#រឿងប្ដីចាស់
#ភាគទី២៩" ចន ជីមីន! "
" នីង នីង ជាកូនរបស់អូន! បងនៅឲ្យស្ងៀមសិនទៅ ទុកឲ្យ មីន ជាអ្នកប្រដៅកូន! "
ជីមីន ដឹងថា ជុងគុក ចង់ហាមគេមិនឲ្យប្រដៅកូនបែបនេះ តែគេនិយាយហាម ជុងគុក បានមុន។ កូនរបស់គេត្រូវតែក្លាហាន ហ៊ានសារប្រាប់មនុស្សដែលពួកគេស្រលាញ់ ទោះបីវ័យប៉ុណ្ណាក៏ដោយ ហើយកុំខ្វល់ពីលទ្ធិផល ព្រោះតស៊ូគង់បានសម្រេច។
" ចុះបើកូនទៅជាខូចមនុស្សអស់ អូនគិតយ៉ាងម៉េចហា៎? "
" លំដាប់កូនរបស់អូនទៅហើយ គ្មានថ្ងៃខូចបានទេណា៎បងសម្លាញ់! "
" តាមអូនទៅអ៊ីចឹង! "
" ម៉ាក់ៗនាំ នីង នីង ទៅលេងអ៊ំយ៉ុងទៅណា៎! "
" នីង នីង ល្បិចច្រើនណាស់ប៉ាៗ! ខ្លាចគេថាឲ្យចង់ទៅជួប ដុងយ៉ុង ក៏យកឡេះថា ទៅលេងអ៊ំយ៉ុង! "
" នីង នីង នឹកបងដុងយ៉ុង! ហិ ហិ នីង នីង មានបងប្រុស តែបងប្រុងមិនគិតជួយប្អូនទេ! ហិ ហិ នីង នីង អស់សង្ឃឹមណាស់! នីង នីង លែងចង់នៅទីនេះហើយ នីង នីង ចង់ទៅនៅជាអ៊ំយ៉ុងវិញ! "
" បងគិតថាកូនស្រីអូន សាហាវជាងអូនទៀត! "
" បាទ! ហ្នឹងហើយបានសមជាកូនស្រីសំណព្វចិត្តអូន! "
ជុងគុក ក្រវីក្បាល ហើយលួងលោមកូនៗឲ្យស្ដាប់រឿងនិទានវិញ បន្ទាប់ពីស្ដាប់បានពាក់កណ្ដាល់ ពួកគេទាំងបីក៏គេងលង់លក់។ ពួកគេទាំងពីបានងើបចេញពីកន្លែងកូន បន្ទាប់មកលើរបាំងគ្រែឡើង ការពារកុំឲ្យពួកគេគេងរមាលធ្លាក់ពីលើគ្រែ។
// បន្ទប់ Jikook //
ជីមីន ដោះអាវឲ្យស្វាមី ដោយស្នាមញញិម។ ជុងគុក ឱនមកថើបថ្ពាល់របស់គេទាំងសងខាង ដោយក្ដីស្រលាញ់ដែលមិនចេះសាបរលាប។ ទង្វើរបស់ ជីមីន តែងតែយកបានក្ដីស្រលាញ់ ដែលចេញពីបេះដូងស្មោះរបស់ស្វាមី។
" មីនហា៎! អូនកាន់តែគួរឲ្យស្រលាញ់ហើយ! បងពិតជាចង់ឲ្យពេលវេលាឈប់ដើរទៅមុខណាស់ ព្រោះបងខ្លាចថា បងមិនអាចរស់នៅជាមួយអូន និងកូនបានយូរទៀត! "

YOU ARE READING
រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )
Short Storyរឿងរ៉ាវស្នេហា រវាងក្មេង18ឆ្នាំ និងបុរសវ័យ50ឆ្នាំ។