនៅក្នុងភូមិគ្រឹះជា បន្ទប់ការិយាល័យរបស់គេ សម្រាប់ធ្វើការ។ ចាប់ពីស្អែកទៅ គេនឹងធ្វើការនៅផ្ទះ មិនទៅក្រុមហ៊ុនទេ ព្រោះត្រូវយកពេលខ្លះ មើលថែភរិយាសំណព្វចិត្តរបស់គេ។
បុគ្គលិកត្រូវធ្វើការរៀបចំបន្ទប់ទាំងយប់ ដោយដឹកជញ្ជូនរបស់សំខាន់ៗមកពីក្រុមហ៊ុន ដាក់ក្នុងបន្ទប់ថ្មី និងរៀបចំតុបតែងបន្ថែមទៀតឲ្យ លោកចៅហ្វាយ។
// ផ្ទះរបស់ យ៉ុង //
យ៉ុង កំពុងតែប្រត្តិការណ៍បន្សាបជាតិថ្នាំ ដែល ជីណា បានដាក់ក្នុងកែវទឹកនោះ។ គេក៏មិននឹកស្មានថា នាងនៅបរិសុទ្ធដែរ ទើបមានអារម្មណ៍ថា ធ្វើខុសចំពោះនាងណាស់។ ទោះបីជាមានអារម្មណ៍នោះមែន គេក៏ហួសចិត្តចំពោះទង្វើរបស់នាងមិនបាត់ដូចគ្នា នាងជាបង តែពេលមានបញ្ហាក៏រត់ចោល ឲ្យប្អូនអ្នកទទួលជំនួស ដល់ពេលដឹងថា គេល្អរស់នៅសុខស្រួលក៏មកដណ្ដើមវិញ។
គិតទៅមនុស្សអត្មានិយមដូចនាង គួរតែបានចួបរឿងបែបនេះខ្លះបានសម ទើបនាងយល់ពីការឈឺចាប់បានខ្លះ ហើយអាចរៀនសូត្រពីមេរៀនជីវិតបានខ្លះ។
" ហ៊ឹក ហ៊ឹក អាឆ្គួត! ហ៊ឹក ហេតុអ្វីធ្វើបាបយើង? "
ក្រោយពីជាតិថ្នាំសាបអស់ហើយ យ៉ុង ក៏បញ្ឈប់សកម្មភាព នាងក៏បានយំ ថែមទាំងជេរគេទៀត។ យ៉ុង បញ្ចេញស្នាមញញិម ហើយសម្លឹងទៅកាន់នាង ដែលទាញពួយមកគ្រប់លើរាងកាយទទេស្អាតរបស់នាង។
ទម្រង់មុខរបស់នាងពិតជាស្រស់ស្អាត ដូចជា ជីមីន អ៊ីចឹង ថែមទាំងមានសំឡេងពីរោះទៀត ធ្វើឲ្យបេះដូងប្រុសចាស់ដូចជា យ៉ុង លោតញាប់ៗតែម្ដង។
" ខ្ញុំទេ ដែលគួរសួរនាងនោះ! នាងបានដាក់ថ្នាំសម្រើកក្នុងកែវទឹក ឲ្យ លោកជុង ផឹក! នាងចង់ដណ្ដើមប្ដីរបស់ប្អូនខ្លួនឯងមែនទេហា៎? "
" លោកសួរឆ្គួតស្អី!!! ខ្ញុំមិនបានដាក់ទេ! "
" ចុះម៉េចក៏ខ្ញុំក្ដៅខ្លួន! នាងធ្វើជាបងគេយ៉ាងម៉េចហា៎? ពេលលំបាករត់ចោល ពេលឃើញគេល្អ ក៏មកដណ្ដើមវិញ! នាងមិនចេះខ្មាស់ខ្លួនឯងទេឬ? "
YOU ARE READING
រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )
Short Storyរឿងរ៉ាវស្នេហា រវាងក្មេង18ឆ្នាំ និងបុរសវ័យ50ឆ្នាំ។
