#រឿងប្ដីចាស់
#ភាគទី២៨ជីមីន និងកូនៗនាំគ្នាប្រមូលរបស់របរទុកដាក់ឲ្យមានរបៀបវិញ ទាំងទឹកភ្នែក មើលទៅពិតជាគួរឲ្យអាណិត និងកម្សត់ខ្លាំងណាស់។ ហើយ ជុងគុក ប្រៀបដូចជាមនុស្សចិត្តខ្មៅអ៊ីចឹង ប្រើគេឲ្យរៀបចំរបស់របរ ប្រៀបដូចជាអ្នកបម្រើយ៉ាងអ៊ីចឹង។
នៅពេលដែលបានឃើញ សកម្មភាពម្ដាយកូនពួកគេធ្វើបែបនោះហើយ ជុងគុក ឈរសើចឡើងចង់គាំងទៅហើយ។
និយាយពី ជីមីន និងកូនៗវិញ ខ្ញុំនាំគ្នារៀបរបស់ទាំងទឹកភ្នែក ថែមទាំងនិយាយឌឺទៅ ជុងគុក ថា៖
" កូនៗរបស់ម៉ាកៗ ពិតជាកម្សត់ណាស់! គ្រាន់តែពង្រាយបន្ទាប់លេងបន្តិចសោះ ក៏ត្រូវយកដៃតូចៗរបស់ពួកកូនមករៀបចំវិញដែរ! កម្លាំងក៏មិនសូវមាន ពួកយើងពិតជា...ពិបាកណាស់! ម៉ាក់ពិតជាអាណិតកូនៗណាស់! "
ជីមីន យំរៀបរាប់ទាំងលួចក្រឡេកមើល ស្វាមី តាមកន្ទុយភ្នែកទៀត គេចង់ដឹងថា ស្វាមីរបស់គេមានប្រតិកម្មបែបណា តែអ្វីដែលគេទទួលបាន គឺការសើចចំអកពីស្វាមីទៅវិញ ធ្វើឲ្យគេមានអារម្មណ៍ថា កាន់តែក្ដៅចិត្ត ព្រោះល្បិចរបស់គេប្រើមិនបានផល។
" ជីមីនរបស់បងអើយ! ឈប់ទៅបានឈប់ទៅបងសុំ! អូនប្រើល្បិចនិងជិតដប់ឆ្នាំទៅហើយ ហាស ហាស! បងថាអូនគួរនាំកូនទៅងូតទឹកទៅ ទុកឲ្យបងអ្នករៀបបន្ទប់នេះក៏បានដែរ! "" យី! បើបងដឹងអ៊ីចឹងដែរ ហើយចុះម៉េចមិនមករៀបភ្លាមៗ ទុកឲ្យគេសម្តែងឡើងហត់! យ៉ាប់ណាស់បងឯងនេះ! តោះកូនទៅកូនទៅបន្ទប់ពួកយើងវិញ! "
" ឈប់សិនបងសុំថើបសិន! "
" ថើបកូនតែតិចបានហើយ កូនកំពុងតែខឹងប៉ាៗ! "
ចន ហ្គូមីន មានអាយុ 5 ដែលជាកូនប្រុសច្បងរបស់ ជុងគុក បាននិយាយទាំងទឹកមុខស្ងួន បង្ហាញឲ្យឃើញពីភាពម៉ឺងម៉ាត់របស់គេ ចំពោះ ជុងគុក។
" ខឹងប៉ារឿងអីទៀតហើយបាទ! "
" នីង នីង ក៏ខឹងដែរ! "
ចន នីង នីង ដែលជាកូនស្រីទីពីរ មានអាយុ 3 ឆ្នាំ នាងតូចនេះក៏មិនណយដែរ នាងកាត់តាម ជីមីន ទាំងស្រុង ចរឹកកាច ចចេសរឹងរូស រពឹសគ្មានលេខដាក់។

YOU ARE READING
រឿង ប្ដីចាស់ ( ចប់ដោយបរិបូរណ៍ )
Short Storyរឿងរ៉ាវស្នេហា រវាងក្មេង18ឆ្នាំ និងបុរសវ័យ50ឆ្នាំ។